ពិសោធន៍​ថ្មី​រក​ឃើញ​ថា ប្រុស​ស្រី​ពាក់​ម៉ាស​ទាក់ទាញ​ជាង​ពេល​មិន​ពាក់​ម៉ាស

  • 2022-01-18 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យោង​តាម​អ្នក​ជំនាញ ទាំង​មនុស្ស​ស្រី​​ប្រុស សុទ្ធ​តែ​មើល​ទៅ​ទាក់ទាញ​ជាង​មុន​នៅ​ពេល​ពាក់​ម៉ាស​បាំង​កណ្ដាល​មុខ​ខាង​ក្រោម។

កាល​ពី​ថ្ងៃ​ទី ១៧ ខែ​មករា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Guardian បាន​រាយការណ៍​ថា ការ​ពិសោធន៍​ថ្មី​បំផុត​លើ​មនុស្ស​រាប់ពាន់​នាក់​នៃ​សកលវិទ្យាល័យ Cardiff បាន​បង្ហាញ​ឲ្យ​ឃើញ​ថា មនុស្ស​ដែល​ពាក់​ម៉ាស​មើល​ទៅ​ទាក់ទាញ​ជាង​អ្នក​ដែល​អត់​ពាក់​ម៉ាស បើ​ទោះ​បី​ជា​រូប​សម្បត្តិ​របស់​ពួក​គេ​ប្រហាក់ប្រហែល​គ្នា​ក៏​ដោយ។

សាស្ត្រាចារ្យ Michael Lewis បាន​ឲ្យ​ដឹង​ថា ភាព​ទាក់ទាញ​របស់​អ្នក​ពាក់​ម៉ាស​ក៏​ផ្លាស់​ប្ដូរ​រវាង​មុន និង​ក្រោយ​ពេល​ជំងឺ​កូវីដ​១៩​ផ្ទុះ​ឡើង​ដែរ។ ជាក់​ស្ដែង មុន​ពេល​មាន​កូវីដ​១៩ អ្នក​ពាក់​ម៉ាស​ត្រូវ​គេ​សន្និដ្ឋាន​ថា​មាន​ផ្ទុក​ជំងឺ​ ធ្វើ​ឲ្យ​គេ​មិន​ចង់​ចូល​ជិត។ តែ​នៅ​ពេល​នេះ គឺ​ខុស​ពី​មុន​ដោយ មនុស្ស​ជា​ច្រើន​យល់​ថា អ្នក​ពាក់​ម៉ាស​គឺ​ជា​បុគ្គល​មាន​ទំនួលខុសត្រូវ ដូច​នេះ​ហើយ មើល​ទៅ​ក៏​ទាក់ទាញ​ជាង​មុន។

សាស្ត្រាចារ្យ​ដដែល​បាន​លើក​ឡើង​ដែរ​ថា ពាក់​ម៉ាស​កាន់​តែ​ជិត កាន់​តែ​ទាក់ទាញ ពោល​គឺ​បើ​ពាក់​បិទ​ពាក់​កណ្ដាល​មុខ​ខាង​ក្រោម​តែ​ម្ដង គឺ​មើល​ទៅ​ទាក់ទាញ​បំផុត៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម