Song Ji A បកស្រាយច្បាស់ៗពីរឿងផ្ទះដែលជាអ្នកជិតខាងជាមួយ Jung Kook

  • 2022-01-21 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

CEO របស់​តារា​បណ្ដាញ​សង្គម​ស្រី​ល្បី​ឈ្មោះ​កូរ៉េ Song Ji A បាន​ចេញ​មុខ​បកស្រាយ​ថា លុយ​ជួល​ផ្ទះ​នៅ​សព្វ​ថ្ងៃ​គឺ ស្រី​ស្អាត​រូប​នេះ​ចេញ​លុយ​ខ្លួន​ឯង។

កាល​ពី​ថ្ងៃ​ទី ២០ ខែ​មករា​មុន​នេះ បណ្ដាញ​ព័ត៌មាន Naver បាន​រាយការណ៍​ថា ក្រោយ​ពេល​រឿង​អាស្រូវ​ តារា​ស្រី​បណ្ដាញ​សង្គម​កូរ៉េ Song Ji A ប្រើ​របស់​ប្រេន​ក្លែងក្លាយ​ត្រូវ​បែក​ធ្លាយ មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​រូប​នាង​នោះ​ទេ ថែម​ទាំង​ប៉ះពាល់​ដល់​ក្រុមហ៊ុន​របស់​នាង​ផង​ដែរ។ ដើម្បី​បង្ការ​កុំ​ឲ្យ​រឿង​បែក​កាន់​តែ​ធំ នាយក​ក្រុមហ៊ុន Hyowon CNC ដែលជា​ក្រុមហ៊ុន​តំណាង​របស់​នាង បាន​ចេញ​មុខ​ឆ្លើយ​តប​សំនួរ​នានា​ពាក់ព័ន្ធ​នឹង​រឿង​ឯកជន​របស់​នាង។

នៅ​ក្នុង​ចំណោម​នោះ​ដែរ គឺ​ជា​ព័ត៌មាន​ខុនដូ​លំដាប់​ខ្ពស់​នៅ Seoul Trimage Forest ដែល​ជា​គេហដ្ឋាន​របស់​កំពូល​តារា​​ដូចជា Jung Kook នៃ​ក្រុម​ចម្រៀង BTS ដែល Song Ji A កំពុង​ស្នាក់​នៅ​ តាម​ការ​ពិត​មិន​មែន​ទិញ​ដាច់​ឡើយ គឺ​កំពុង​ជួល​រាល់​ខែ។

CEO ខាង​លើ​បាន​បំភ្លឺ​ថា លុយ​ជួល​ផ្ទះ​នេះ គឺ​ស្រី​ស្អាត​អាយុ ២៥​ឆ្នាំ ចេញ​ខ្លួន​ឯង​ដែល​បាន​មក​ពី​ការ​ថត​វីដេអូ​ផ្សព្វផ្សាយ​ឲ្យ​ប្រេន​នានា ហើយ​ក្រុមហ៊ុន​មិន​បាន​ចំណាយ​​រឿង​នេះ​លើ​នាង​ឡើយ។ មុន​នោះ​ដែរ មាន​ព័ត៌មាន​បាន​ចុះផ្សាយ​ថា ស្រី​ស្អាត​កើត​ឆ្នាំ ១៩៩៧ បាន​ទិញ​ផ្ទះ​ខាង​លើ​ក្នុង​តម្លៃ ២.៥​លាន​ដុល្លារ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម