មិនដឹងថាត្រូវដើរលើផ្លូវបែបណា សាករើសរូបមួយដើម្បីទទួលបានសារដ៏សំខាន់មួយ

  • 2022-01-16 10:03:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទទួល​បាន​សា​រ​ដ៏សំខាន់​មួយ ​តាម​រយៈ​រូប​ដែល​អ្នក​រើស​ខាង​ក្រោម៖

រូប​ទី​១

ជីវិត​បាន​ផ្តល់​ឲ្យ​អ្នក​នូវ​ឱកាស​ថ្មី។

​បន្ទាប់​ពី​ទទួល​បាន​មេរៀន​ជីវិត​ច្រើន ​រឿង​ថ្មី​ៗ​នឹង​ចូល​មក​រក​អ្នក។ ​ប្រហែល​រឿង​ខ្លះ ​មិន​ប្រព្រឹត្តទៅ​រលូន​ដូច​ការ​ចង់​បាន​របស់​អ្នក។ ​ដូច្នេះ ចូរ​ប្រាកដ​ថា​បទពិសោធន៍​នឹង​ផ្តល់​ឲ្យ​អ្នក​នូវ​ឱកាស​ដើម្បី​កែ​ប្រែ​បញ្ហា​ដែល​អ្នក​បាន​បង្កើត។ ប្រហែល​ជា​អ្នក​គិត​ថា​អ្វី​ដែល​អ្នក​កំពុង​ធ្វើ គឺ​ជា​រឿង​ត្រូវ តែ​ក្រោយ​មក ​អ្នក​នឹង​ដឹង​ថា​រឿង​មួយ​ចំនួន​នឹង​បង្រៀន​អ្នក​​មិន​ខាន។ តែ​ប្រហែល​ជា វា​ក៏​មិន​យឺត​ពេល​ដែរ។ ​​វា​នឹង​បង្ហាញ​ពី​​ពេល​វេលា​ដែល​អ្នក​ត្រូវ​ព្យាបាល​របួស​កាល​ពី​មុន និង​រៀប​ចំ​បទពិសោជន៍​ថ្មី។

​ដំបូន្មាន៖ ​វា​ដល់​ពេល​ដែល​អ្នក​ត្រូវ​បញ្ចេញ​ថាម​ពល ហើយ​ដើរ​តាម​ផ្លូវ​ថ្មី​របស់​អ្នក។ ​វា​នឹង​រំលឹក​អ្នក​ថា អ្នក​មិន​គួរ​​​​​​​​​​​​​​​​​រំលឹក​រឿង​កាល​ពី​មុន។ ​អ្វី​ដែល​​អ្នក​កំពុង​ចង់​បាន​ឥលូវ​នេះ គឺ​ការ​​ឈាន​ទៅ​មុខ។

រូប​ទី​២

ជីវិត​របស់​អ្នក​នឹង​ពោរពេញ​ដោយ​ភាព​ថ្មី និង​ស្ថានភាព​រំភើប​មួយ។

​រូប​ដែល​អ្នក​កំពុង​រើស​នេះ ​បង្ហាញ​ថា ​ការ​ចំណាយ​ពេល​វេលា​​ដើម្បី​ពង្រឹង​ភាព​ផ្ទាល់​ខ្លួន​នឹង​ផលិត​បាន​នូវ​លទ្ធផល​ស្ទើរ​ស្មាន​មិន​ដល់។ ភាព​ស្ងប់​សុខ​និង​សុភមង្គល ​គឺ​ជា​ផ្នែក​មួយ​ដែល​ជួយ​អ្នក។ ​វា​នឹង​ផ្តល់​ឲ្យ​អ្នក​នូវសេរីភាព​ដែល​ចេញពី​ខាង​ក្នុង​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ ទទួល​បាន​ក្តីស្រលាញ់ ​ពិភព​ខាង​ក្នុង​របស់​អ្នក​ហាក់​ចង់​ទទួល​បាន​អ្វី​ដែល​ជា​ភាព​លូត​លាស់។ ដូច្នេះ ​គឺ​ជា​ពេល​ដែល​អ្នកត្រូវ​​យកពេល​វេលា​មក​សម្រាក​បន្តិច ដោយ​ចំណាយ​ពេល​ឡើង​ភ្នំ ដើរ​តាម​វាល​ខ្សាច់ ​ឬ​ដើរ​កម្សាន្ត​តាម​ទី​ក្រុង និង​មើល​ទេសភាព​នៅ​ទី​កន្លែង​ផ្សេង​ៗ។ អ្នក​នឹង​កាន់​តែ​ស្រលាញ់​ការ​រស់​នៅ​របៀប​នេះ។

រូបទី៣

​ដោះ​លែង​ខ្លួន​អ្នក​ចេញ​ពី​រឿង​រ៉ាវ នោះ​វា​នឹង​ជួយ​ការពារ​អ្នក​ឲ្យ​ទទួល​បាន​​លទ្ធផល​​ដូ​ច​ការ​គ្រោង​ទុក។

ឥលូវ​នេះ ​អ្នក​​នឿយ​​ណាយ និង​យល់​ច្រលំ​ច្រើន ដោយសារ​តែ​ការ​ខំប្រឹង​ហាក់​មិន​ឃើញ​មាន​ផ្លែ​ផ្កា ហើយ​អ្នក​ផ្ទល់​ក៏​មិន​ទាន់​មាន​ដំណោះ​ស្រាយ។ ​បើសិនជា​អ្នក​បាន​ចំណាយ​ថាមពល​ច្រើន​​ទៅ​លើ​វា ចូរ​សម្រាក​សិន។ ​ពេល​វេលា​នឹង​ផ្តល់​ឲ្យ​អ្នក នូវ​ឱកាស​ដើម្បី​ដោះស្រាយ​បញ្ហា​​ ហើយ​ពេល​នោះ​​រឿង​រ៉ាវ​នឹង​លែង​កើត​ឡើង​មិន​ខាន ​មិន​ថា​បញ្ហា​នោះ​ធំ​​យ៉ាង​ណា​ទេ។ ​អ្នក​ជា​ម្ចាស់​លើ​រឿង​ទាំង​អស់ ​ដូច្នេះ​​មិន​ថា​រឿង​តូច​ឬ​ធំ ​កុំ​បារម្ភ​ច្រើន។ ចូរ​ធ្វើ​ខ្លួន​ឲ្យ​សកម្ម នោះ​ព្រះ​នឹង​​តាម​ជួយ​អ្នក​មិ​ន​ខាន។ ​ចូរ​បើក​ទ្វារ​បេះដូង​និង​ជឿជាក់​ ​ហើយ​សេរីភាព​នឹង​រត់​​ចូល​មក​ក្នុង​ជីវិត​អ្នក​មិន​ខាន។

ដំបូន្មាន៖ នេះ​គឺ​ជា​ពេល​បំភ្លេច​បញ្ហា​ចោល។ ព្រះ​នឹង​ចូល​មក​ជួយ ព្រម​ទាំង​កាត់​បន្ថយ​រាល់​សម្ពាធ​ដែល​អ្នក​ប្រឈម​បាន​ផង​ដែរ។ ​លើស​ពី​នេះ ​នៅ​ពេល​អ្នក​ផ្លាស់​ប្តូរ​អារម្មណ៍​បាន នោះ​បញ្ហា​ហាក់​លែង​ហ៊ាន​ដើរ​ចូល​មក ហើយ​ស្ថានការណ៍​ទាំង​ឡាយ​នឹង​រក​ផ្លូវ​ដោះ​ស្រាយ​បាន ​​​​​​​​​​​។

ប្រភព៖ emdep ប្រែសម្រួល៖ លឹម សុនា

អត្ថបទពេញនិយម