បានប្រយោជន៏លើសលប់ បើបន្ថែមទឹកឃ្មុំទៅក្នុងភេសជ្ជៈប៉ុន្មានមុខនេះ

  • 2022-01-17 03:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យោងតាមប្រសាសន៏អ្នកជំនាញខាងផ្នែកចំណីអាហារតៃវ៉ាន់ ទឹកឃ្មុំសុទ្ធជាប្រភេទស្ករធម្មជាតិដែលមានកាឡូរីទាប មានផ្ទុកវីតាមីន B ជួយដល់សុខភាពបានយ៉ាងច្រើនមុខ។ ក្រៅពីនេះទឹកឃ្មុំ​អាច​ជួយ​សម្រួល​ដល់​ការ​បន្ទោរបង់​របស់​ពោះវៀន​ សម្រួលការទល់លាមក។ រូបមន្តភេសជ្ជៈទាំងនេះមិនត្រឹមតែឈ្ងុយឆ្ងាញ់ទេ ថែមទាំងមានប្រយោជន៏ដល់សុខភាពថែមទៀត៖

១. ទឹកឃ្មុំ + ក្រូចឆ្មារ

ទឹកឃ្មុំមានផ្ទុកវីតាមីន B រីឯក្រូចឆ្មារមានផ្ទុកវីតាមីន C គ្រឿងផ្សំទាំងពីរនេះរួមបញ្ចូលគ្នាអោយជួយបំពេញជាតិទឹកដល់រាងការ ពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ ជាពិសេសល្អបំផុតសម្រាប់អ្នកដែលមានជម្ងឺផ្ដាសាយ។ ទទួលទានទឹកឃ្មុំក្រូចឆ្មាអាចជួយបណ្ដេញជាតិពុលចេញពីរាងកាយ បន្សាបរ៉ាឌីកាល់សេរីនៅក្នុងរាងកាយបានថែមទៀត។

២. ទឹកឃ្មុំ + ទឹកដោះគោស្រស់

ទឹកឃ្មុំមានថាមពលកំដៅខ្ពស់ដែលអាចជួយអោយរាងកាយមនុស្សស្រូបយកបានយ៉ាងងាយ រីឯទឹកដោះគោស្រស់វិញ មានជីវជាតិចិញ្ចឹមជាច្រើនមុខ មានកម្រិតកាឡូរីទាប។ ទទួលទានភេសជ្ជៈប្រភេទនេះជាមួយអាហារពេលព្រឹក មិនត្រឹមតែអាចជួយបំពេញកម្ដៅដល់រាងកាយបាននោះទេ ថែមទាំងជាប្រភពដ៏ល្អក្នុងការផ្គត់ផ្គង់ជីវជាតិចិញ្ចឹមផ្សេងៗដល់រាងកាយថែមទៀត។

៣. ទឹកឃ្មុំ + តែខ្ញី

ខ្ញីត្រូវបានអ្នកជំនាញផ្នែកចំណីអាហារទទួលស្គាល់ថាជាប្រភពល្អ ដែលជួយជំរុញឈាមអោយរត់បានល្អ រក្សាកម្ដៅក្នុងរាងកាយ ព្រមទាំងអាចជួយកម្ចាត់ជម្ងឺផ្ដាសាយបានយ៉ាងមានប្រសិទ្ធិភាព។ ជាធម្មតាខ្ញីមានរសជាតិហឹរប្រហើរ ការបន្ថែមទឹកឃ្មុំបែបនេះមិនត្រឹមតែមានប្រយោជន៏នោះទេ ថែមទាំងអាចជួយបន្ថែមរសជាតិអោយកាន់តែឈ្ងុយឆ្ញាញ់មួយកម្រិតទៀតផងដែរ។

៤. ទឹកឃ្មុំ + តែស្លឹកឈូក

បន្ថែមទឹកឃ្មុំទៅក្នុងតែស្លឹកឈូក ត្រូវបានទទួលទានដូចជា ថ្នាំបញ្ចុះលាមកពីធម្មជាតិអញ្ចឹងដែរ ត្រូវបានណែនាំសម្រាប់អ្នកដែលមានគីឡូធ្ងន់ផងដែរ។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen