សន្លឹកបៀរដែលអ្នកជ្រើសរើស អាចបង្ហាញពីអ្វីដែលតែងតែរារាំងអ្នកពីភាពជោគជ័យ

  • 2022-01-23 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិនថាជាការឡើងបុណ្យសក្តិ ឬ ក៏ជាការសម្រេចគោលបំណងអ្វីមួយនោះទេ ទាំងនេះហើយជាចំនុចដែលអ្នកគួរតែកែប្រែ ដើម្បីរកភាពជោគជ័យអោយខ្លួនឯង៖

សន្លឹកបៀរទី ១

អ្នកជាមនុស្សដែលសាមញ្ញ មិនចូលចិត្តក្បាច់ក្បូរច្រើន តែពេលដែលត្រូវសម្រេចចិត្តការងារសាច់ការធំដុំអ្វីមួយនោះ អ្នកមិនសូវជាបានគិតគូរអោយបានគ្រប់ជ្រុងជ្រោយនោះទេ ហើយក៏ឆាប់ជឿសម្ដីអ្នកដទៃថែមទៀត ដែលងាយស្រួលអោយអ្នកដទៃខ្សែលើ និង បោកប្រាស់អ្នក។ ដើម្បីអោយជោគជ័យបាននោះ អ្នកគួរតែរៀនធ្វើអ្វីដោយខ្លួនឯងអោយបានច្រើន កុំទម្លាប់តែពឹងពាក់អ្នកដទៃរហូតអី។

សន្លឹកបៀរទី ២

អ្នកជាមនុស្សដែលចូលចិត្តអ្វីត្រង់ទៅត្រង់មក ចំនុចខ្សោយរបស់អ្នកនោះគឺ ពិបាកនឹងទប់អារម្មណ៏ ហើយក៏ឆាប់ខឹងខ្លាំងណាស់ដែរ នៅពេលដែលខឹងហើយនោះនរណាៗ ក៏លែងខ្វល់ដែរហើយទុកមុខអោយនោះទេ។ បើសិនជាមិនកែទម្លាប់នេះចោលទេ អ្នកប្រាកដជាជួបបញ្ហាមិនចេះចប់នោះទេ។

សន្លឹកបៀរទី ៣

អ្នកជាមនុស្សដែលមិនសូវមានការអត់ធ្មត់ខ្ពស់នោះទេ ហើយក៏ចូលចិត្តធ្វើអ្វីតាមអារម្មណ៏ថែមទៀត។ បើពេញចិត្តក៏សម្រុកទៅធ្វើការមិនស្ដាយកម្លាំងនោះទេ តែបើអស់ចិត្តពីវាហើយនោះ ទោះជិតបានសាច់ការយ៉ាងណាក៏បោះបង់ចោលទាំងមិនស្ដាយស្រណោះ។ បើសិនជាចង់សម្រេចការធំ គួរតែបង្រៀនខ្លួនឯងអោយមានការអត់ធ្មត់បន្តិច។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម