ប្រជ្រុយនាំលាភ ៨ ទីតាំងនៅលើរាងកាយ ដែលអ្នកមិនគួរកាត់ចេញឡើយ

  • 2022-01-19 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទីតាំង​​នៃ​ប្រជ្រុយ​ដែល​មាន​នៅ​លើ​ដង​ខ្លួន​ អាច​ធ្វើ​ឲ្យ​អ្នក​មិន​ពេញ​​ចេញ​ត្រង់​កន្លែង​ណា​មួយ និង​សម្រេច​ចិត្ត​ចង់​កាត់​ចេញ​ជាដើម។ បើ​និយាយ​តាម​បែប​វិទ្យាសាស្រ្ត ចេញ​ជា​២​ប្រភេទ​គឺ​​អាក្រក់​​និង​ល្អ​។ ហេតុ​នេះ​ហើយ​ ប្រសិន​បើ​អ្នក​មាន​​ប្រជ្រុយ​ស្ថិត​នៅ​ទី​តាំង​ ៨ នេះ មិន​គួរ​កាត់​ចេញ​ឡើយ​ ព្រោះ​វា​ជា​ប្រជ្រុយ​ដែល​​​អាច​នាំ​លាភ​ប្រជ្រុយ​​​ចេញ​ពី​ការ​ខូច​ខាត​នៃ​កោសិកា​មេឡានីន ស្រប​​ពេល​ជាមួយ​គ្នា​​នរវិទូ​ បាន​បញ្ជាក់​​ថា​​ប្រជ្រុយ​ អាច​បង្ហាញ​ពី​ជោគ​វាសនា​របស់​មនុស្ស​ម្នាក់​ៗ​។ វា​បែង​ចែក​សំណាង​មក​ឲ្យ​អ្នក​។

១. ​​ប្រជ្រុយ​​នៅ​ចន្លោះ​កណ្តាល​នៃ​រោម​ចិញ្ចើម​ទាំង​សង​ខាង

រូបតំណាង

ទីតាំង​មួយ​នេះ​​​បង្ហាញ​ថា ក្រៅ​ពី​ការ​ខិត​ខំ​របស់​​ខ្លួន​ឯង​ អ្នក​ក៏​មាន​មិត្តភ័ក្តិ​ល្អ​ៗ​ជា​ច្រើន​​នៅ​ចាំ​ជួយ​គាំ​ទ្រ​លើក​ទឹក​ចិត្ត​នៅ​ពី​ក្រោយ​ខ្នង​ជា​និច្ច។ អនាគត​មាន​ភាព​​ភ្លឺ​ត្រចះត្រចង់ និង​មាន​ឱកាស​​ទទួល​បាន​ជោគជ័យ​នឹក​ស្មាន​មិន​ដល់។ មិន​មែន​ត្រឹម​តែ​មាន​ទ្រព្យសម្បត្តិ​ហូរហៀរ​ប៉ុណ្ណោះ​ទេ អ្នក​​ថែម​ទាំង​​ខិត​ខំ​រិះរក​វិធី​ដើម្បី​ធ្វើ​ឲ្យ​កាន់​តែ​រីក​ដុះដាល​ទៅ​មុខ និង​ចេះ​បែង​ចែក​​​ការ​ចំណាយ​​​យ៉ាង​សមរម្យ​បំផុត។

២. ប្រជ្រុយ​នៅ​លើ​បបូរ​មាត់

រូបតំណាង

​​មិន​ថា​ប្រជ្រុយ​នៅ​​បបូរ​មាត់​ខាង​លើ​ឬ​ខាង​ក្រោម​នោះ​ទេ ជីវិត​អ្នក​នឹង​ពោរពេញ​ដោយ​ភាព​បរិបូរណ៍។ អ្នក​តែង​តែ​​ធ្វើ​ឲ្យ​មនុស្ស​​ថ្នាក់​ធំ​និង​តូច​ មាន​ទំនុក​ចិត្ត​ជឿជាក់​មក​លើ​រូប​អ្នក។ បើ​និយាយ​ពី​រឿង​ធ្វើ​ជំនួញ​​រកស៊ី​ជួញដូរ​វិញ អ្នក​​​មាន​ជំនាញ​ប៉ិន​ប្រសប់​ខ្លាំង​ណាស់ ហើយ​ក៏​មិន​មែន​ធ្វើ​តែ​មួយ​ឆាវ​តាម​អារម្មណ៍​ដែរ។ ដរាប​ណា​​អ្នក​​សម្រេច​ចិត្ត​ច្បាស់​លាស់​ថា​នឹង​ធ្វើ​អ្វី​មួយ អ្នក​តែង​ដាក់​ចិត្ត​ដាក់​កាយ​អត់ធ្មត់​ប្រឹង​ប្រែង រហូត​ទទួល​បាន​ជោគជ័យ​ធំដុំ​។

៣.​​​​ប្រជ្រុយ​នៅ​បរិវេណ​​ក្នុង​ត្រចៀក

រូបតំណាង

​បើ​អ្នក​មាន​ប្រជ្រុយ​នៅ​កន្លែង​នេះ មាន​ន័យ​ថា​ជីវិត​របស់​អ្នក​​គឺ​​ពេញ​ដោយ​ភាព​សប្បាយ​រីករាយ មាន​សុខភាព​ល្អ និង​មិន​បារម្ភ​ពី​បញ្ហា​ជំងឺ​ឈឺថ្កាត់​នានា។ បើ​ជា​បុរស​អ្នក​ច្បាស់​ជា​អាច​រក​លុយ​បាន​ច្រើន​សម្រាប់​ទ្រទ្រង់​គ្រួសារ​ ហើយ​បើ​ជា​នារី​​វិញ អ្នក​នឹង​រស់​នៅ​ជាមួយ​នឹង​ភាព​រុង​រឿង និង​អាច​​ទទួល​បាន​ក្តី​ស្រលាញ់​យ៉ាង​កក់​ក្តៅ​ពី​បុរស។

៤. ប្រជ្រុយ​នៅ​លើ​ចង្កា

រូបតំណាង

​​​អ្នក​ដែល​មាន​ប្រជ្រុយ​នៅ​លើ​ចង្កា​មិន​សូវ​ចេះ​នៅ​ស្ងៀម​មួយ​កន្លែង​ទេ គឺ​ចូល​ចិត្ត​ទៅ​នេះ​ទៅ​នោះ ដើម្បី​អភិវឌ្ឍ​ខ្លួន​ឲ្យ​រីក​ចម្រើន។ ទោះ​បី​ជា​មាន​សមត្ថភាព​អាច​​រក​ចំណូល​បាន​ច្រើន​ ក៏​អ្នក​មិន​ចាយវាយ​ផ្តេស​ផ្តាស​ដែរ មាន​តែ​ខំ​ប្រឹង​ទ្វេ​ដង​ ដើម្បី​ឲ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។

៥. ប្រជ្រុយ​នៅ​ខាង​ក្រោយ​ក

ទីតាំង​នេះ​​គឺ​តំណាង​ឲ្យ​តំណែង​សក្តានុពល​សេដ្ឋកិច្ច។ បើជា​មនុស្ស​​ប្រុស​ អ្នក​នឹង​មាន​ទ្រព្យ​គរ​ដូច​ភ្នំ មាន​​​មុខ​មាត់​ក្នុង​សង្គម មាន​តំណែង​​ខ្ពស់ ហើយ​បើ​ជា​មនុស្ស​ស្រី​វិញ គឺ​ប្រកប​ដោយ​ប្រាជ្ញា​ឆ្លាត​វៃ មាន​មនោសញ្ចេតនា​ជ្រាលជ្រៅ។

៦. ប្រជ្រុយ​នៅ​លើ​ដើម​ទ្រូង

រូបតំណាង

​ទោះ​ស្ថិត​នៅ​ផ្នែក​ខាង​ស្តាំ​ឬ​ខាង​​ឆ្វេង​ក៏​ដោយ ​ប្រជ្រុយ​នៅ​កន្លែង​នេះ នឹង​អាច​​នាំ​ទាំង​​លាភ​សំណាង​និង​លុយ​កាក់​មក​ឲ្យ​អ្នក​ជាក់​ជា​មិន​ខាន។ បើ​ស្ថិត​នៅ​ខាង​ឆ្វេង អ្នក​នឹង​មាន​ដី​និង​ផ្ទះ​ច្រើន​កន្លែង​រាប់​មិន​អស់ ហើយ​បើ​នៅ​ខាង​ស្តាំ មាន​ន័យ​ថា​អ្នក​នឹង​អាច​ក្លាយ​ជា​អ្នក​មាន​ស្តុកស្តម និង​មាន​ពេល​សម្រាក​លំហែ​កាយ​ច្រើន​ នា​ថ្ងៃ​អនាគត។ បើ​មាន​ទាំង​សង​ខាង មិន​មែន​ត្រឹម​តែ​ទ្រព​សម្បត្តិ​នោះ​ទេ អ្នក​នឹង​ទទួល​បាន​ស្នេហា​ដ៏​ផ្អែមល្ហែម និង​គ្រួសារ​ដ៏​កក់ក្តៅ​ផង​ដែរ។

៧. ប្រជ្រុយ​នៅ​លើ​បាត​ដៃ

រូបតំណាង

ទីតាំង​មួយ​នេះ​កម្រ​​មាន​ខ្លាំង​ណាស់។ អ្នក​គឺ​ជា​មនុស្ស​សំណាង ឆ្លាត​វៃ រហ័សរហួន រក​លុយ​បាន​ច្រើន​ប៉ុន្តែ​ចេះ​ទុក​ដាក់​បាន​ល្អ​មិន​​ខ្ជះខ្ជាយ​តាម​ទំនើង​ចិត្ត។ នៅ​ពេល​មាន​គ្រួសារ អ្នក​ក៏​​ចេះ​​​ចាត់​ចែង​គ្រប់​គ្រង​កូន​ចៅ​បាន​​ល្អ និង​អាច​ផ្តល់​សុភមង្គល​នៅ​ក្នុង​គ្រួសារ​​។

៨. ប្រជ្រុយ​​នៅ​បរិវេណ​គូទ

រូបតំណាង

ទីតាំង​មួយ​នេះ​ក៏​ពុំ​សូវ​មាន​នរណា​មាន​ដែរ។ អ្នក​គឺ​ជា​មនុស្ស​ដែល​ពោរពេញ​ដោយ​ទេពកោសល្យ​លេចធ្លោ គួរ​ឲ្យ​ចាប់​អារម្មណ៍ និង​ឆាប់​ស្គាល់​នូវ​ភាព​ជោគជ័យ​។ ជាពិសេស​ ជីវិត​របស់​អ្នក​មាន​សំណាង​កម្រ​នឹង​​រក​បាន មាន​ម្ហូប​អាហារ​​បរិបូរណ៍​ រស់​នៅ​ដោយ​ភាព​រុងរឿង។

គ្រប់​យ៉ាង​ដែល​បាន​រៀប​រាប់​ខាង​លើ អាច​ចាត់​ទុក​ជា​លាភ​សំណាង​មួយ​ ដែល​​​ជួយ​លើក​ទឹក​ចិត្ត​អ្នក។ យ៉ាង​ណា​មិញ​ អ្នក​មិន​អាច​​​​នៅ​រង់ចាំ​ពឹង​ពាក់​ភ័ព្វ​សំណាង​តែមួយ​មុខ​បាន​ឡើយ​។ ភាព​ជោគជ័យ​ គឺ​​អាស្រ័យ​លើ​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​មនុស្ស​ម្នាក់ៗ បន្ទាប់​មក​លាភ​សំណាង​នឹង​ចូល​មក​តាម​ក្រោយ​៕

ចុចអានបន្ត៖ ជ្រើសរើសបបូរមាត់មួយដើម្បីដឹងពីភាពទាក់ទាញអ្នកចំពោះអ្នកដទៃ​​​

ប្រភព៖ bestie ប្រែសម្រួល៖ ដេត ឈុនអ៊ី

អត្ថបទពេញនិយម