ប្រជាជនចិនជឿស្លុងមិនងាយបោះបង់រហូតដល់ឥលូវលើជំនឿទាំងនេះ នាំហុងស៊ុយដល់គ្រួសារពេញមួយឆ្នាំ
- 2022-01-24 07:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រជាជនចិនជឿស្លុងមិនងាយបោះបង់រហូតដល់ឥលូវលើជំនឿទាំងនេះ នាំហុងស៊ុយដល់គ្រួសារពេញមួយឆ្នាំ
បើនិយាយពីអបិយជំនឿ ក្នុងថ្ងៃចូលឆ្នាំចិនរបស់ប្រជាជនចិន ពិតជាប្រកាន់ខ្ជាប់ខ្ខួនបំផុតរហូតមកដល់ឥលូវនេះ។ តាំងពីដូនតាមក ពួកគេជឿថាការប្រណិបត្តន៍បែបនេះ នឹងនាំហុងស៊ុយពេញមួយឆ្នាំដល់គ្រួសារសាច់ញាតិ។
១. សម្អាតនិងតុបតែងផ្ទះដោយពណ៍ឆើតឆាយ
ការសម្អាតផ្ទះឲ្យស្អាត ដោយរៀបចំតុបតែងគ្រឿងលំអដោយពណ៍ឆើតឆាយ ត្រូវបានគេជឿថា ដើម្បីបោសសម្អាតរឿងអាក្រក់កាលពីឆ្នាំចាស់ចេញឲ្យអស់ ហើយត្រៀមទទួលយកសំណាងក្នុងឆ្នាំថ្មី។
២. ផ្តល់តង្វាយ ឬម្ហូបអាហារដល់កុងម៉ាដែលចែកឋាន
ការគោរពដល់អ្នកស្លាប់ គឺជាប្រពៃណីរបស់ប្រជាជនចិនមកដល់ឥលូវ។ ដូច្នេះហើយទើបគេសង្កេតឃើញថា ប្រជាជនចិននិយមរៀបចំបាយម្ហូបសែនមួយថ្ងៃមុនចូលឆ្នាំចិនមកដល់។ នេះបង្ហាញពីការគោរពដល់អ្នកស្លាប់ និងបញ្ជាក់ថាកូនចៅជូនអាហារដល់កុងម៉ាពិសារមុនគេ មុនពួកគេរីករាយនឹងថ្ងៃចូលឆ្នាំចិនមកដល់។
៣. រីករាយនឹងការជួបជុំគ្រួសារក្នុងពេលពិសារអាហារពេលល្ងាច
ចូលឆ្នាំចិន គឺជាពេលវេលាដែលប្រជាជនចិនយល់ថា ល្អបំផុតដើម្បីជួបជុំគ្នា។ នេះគឺជាពេលវេលាសំខាន់ មិនថាពួកគេនៅទីណា គ្រួសារនីមួយៗសង្ឃឹមថា សមាជិកទាំងអស់នឹងមកជុំគ្នាពិសារអាហារពេលល្ងាចនៅផ្ទះ ដើម្បីអបអរសាទរនិងសប្បាយរីករាយ។ ដូច្នេះហើយ ពួកគេតែងចាត់ទុកថា គឺជាពេលវេលាតុមូលល្អបំផុតក្នុងមួយឆ្នាំដើម្បីពិសារអាហារ និងបង្កើតភាពរីករាយជាមួយគ្នា។
៤. ឲ្យអាំងប៉ាវ
អំណោយដ៏សាមញ្ញបំផុតគឺការជូនអាំងប៉ាវ ដោយការផ្តល់ជូនគឺធ្វើសម្រាប់មនុស្សមានវ័យច្រើន ទៅមនុស្សវ័យតិចជាងខ្លួន។ ការជូននេះគឺសំដៅថា ជូនពរឆ្នាំថ្មីប្រកបដោយសុវត្ថិភាព និងសុខសប្បាយ។ ចំនួនលុយវិញ គឺចាប់ពី 2 ឡើងទៅច្រើនរយ(ដុល្លារ)។ ដោយតាមអបិយជំនឿចិន ចូលចិត្តចាប់ផ្តើមដោយលេខគូ ដូចជា លេខ៨( គេជឿថា នាំទ្រព្យសម្បត្តិ) លេខ៦ (គេជឿថា រលូនល្អ) និងចៀសវាងលេខ៤ (ព្រោះគេជឿថា មិនល្អ)៕
៥. មើលការសម្តែងម៉ុងសាយ
ម៉ុងសាយ គឺពេញនិយមបំផុតក្នុងប្រទេសចិន ដោយទិដ្ឋភាពនេះមានស្ទើរគ្រប់ទីកន្លែង ក្នុងអំឡុងបុណ្យចូលឆ្នាំចិន។ ក្រៅពីនេះ នៅបណ្តាលប្រទេសផ្សេងៗក៏មានការសម្តែងដែរ ដោយគេជឿថានឹងពាំនាំនូវភាពរុងរឿង សំណាងល្អសម្រាប់ឆ្នាំថ្មីនេះ។
លើសពីនេះ វិធីងាយៗមួយទៀត គឺការស្លៀកពាក់សម្លៀកបំពាក់បែបប្រពៃណីចិន ខោអាវថ្មី នៅរហូតដល់យប់ជ្រៅពេលបុណ្យចូលឆ្នាំចិនជាដើម សុទ្ធតែបង្ហាញពីការទទួលបានហុងស៊ុយអំឡុងចូលឆ្នាំចិន៕