បុរសក្នុងក្រុមតារានិករទាំង៣នេះ ត្រូវបានចាត់ទុកថាមានអំណាចខ្លាំង

  • 2022-01-19 06:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មានម្ចាស់ការលើខ្លួនឯងខ្ពស់ណាស់ សម្រាប់មនុស្សប្រុសដែលកើតឆ្នាំទាំង ៣ នេះ

Leo

មនុស្សដែលកើតឆ្នាំនេះត្រូវបានចាត់ទុកជាកំពូលបុរសហើយ។ ពួកគេតែងតែមានមហិជ្ជតា មានការចង់បានសម្រាប់ជីវិតខ្លួនយ៉ាងច្បាស់លាស់ មិនចុះចាញ់ដោយងាយៗ ព្រមទាំងត្រូវបានមនុស្សជុំវិញខ្លួនកោតសរសើរយ៉ាងខ្លាំងថែមទៀត។ នៅពេលដែលដាច់ចិត្តថាចង់បានអ្វីមួយហើយនោះ ពួកគេក៏មិនបោះបង់ដាច់ខាត។ ពេលដែលពួកគេច្បាស់លើរឿងអ្វីហើយនោះ មិនមាននរណាម្នាក់ដែលអាចផ្លាស់ប្ដូរចិត្តពួកគេបាននោះទេ។

Aries

ខុសប្លែពី Leo បន្តិច អំណាចរបស់ Aries មិនមែនកើតឡើងដោយសារតែទំនុកចិត្តដែលពួកគេមានលើខ្លួនឯងនោះទេ តែជាភាពត្រង់ទៅត្រង់មករបស់ពួកគេ។ ពួកជាប្រភេទមនុស្សដែលទុកចិត្តលើអារម្មណ៏ខ្លួនឯងជាខ្លាំង មិនចូលចិត្តសួរនាំច្រើន ធ្វើអ្វីតាមការគិត និង យល់ឃើញរបស់ខ្លួន។ ចំពោះរឿងស្នេហា មនុស្សប្រុស Aries នេះជាមនុស្សម៉ឹងម៉ាត់ ម៉ត់ចត់ជាខ្លាំង មិនបានត្រូវសួរនាំស៊ាំញ៊ាំច្រើន ពេលដែលត្រូវសម្រេចិត្តលើរឿងអ្វីមួយនោះ។

Sagittarius

ក្រៅពីភាពស្វាហាប់ និង ស្រលាញ់សេរីភាពហើយ មនុស្សប្រុស Sagittarius នេះរាងខុសប្លែកពីគេត្រង់ថា ពួកគេជាមនុស្សដែលមានគំនិតផ្ទាល់ខ្លួនយ៉ាងច្បាស់លាស់ នៅពីក្រោយការជឿជាក់នោះក៏មានជំនឿយ៉ាងចាស់ស្រេស។ នៅពេលដែលលង់ស្រលាញ់ Sagi ហើយមិនខុសអ្វីពីអ្នកបានដើរចូលទៅក្នុងពិភពថ្មីមួយនោះទេ។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម