ព្រះនាងចិត្តល្អដែលអ្នករើស នឹងបង្ហាញផ្លូវប្រាប់ថា អ្នកជាមនុស្សបែបណានៅពេលមានបញ្ហា

  • 2022-01-21 09:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នកជាមនុស្សបែបណា ពេលជួបបញ្ហា?

រូប​ទី​១

អ្នក​ជា​មនុស្ស​ពោរពេញ​ដោយ​សុទិដ្ឋិនិយម ដែល​ធ្វើ​ឲ្យ​មនុស្ស​ក្បែរ​ខ្លួន​កាន់​តែ​សប្បាយ​រីក​រាយ។ ​ម្យ៉ាង​ទៀត ​អ្នក​ជា​មនុស្ស​ចិត្ត​ល្អ ​និង​គិត​អ្វី​វិជ្ជមាន តែ​អ្នក​ក៏​តែង​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ផង​ដែរ។ ពេល​ខ្លះ ​វា​ពិបាក​ក្នុង​ការ​បើក​ចិត្ត​ទូលាយ​ទៅ​​កាន់​មនុស្ស​គ្រប់​គ្នា ព្រោះ​ថា​មាន​អ្នក​ខ្លះ ​ធ្វើ​ឲ្យ​អ្នក​រង​ការ​ឈឺ​ចាប់​​ផង​ដែរ ​កាល​ពី​មុន។ ​យ៉ាង​ណា​ក្តី ​អ្នក​នៅ​តែ​ជា​មនុស្ស​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្ពស់​នៅ​ពេល​ជួប​ដំបូង ព្រ​ម​ទាំង​មាន​ស្មារតី​ក្លេវ​ក្លា ​ដែល​ហេតុ​នេះ ធ្វើ​ឲ្យ​អ្នក​មាន​សត្រូវ​តិច​បំ​ផុត។

រូប​ទី​២

អ្នក​មាន​​ជំនឿ​ជាក់​ក្នុង​ជីវិត។ ​អត្តចរិត​របស់​អ្នក ​ពិត​ជា​សមរម្យ​ណាស់ ព្រម​ទាំង​​បង្កប់​ភាព​រីករាយ​នៅ​ក្នុង​ចិត្ត​បាន​ច្រើន​ផង​ដែរ។ ​សូម​ជឿ​​លើ​ព្រេង​វាសនា​ចុះ ព្រោះ​ថា​គ្រប់​យ៉ាង​នឹង​ដំណើរ​ការ​យ៉ាង​រលូន​​​ដូច​អ្វី​ដែល​អ្នក​បាន​គ្រោង​ទុក​មិន​ខាន។ អ្នក​ជា​មនុស្ស​ចូល​ចិត្ត​កំប្លែង ​ព្រម​ទាំង​ងាយ​ចុះ​សម្រុង​ជាមួយ​អ្នក​ដទៃ។ ​លើស​ពី​នេះ ​អ្នក​ក៏​មាន​សមត្ថភាព​ធ្វើ​ឲ្យ​អ្នក​ដទៃ​សើច​សប្បាយ​ផង​ដែរ។ ​នេះ​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​អ្នក​ត្រូវ​បាន​គេ​ចូល​ចិត្ត​និង​ស្រលាញ់​ច្រើន​ផង​ដែរ។ ​

រូប​ទី​៣

​អ្នក​ជា​មនុស្ស​មាន​ការគិត​ដោយ​ប្រុង​ប្រយ័ត្ន មាន​វិចារណញ្ញាណ ព្រម​ទាំង​មាន​ការអត់ធ្មត់ និង​គិត​ជ្រៅ​ផង​ដែរ។ ​លើស​ពី​នេះ ​អ្នក​ជា​មនុស្ស​ឆាប់​ប្រតិកម្ម ​ដែល​វា​ងាយ​ធ្វើ​ឲ្យ​ឈឺ​ចាប់​បំ​ផុត​សូម្បី​តែ​រឿង​តូច​តាច។ ​ប្រសិន​បើ​អ្នក​ពង្រឹង​ភាព​ខ្លាំង​នៅ​ខាង​ក្នុង​ឲ្យ​បាន​ខ្លាំង​ជាង​នេះ ​នោះ​អ្ន​ក​ច្បាស់​ជា​សប្បាយ​ចិត្ត​​ជាង​មុន​ជា​មិន​ខាន។

រូបទី៤

សូម​បង្កើត​ការ​ជឿជាក់​លើ​ខ្លួន​ឯង។ ​អ្នក​ជា​មនុស្ស​គិត​ជ្រៅ និង​មាន​ជីវភាព​ពេញ​លេញ​ផង​ដែរ។ ​លើស​ពី​នេះ ​អ្នក​មាន​ទេពកោសល្យ​ច្រើន និង​​ឆ្ងល់​ច្រើន​ដែរ។ ​ម្យ៉ាង​ទៀត ​អ្នក​ចូល​ចិត្ត​រៀន​សូត្រ​អ្វី​ថ្មី​ៗ ​និង​​តែង​តែ​ព្យាយាម​គិត​​អ្វី​ដោយ​មាន​ហេតុ​ផល ​ជំនួស​ដោយ​ប្រើ​អារម្មណ៍​នៅពេល​មាន​បញ្ហា​កើត​ឡើង ​។ ​មិន​តែ​ប៉ុណ្ណោះ ​អ្នក​ប្រឹង​​ប្រែង​រៀប​ចំអាកប្បកិរិយា​ផ្ទាល់​ខ្លួន ​ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​ឯង​ប្រសើរ​ឡើង។

ប្រភព៖ emdep ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម