រើសដែកឆក់មួយដើម្បីដឹងថាក្តីសុខរបស់អ្នកពិតប្រាកដ ជាអ្វី?

  • 2022-01-17 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សាក​រើស​ដែក​ឆក់​មួយ ​ដើម្បី​ដឹង​ពី​ក្តី​សុខ​របស់​អ្នក​ជា​អ្វី​។

​​រូប​ដែក​ឆក់​ទី​១

​ពេល​រក​លុយ​បាន​ច្រើន ​នោះ​ហើយ​ជា​ក្តី​សុខ​របស់​អ្នក។ ​លុយ​កាក់​បាន​ដើរ​តួ​នាទី​សំខាន់​ក្នុង​ជីវិត​របស់​អ្នក។ ​អ្នក​យក​ប្រាក់​ទៅ​ដោះ​ស្រាយ​ផ្នែក​​ចាំ​បាច់​ក្នុង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​ និង​នាពេលអនាគត​របស់​អ្នក។ ​តែ​ពេល​ខ្លះ ​អ្នក​មាន​អារម្មណ៍​ថា ​លុយ​មួយ​មុខ​មិន​មែន​ជា​សុភមង្គល​ចម្បង​របស់​អ្នក​ឡើយ។ ​យ៉ាង​ណា​ក៏​ដោយ អ្នក​នៅ​តែ​ព្យាយាម​ធ្វើ​ឲ្យ​ហិរញ្ញវត្ថុ​របស់​អ្នក​មាន​ស្ថេរភាព ​តែ​អ្នក​មិន​ត្រូវ​ភ្លេច​ថា ​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន ​គឺ​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន​ទៅ​វិញ​ទេ។

​​​រូប​ដែក​ឆក់​ទី​២

ការងារ គឺជាក្តីសុខរបស់​អ្នក​។ ​ជីវិត​របស់​អ្នក​កាន់​តែ​ដើរ​រលូន​ទៅ​មុខ និង​ផលិត​ភាព ​ដោយសារ​តែ​ការងារ។ ​តែ​នៅ​ពេល​អ្នក​ប៉ះ​ចំការងារ​ដែល​អ្នក​មិន​ស្រលាញ់ ​វា​មិន​អាច​មាន​ឥទ្ធិពល​ធ្វើ​ឲ្យ​សប្បាយ​ចិត្ត ឬ​ផលិតភាព​ឡើយ។ ​យ៉ាង​ណា​ក៏​ដោយ ​អ្នក​ត្រូវ​ចេះ​រក​វិធី​ដើម្បី​រក្សា​ផ្លូវ​ចិត្ត របៀប​ដោះ​ស្រាយ​បញ្ហា​ និង​រក្សា​ចិត្ត​ឲ្យ​ស្ងប់​ស្ងាត់​នៅ​ពេល​ជួប​​ឧបសគ្គ​នឹង​ការងារ។ ​អ្នក​ត្រូវ​តែ​មាន​ភាព​អត់​ធ្មត់ ​និង​មិន​ត្រូវ​ឆាប់​បោះ​បង់​ការងារ​ចោល​ឡើយ។

​​រូប​​ដែក​ឆក់​ទី​៣

ក្តី​សុខរបស់​អ្នក​មាន​ពេញ​ទី ​​គឺ​នៅ​ពេល​អ្នក​បាន​នៅ​ក្បែរ​នឹង​ក្រុម​គ្រួសារ។ ​ការ​ចែក​រំលែក​​ពេល​វេលា​សប្បាយ ​និង​ការ​​បង្ហាញ​ពី​ការ​បារម្ភ​យក​ចិត្ត​ទុក​ដាក់​ដល់​សមាជិក​គ្រួសារ ​គឺ​ជា​អ្វី​ដែល​អ្នក​សប្បាយ​ចិត្ត​បំ​ផុត។ ​ក្រុម​គ្រួសារ ​គឺ​ជា​​ទ្រព្យ​សម្បត្តិ​ដ៏​មាន​តម្លៃ ​និង​មាន​សក្តានុពល​បំ​ផុត។ ​គ្រប់​រឿង​ល្អៗ​ទាំង​ឡាយ ​នឹង​ចូល​មក​រក​អ្នក​ ។ អ្នក​មាន​ផ្លូវ​ដើរ​យ៉ាង​ល្អ​ ​ដូច្នេះ​ត្រូវ​រក្សា​ទង្វើរ​ទាំង​នេះ ​និង​ចេះ​មើល​ថែ​ទាំ​ខ្លួន​ឯង​ផង​ដែរ។

​រូប​ដែក​​ឆក់​ទី​៤

ក្តី​សុខ​ពិត​ប្រាកដ​របស់​អ្នក ​គឺ​ជា​រឿង​ទាំង​ឡាយ​ណា ​ដែល​បញ្ជាក់​ច្បាស់​អំ​​ពី​ខ្លួន​អ្នក។ អ្នក​ដឹង​ថា អ្នក​មាន​គោលបំណង​​ពិត​ប្រាកដ​ក្នុង​ជីវិត និង​ការងារ​របស់​អ្នក​ ហើយ​រាល់​ថ្ងៃ​អ្នក​ខំប្រឹង​ដើម្បី​​ឲ្យ​លទ្ធផល​សម្រេច​បាន។ អ្នក​ក៏​មើល​ឃើញ​ថា ​រាល់​​ឱកាស​ឬ​រឿង​ពិបាក​ៗ​សុទ្ធ​តែ​​​ផ្លូវ​នាំ​អ្នក​ឲ្យ​ឆ្ពោះ​ទៅ​រក​ភាព​លូត​លាស់។ ​ដូច្នេះ ​សូម​បន្ត​ដំណើរ​របស់​អ្នក​ជាមួយ​អ្វី​ដែល​អ្នក​កំពុង​គិត ​នោះ​អ្នក​នឹង​ទទួល​បាន​គ្រប់​យ៉ាង​​ដែល​អ្នក​ចង់​បាន​មិន​ខាន៕

អត្ថបទ៖ Iv Madalen

អត្ថបទពេញនិយម