តើ​អ្នក​ចំពោះ​ស្នេហា មាន​ការ​គិត​យ៉ាង​ម៉េច​ដែរ?

  • 2022-01-26 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​មាន​ការ​គិត​យ៉ាង​ណា​ដែរ ចំពោះ​រឿង​មនោសញ្ចេតនា? រូប​ដែល​អ្នក​ឃើញ​មុន​គេ​នឹង​បង្ហើប​ពី​ចិត្តរបស់​អ្នក​។

១. សត្វ​សុនខ

អ្នក​មាន​ការ​គិត​វិជ្ជមាន​សម្រាប់​រឿង​ស្នេហា។ អ្នក​កំពុង​រង់​ចាំ​ស្នេហា​របស់​ខ្លួន នោះ​គឺ​ជា​មូលហេតុ​ដែល​អ្នក​មិន​ចង់​បង្ខំ​ឲ្យ​អ្វី​ៗ​ដើរ​លឿន​ជាង​ធម្មជាតិ។ ទោះ​បី​ជា​នេះ​ អាច​ជា​វិធី​ដ៏​ល្អ​មួយ​ក៏​ពិត​មែន តែ​អ្នក​ក៏​ត្រូវ​ក្ដាប់​យក​ឱកាស​របស់​ខ្លួន​ឯង​ដែរ ត្បិត​យូរ​អង្វែង​ទៅ បើ​អ្នក​បណ្ដោយ​តាម​តែ​ធម្មជាតិ​ អ្នក​អាច​បាត់​បង់​ស្នេហា​របស់​ខ្លួន​ក៏​ថា​បាន។ តែ​ពេល​នេះ អ្នក​អាច​ធ្វើ​តាម​ចិត្ត​របស់​ខ្លួន​សិន​បាន។

២. សត្វ​ឆ្មា

អ្នក​កំពុង​ចំណាយ​ពេល​លើ​រឿង​មិន​សូវ​បាន​ប្រយោជណ៍​ច្រើន។ អ្នក​ព្រួយ​បារម្ភ​ពី​រឿង​តូចតាច​កំប៉ិកកំប៉ុក​ច្រើន​ខ្លាំង​ពេក ទាំង​មិន​ព្រម​ធ្វើ​សកម្មភាព​អ្វី​សោះ។ អ្នក​ត្រូវ​ចាំ​ថា ស្នេហា​នឹង​រក​អ្នក​ដោយ​ខ្លួន​ឯង នៅ​ពេល​ដែល​អ្នក​មិន​ស្វែង​រក​វា។ សូម​កុំ​តឹងតែង​ផ្លូវ​អារម្មណ៍​ខ្លាំង​ពេក ហើយ​បណ្ដោយ​ឲ្យ​អ្វី​ៗ​កើត​ឡើង​ដោយ​ឯង​ៗ ហើយ​ផ្ដោត​អារម្មណ៍​លើ​ខ្លួន​ឯង​ឲ្យ​ល្អ​សិន៕

ប្រភព៖ emdep ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម