រើសបៀរមួយសន្លឹកដើម្បីដឹងថា ក្នុងពេលដ៏ខ្លីខាងមុខនេះជីវិតអ្នកនឹងមានអ្វីប្រែប្រួល

  • 2022-01-23 22:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេញចិត្តមួយណា សាកល្បងរើសមើល៎៖

សន្លឹកបៀរទី ១

បើសីនជាអ្នកពេញចិត្តសន្លឹកបៀរមួយនេះ អ្នកជាប្រភេទមនុស្សដែលស្ងប់ស្ងាត់ មានសន្តានចិត្តល្អចំពោះមនុស្សគ្រប់គ្នា។ ក្នុងពេលដ៏ខ្លីខាងមុននេះ អ្នកអាចនឹងជួបមនុស្សដែលថ្មីៗ និយាយត្រូវរ៉ូវគ្នាខ្លាំងណាស់ចំពោះបទពិសោធន៏ជីវិត និង អ្វីដែលបានឆ្លងកាត់កន្លងមក។ ហេតុនេះហើយ អ្នកគួរតែព្យាយាមបើកចិត្តអោយទូលាយ ហើយក៏កុំខ្លាចក្នុងការបង្ហាញចិត្តគំនិតដែលអ្នកលាក់ទុកនេះ អោយគេឯងបានដឹងផង។

សន្លឹកបៀរទី ២

អ្នកជាមនុស្សដែលភាពក្លាហានជាខ្លាំង មិនចូលចិត្តនៅស្ងៀមមួយកន្លែង ចូលចិត្តការផ្សងព្រេង ស្វែងរកបទពិសោធន៏ថ្មីសម្រាប់ជីវិតខ្លួនឯង។ មនុស្សទូទៅតែងយល់ថាអ្នកជាមនុស្សដែលស្មោះត្រង់ និង គួរអោយទុកចិត្តជាទីបំផុត។ ព្រោះតែលក្ខណះទាំងនេះហើយ ដែលធ្វើអោយជីវិតអ្នកជួបប្រទះតែភាពជោគជ័យ ដើរទៅមុខដោយភាពក្លាហានយ៉ាងមុតមាំ។

សន្លឹកបៀរទី ៣

អ្នកជាប្រភេទមនុស្សដែលចាស់ទុំ មិនចូលចិត្តអួតអាង ហើយមានចិត្តស្មោះសរខ្លាំងថែមទៀត។ ជាធម្មតាទោះជាមានល្អនឹងគ្នាក្ដី អ្នកមិនជាប្រភេទមនុស្សដែលគុំគួន និង ចង់គំនុំគេឯងនោះទេ។ ក្នុងពេលដ៏ខ្លីខាងមុននេះ អាចនឹងមានរឿងរកាំរកូសច្រើន ទាមទារអោយអ្នកដោះស្រាយ តែដោយសារតែលក្ខណះរៀបរាប់ខាងលើនេះហើយ អ្នកអាចឆ្លងកាត់វាបានដោយជោគជ័យ។

សន្លឹកបៀរទី ៤

ជាធម្មតា អ្នកជាមនុស្សដែលមានការគិតគូរវែងឆ្ងាយ មិនចេះតែធ្វើអ្វីតាមចិត្ត តាមអារម្មណ៏ខ្លួនឯងចង់មួយពេលនោះទេ។ អ្នកជាប្រភេទមនុស្សដែលចេះបត់បែនតាមកាលៈទេសៈមិនថាត្រូវធ្វើការម្នាក់ឯង ឬ ក៏ជាក្រុម ក៏មិនមានបញ្ហាអ្វីសម្រាប់អ្នកដែរ។ ទោះជាពេលខាងមុននេះ អាចនឹងមានបញ្ហាដែលទាមទារអោយអ្នកដោះស្រាយ អ្នកគួរតែទុកចិត្តលើសមត្ថភាពខ្លួនឯងព្រោះថាវាមិនមែនជាលើកទី ១ ទេដែលអ្នកឆ្លងកាត់បញ្ហាបែបនេះ។

អត្ថបទ៖ Iv Madalen

អត្ថបទពេញនិយម