ជ្រើសរើសអាហារពេលព្រឹកដែលចង់ញ៉ាំ ដើម្បីទទួលបានដំណឹងល្អអ្វីកើតឡើងក្នុងឆ្នាំ ២០២២

  • 2022-01-17 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើដំណឹងល្អអ្វី ដែលអ្នកបានទទួលក្នុងឆ្នាំ ២០២២ នេះ?

រូប A

​ក្នុង​ឆ្នាំ ២០២២ ព្រេង​វាសនា​របស់​អ្នក​ហាក់​ផ្ទុះ​ឡើង។ ​មិន​ថា​រឿង​ការងារ ​អ្នក​ក៏​បាន​ជួប​​បុគ្គលិក​ថ្មី ដែល​គេ​នឹង​ចូល​មក​ជួយ​អ្នក។ ​មិន​តែ​ប៉ុណ្ណោះ ​គេ​ចូល​មក​ជ្រោម​ជ្រែង​ឲ្យ​​អ្នក​មាន​ការអភិវឌ្ឍ​លើស​ជាង​មុន​ថែម​ទៀត​ផង។ ​​អ្នក​មិន​សូវ​ជួប​រឿង​លំបាក​យូរ​ពេក​ទេ​សម្រាប់​នៅ​កន្លែង​ធ្វើការ។ ​ក្រៅ​ពី​នេះ ​អ្នក​ហាក់​មាន​អង្គរក្ស​ជួយ​ឆ្វេង​ស្តាំ​ ដោយ​គេ​មិន​ងាយ​បោះ​បង់​អ្នក​ចោល​​ឡើយ។

រូប B

​ចូល​ដល់​ឆ្នាំ ២០២២ ព្រេង​វាសនា​របស់​អ្នក​មិន​ល្អពេក តែ​ក៏​មិន​អាក្រក់​ពេក។ ​មិន​ថា​មាន​បញ្ហា​អ្វី​ដែល​អ្នក​ចង់​ធ្វើ ​​វា​នឹង​ចូល​ទាំង​បញ្ហា​ធំ​និង​តូច​មក​ជាមួយ​គ្នា​ដែរ។ ​នេះ​អាច​ប៉ះពាល់​ដល់​បញ្ហា​សុខភាព​របស់​អ្នក​​ផង​ដែរ។ ​យ៉ាង​ណាំ​ក្តី ​អ្នក​ក៏​ត្រូវ​​បាន​អ្នក​ដទៃ​ជួយ​ជ្រោម​ជ្រែង​ផង​ដែរ ​ ហើយ​ឆាប់​ៗ​នេះ ​មិន​ថា​គ្រោះ​ដោយ​ចៃ​ដន្យ ​ឬ​មហន្តរាយ​ផ្សេង​ៗ ​សុទ្ធ​តែ​អាច​ចៀស​ផុត​បាន។ ​ដូច្នេះ​ហើយ ​នៅពេល​ប្រឈម​នឹង​រឿង​លំបាក ​អ្នក​គួរ​រក្សា​ចិត្ត​ឲ្យ​ស្ងប់ កុំ​ស្លន់​ស្លោ ឬ​បាក់​ទឹក​ចិត្ត។

រូប C

​ក្នុង​ឆ្នាំ ​២០២២ ​​អ្នក​នឹង​ក្លាយ​ជា​មនុស្ស​មាន​តម្លៃ​​ក្នុង​ក្រសែភ្នែក​នៅ​កន្លែង​ធ្វើការ។ ​លើស​ពី​នេះ ​អ្នក​នៅ Single ​នឹង​ស្គាល់​ច្បាស់​ពី​របៀប​ផ្សារ​ភ្ជាប់​ទំនាក់ទំនង។ ​អ្នក​នឹង​បាន​ជួប​មនុស្ស​ត្រូវ​ចិត្ត​ម្នាក់​ឆាប់​ៗ ​ហើយ​ចាក​ចេញ​ពី​ភាព​ឯកោ។

រូប D

ចូល​ឆ្នាំ ២០២២ ការងារ​របស់​អ្នក​នឹង​លោត​ខ្ពស់។ ​ក្នុង​ដើម​ឆ្នាំ​នេះ ​សូម​ព្យាយាម​​លើ​កិច្ចការងារ​ដែល​ថ្នាក់​លើ​បាន​សម្រេច​ឲ្យ​អ្នក។ ​ការ​ខំប្រឹង​នឹង​មិន​ឥត​ប្រយោជន៍​ទេ ​ថ្នាក់​លើ​នឹង​មើល​ឃើញពី​សក្តានុពល ព្រម​ទាំង​ផ្តល់​តម្លៃ​ដល់​អ្នក​ផង​ដែរ។ ​អរគុណ​ដល់​ឱកាស​ទាំង​នេះ ​ដែល​ជួយ​ឲ្យ​អ្នក​បាន​គេ​ប្រូម៉ូដ ឡើង​ប្រាក់​ខែ និង​រស់​នៅពោរពេញ​ដោយ​​ជីវិត​រុង​រឿង។

ប្រភព៖ emdep ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម