តើអ្នកគួរតែផ្លាស់ប្ដូរអ្វីខ្លះក្នុងអាទិត្យថ្មីនេះ ដើម្បីអោយលាភសំណាងរត់មករកអ្នក?

  • 2022-01-22 06:26:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តោះ! ពេញចិត្តសន្លឹកបៀរមួយណាជាងគេ?

សន្លឹកបៀរទី ១

សន្លឹកបៀរមួយនេះបង្ហាញថាអ្នកជាមនុស្សដែលមានទំនាក់ទំនងល្អជាមួួយមនុស្សជុំវិញខ្លួន។ អ្នកជាមនុស្សដែលមានចិត្តស្មោះត្រង់ មានសន្តានចិត្តល្អ ដែលធ្វើអោយមនុស្សដែលរាប់អានគ្នាពេញចិត្តអ្នកជាខ្លាំង។ ហេតុនេះហើយកុំភ្លេចយកធនធានមួយនេះមកប្រើប្រាស់អោយបានញឹកញាប់។ ដើម្បីអោយកាន់តែរីកចម្រើនខ្លាំងឡើង អ្នកត្រូវតែរក្សាទំនាក់ទំនងទាំងនោះអោយបានល្អ ព្រមទាំងកុំភ្លេចរាប់អានមនុស្សថ្មីៗផងដែរ។

សន្លឹកបៀរទី ២

សន្លឹកបៀរមូយនេះបង្ហាញថាអ្នកគួរតែខិតខំប្រឹងប្រែងធ្វើការបន្ថែមទៀត ត្រូវចាំថាភាពជោគជ័យ តែងតែធ្វើដំណើរមករកមនុស្សដែលបានត្រៀមលក្ខណៈរួចរាល់តែប៉ុណ្ណោះ។ អ្នកត្រូវតែត្រៀមជានិច្ច ដើម្បីចាប់យកឱកាសដែលលេចចេញជារូបរាងមក គ្រាន់បើជាងមកអង្គុយស្ដាយ។ អ្នកជាមនុស្សដែលមានសមត្ថភាពគ្រប់គ្រាន់ស្រាប់ទៅហើយ គ្រាន់ប្រឹងតែបន្តិចទៀតនឹង មិនចាំបាច់ត្រូវបារម្ភរឿងលុយកាក់នោះទេ។

សន្លឹកបៀរទី ៣

សន្លឹកបៀរមួយនេះបង្ហាញថាអ្វីដែលរារាំងអ្នកមិនមែនជាកត្តាខាងក្រៅអ្វីនោះទេ តែជាអារម្មណ៏ឆេវឆាវរបស់អ្នកនេះតែម្ដង។ ថ្មីៗនេះ អារម្មណ៏អ្នកដូចជាមិននឹងនរល្អសោះ ធ្វើអោយអ្នកមិនសូវជាអាចផ្ចង់អារម្មណ៏ធ្វើការបានល្អដូចមុន។ ត្រូវចាំថាមានតែពេលដែលអ្នកមានអារម្មណ៏ល្អ មានចិត្តស្ងប់នោះទេ ជាពេលដែលអ្នកអាចសម្រេចចិត្តបានត្រឹមត្រូវបំផុត។

សន្លឹកបៀរទី ៤

សម្រាប់អ្នកដែលពេញចិត្តសន្លឹកបៀរមួយនេះ ដើម្បីភាពជោគជ័យ និង លាភសំណាងអ្នកត្រូវតែព្យាយាមហាត់ពត់លត់ដំសមត្ថភាពខ្លួនឯងបន្ថែមទៀត។ កុំចំណាយពេលទៅដេកស្រម៉ៃថាមានថ្ងៃណាមួយលាភទ្រព្យ នឹង ចូលមកក្នុងជីវិតអ្នកដោយគ្មានការប្រឹងប្រែងទាល់តែសោះនោះ។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម