ទម្លាប់៤យ៉ាង ធ្វើឲ្យខូឡាជែនឆាប់បាត់បង់ទាំងវ័យក្មេង យ៉ាងស្តាយស្រណោះ

  • 2022-01-20 09:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ទម្លាប់​៤​យ៉ាង​ខាង​ក្រោម​នេះ ​ធ្វើ​ឲ្យ​សារធាតុ​ខូឡាជែន​ឆាប់​បាត់​បង់​ជា​ទី​បំ​ផុត ទោះ​ជា​អ្នក​មាន​អាយុ​នៅ​តិច​ក៏​ដោយ។

១. ខ្ជិល​ហាត់​ប្រាណ

លោក​វេជ្ជបណ្ឌិត​បាន​និយាយ​ថា ​​អ្នក​ដែល​ចូល​ចិត្ត​អង្គុយ​នៅ​ស្ងៀម​មួយ​កន្លែង ហើយ​មិន​សូវ​ហាត់​ប្រាណ​ទៀត​ ងាយ​នឹង​ធ្វើ​ឲ្យ​រាង​កាយ​ស្ពឹក​ស្រពន់។ ​បន្ថែម​ពី​នេះ ប៉ះពាល់​ដល់​ចរន្ត​ឈាម សាច់​ដុំ ​ឡើង​ទម្ងន់ ប៉ះ​ពាល់​ឆ្អឹង ដែល​កាន់​តែ​អាក្រក់​ទៀត​នោះ​នឹង​បំផ្លាញ​ខូឡាជែន។

២​. ចូល​គេង​យប់​ពេក

​ពេល​យប់ គឺ​ជា​ពេល​វេលា​សម្រាប់​រាង​កាយ​សម្រាក ជួស​ជុល​កោសិកា និង​ថាម​ពល​ដោយ​ខ្លួន​ឯង។ ប្រសិន​បើ​អ្នក​មិន​បាន​គេ​ងគ្រប់​គ្រាន់ ​អ្នក​នឹង​មិន​មាន​ពេល​វេលា​គ្រប់​គ្រាន់​ក្នុង​ការ​ទទួល​បាន​ខូឡាជែន​ដើម្បី​បង្កើត​ឡើង​វិញ និង​ដំណើរ​ការ​បាន​ត្រឹម​ត្រូវ។ ​

៣. មិនលាប​ឡេ​ការពារ​កម្តៅ​ថ្ងៃ នៅពេល​ចេញ​ក្រៅ

ពន្លឺ​ព្រះអាទិត្យ​គឺ​ជា​សត្រូវ​លេខ​១​ ដែល​បំផ្លាញ​ស្បែក។ ​ជា​ទូ​ទៅ UVA ​នឹង​ចូល​ទៅ​ជ្រៅ​ក្នុង​ស្រទាប់​ស្បែក ហើយ​បំផ្លាញ​ខូឡាជែន។ ​ដើម្បី​ការពារ ​ការ​ជះ​ឥទ្ធិពល​ពី​ការ​បាត់​បង់​ខូឡាជែន​មក​លើ​ស្បែក ដូច្នេះ​មុន​ចេញ​ក្រៅ ​អ្នក​គួរ​តែ​ប្រើ​ឡេ​ការពារ​កម្តៅ​ថ្ងៃ ដែល​មាន SPF ​យ៉ាង​ហោច​ណាស់៣០ ហើយ​ច្រើន​បំផុត​គឺ​ ៥០។ ម្យ៉ាង​ទៀត អ្នក​គួរ​លាប​រាល់​២​ម៉ោង​ម្តង។

៤. ញ៉ាំ​អាហារ​មាន​ជាតិ​ស្ករ​ខ្ពស់

អាហារ​ដែល​សម្បូរ​​ដោយ​ស្ករ​​ធ្វើ​ឲ្យ​ស្បែក​ងាយ​ស្ងួត ​កាត់​បន្ថយ​ខូឡាជែន ធ្វើ​ឲ្យ​ស្បែក​ងាយ​ជ្រួញ​និង​យារ​ធ្លាក់។ ​លើស​ពី​នេះ ​​អាហារ​ដែល​សម្បូរ​ដោយ​​ជាតិ​ស្ករ ​ធ្វើ​ឲ្យ​កាល់​ស្យូម​ចុះ​ខ្សោយ ​ដែល​នាំ​ឲ្យ​ពុក​ឆ្អឹង។

​​

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម