កាយវិការតូចតាចរបស់មនុស្សស្រី ដែលមនុស្សប្រុសភាគច្រើនយល់ថាទាក់ទាញបំផុត

  • 2022-01-15 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិនចាំបាច់ទាល់តែប្រើប្រាស់របស់របរថ្លៃ ស្លៀកពាក់បញ្ចេញសាច់អ្វីនោះទើបអាចមើលមកទាក់ទាញ លក្ខណៈទាំងនេះហើយដែលមនុស្សប្រុសចាប់អារម្មណ៏បំផុតពីមនុស្សស្រី៖

១. ដើរដោយមានភាពជឿជាក់

មិនមែនជារឿងទាស់ខុសខ្លាំងនោះទេ ក្នុងការយកចិត្តទុកដាក់ស្រលាញ់ខ្លួនឯងនោះ ដំណើរដើររបស់អ្នកនេះក៏អាចបង្ហាញបានយ៉ាងច្បាស់ដែរថា អ្នកជាមនុស្សបែបណា ប្រើប្រាស់ជីវិតខ្លួនឯងបែបណា ជឿជាក់លើខ្លួនឯងឬអត់។ មនុស្សស្រីដែលមិនស្រលាញ់ខ្លួនឯងគ្រប់គ្រាន់ទេនោះ កាយវិការដែលបង្ហាញចេញមកក៏មិនមានភាពទាក់ទាញ ហើយមានមន្តស្នេហ៏នោះទេ។

២. ចេះគ្រប់គ្រងស្ថានការណ៏លំបាកដោយប៉ិនប្រសប់

មនុស្សភាគច្រើនតែងចូលចិត្តមានអារម្មណ៏ម្ចាស់ការ ជាអ្នកសម្រេចការងារតូចធំ សូម្បីតែការសម្រេចចិត្តក្នុងរឿងស្នេហាក្តី តែពេលខ្លះក៏មានអារម្មណ៏ល្អរកប្រាប់មិនត្រូវនៅពេលដែលគូស្នេហ៏ជាអ្នកចេញមុខអារកាត់ និង សម្រេចចិត្តជំនួសគេនោះ ឬ រឿងផ្ទាល់ខ្លួនដោយមិនស៊ាំញ៉ាំច្រើននោះ។

៣. មានសេចក្ដីស្រម៉ៃផ្ទាល់ខ្លួន

មនុស្សមើលទៅកាន់តែមានភាពទាក់ទាញ និង ស្រស់ស្អាត នៅពេលដែលមិនចេះតែយល់ស្របតាមអ្វីដែលសង្គមបានកំណត់ អ្វីដែលមនុស្សភាគច្រើនគិតថាត្រឹមត្រូវ ជាពិសេសបើសិនជាយល់ស្របទាំងមិនពេញចិត្តសោះនោះ។ សំខាន់អោយតែធ្វើរឿងដែលត្រឹមត្រូវសម្រាប់ខ្លួនឯង ហើយមិនបង្កការរំខានដល់អ្នកដទៃនោះ។

៤. មានអារម្មណ៏ពេញចិត្តនឹងខ្លួនឯង

មនុស្សស្រីដែលមានពេញចិត្ត និង មានការជឿជាក់លើខ្លួនឯងខ្ពស់នោះ មិនចាំបាច់ត្រូវការគ្រឿងតុបតែងលម្អអ្វីច្រើន ដើម្បីអោយមានអារម្មណ៏ថាខ្លួនឯងស្រស់ស្អាតនោះទេ។ ការពេញចិត្តនឹងខ្លួនឯងបែបនេះ ថែមទៀតអាចអោយសេចក្ដីល្អខាងក្នុងរបស់អ្នកលេចធ្លោបានមួយកម្រិតទៀត។

៥. ចេះលើកទឹកចិត្តគេ

ទោះជាត្រូវបានកំណត់ថាជាភេទដែលរឹងមាំយ៉ាងណាក្ដី ក៏ពេលខ្លះមនុស្សប្រុសត្រូវការស្មាមួយមកកៀកកើយនៅពេលដែលជួបទុក្ខដែរ ហើយពេលដែលមានរឿងសប្បាយចិត្ត រីករាយក៏ត្រូវការមនុស្សម្នាក់មកចែករំលែកផងដែរ។ បើសិនជាអ្នកតែងតែនៅក្បែរគេ មិនពេលលំបាកខ្លាំងយ៉ាងណាទេនោះ គេនឹងមិនអាចបំភ្លេចអ្នកបាននោះទេ ក្នុងមួយជីវិតនេះ។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម