គួរតែសួរខ្លួនឯងម្ដងទៀត មុននឹងចាប់ផ្ដើមទាក់ទងជាមួយមនុស្សប្រុសប្រភេទនេះ

  • 2022-01-14 23:48:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្នេហាដែលជំពាក់វាក់វ័ណ្ឌបែបនេះ គួរតែកុំចាប់ផ្ដើមអីល្អជាង

១. Friends with Benefits

ទំនាក់ទំនងរបៀបនេះ ច្រើនតែកើតឡើងរវាងមនុស្សពីរនាក់ដែលចាប់ផ្ដើមពីមិត្តភក្តិធម្មតា មានអារម្មណ៏ល្អចំពោះគ្នា តែព្រមព្រៀងគ្នាថាមិនទាក់ទងគ្នាជាផ្លូវការ គ្រាន់តែសម្រាប់បំពេញតម្រូវការរាងកាយរៀងៗខ្លួន។ ទោះជាស្តាប់ទៅឯងស្រួល មិនស៊ាំញ៊ាំច្រើន តែភាគច្រើនអារម្មណ៏មនុស្សពិបាកនឹង វាស់ស្ទង់ ហើយហាមឃាត់ មិនយូរទេ ភាគីម្ខាងច្បាស់ជាងមានអារម្មណ៏ជ្រាលជ្រៅជាងម្ខាង ហើយបញ្ចប់ទៅដោយភាគឈឺចាប់ ជាងអ្នកដែលទាក់ទងគ្នាដោយច្បាស់លាស់មិនខាន។

២. ទាក់ទងគ្នាស្ងាត់ៗ

ការទាក់ទងគ្នារបៀបនេះ គឺខុសគ្នាពីការទាក់ទងគ្នា​ដែលមិនត្រូវការអោយអ្នកដទៃមកដឹងលឺរឿងរវាងអ្នកទាំងពីរច្រើន។ ការទាក់ទងគ្នាបែបនេះអាចនឹងមានមូលហេតុ ដែលច្បាស់ជាមូលហេតុមិនល្អដូចជាង គ្រួសារភាគីម្ខាងមិនពេញចិត្ត​ ភាគីម្ខាងអាចនឹងកំពុងតែទាក់ទងអ្នកដទៃក្នុងពេលតែមួយជាដើម។

៣. ស្រលាញ់ប៉ះចំរបស់ដែលមានម្ចាស់ទៅហើយ

ប្រហែលជាមានរឿងកុន Drama ជាច្រើនមកហើយដែលមានសាច់រឿងចាប់ផ្ដើមដោយការលួចស្រលាញ់សង្សារ ឬ ប្ដីមិត្តភក្តិខ្លួនឯង ហើយភាគច្រើនតែងតែមិនមាន Happy Ending នោះទេ។ ចំពោះអារម្មណ៏បែបនេះ គួរតែចាត់ការវាចោលភ្លាមៗ បើសិនអ្នកមានអារម្មណ៏ថាខ្លួនឯងកំពុងតែចង់ដើរផ្លូវមួយនេះនោះ។

៤. លួចស្រលាញ់មិត្តភក្តិខ្លួនឯង

គ្មានអ្វីពិបាកកំណត់ជាងអារម្មណ៏មនុស្សនោះទេ ទោះជាដឹងថាមិនអាចទៅរួចយ៉ាងណាក៏ដោយ។ ជាពិសេសចំពោះអ្នកដែលកំពុងតែលួចស្រលាញ់មិត្តជិតស្និទ្ធខ្លួនឯងនោះ ច្បាស់ជាស្ត្រេសខ្លាំងមិនខានហើយ ខ្វល់ខ្វាយពីគេណាស់ Careពីគេខ្លាំងណាស់ តែបើហ៊ានតែបង្ហើបប្រាប់គេទៅ បើគេមិនមានអារម្មណ៏បែបនេះទេនោះ ច្បាស់ជាត្រូវបាត់បង់ទាំងមិត្តល្អទៅមិនខាននោះទេ។

៥. បន្តជាមួយគ្នាទាំងអស់ចិត្តរៀងខ្លួនទៅហើយ

ពេលខ្លះគូស្នេហ៏ដែលទាក់ទងគ្នាបានយូរគួរសមមកហើយនោះ​ ចិត្តស្រលាញ់ និង​​ អារម្មណ៏ដែលមានអោយគ្នាអាចនឹងប្រែប្រួលមិនដូចមុន​ តែមិនដាច់ចិត្តដោះលែងគ្នា ព្រោះតែខ្លាចរអារក្នុងការចាប់ផ្ដើមជាមួយមនុស្សថ្មី។​ បើសិននេះជាហេតុផលតែមួយគត់ដែលអ្នកនៅបន្តជាមួយគេនោះ អ្នកនឹងមិនអាចមានសុភមង្គលយ៉ាងពិតប្រាកដទេក្នុងមួយជីវិតនេះ។

៦. ទាក់ទងអ្នកចាស់

ភាគច្រើនកើតឡើងចំពោះគូស្នេហ៏ដែលនៅតែបន្តធ្វើជាមិត្តភក្តិ​ទោះជាលែងទាក់ទងគ្នាហើយក្ដី។ បើសិនជាអ្នកនៅតែមានកូនចិត្តចង់ត្រឡប់ទៅរកគេវិញ វាមិនខុសអីពីយកសៀវភៅដែលអ្នកធ្លាប់អានចប់​ ហើយរំពឹងថាសាច់រឿងចុងក្រោយនឹងកែប្រែមិនដូចអ្វីដែលអ្នកអានពីដំបូងនោះទេ។

៧. មិនហ៊ានបង្ហាញចរិតពិតចេញមក

សាកចាប់អារម្មណ៏ពីចរិត ឬកពាខ្លួនឯងមើល ពេលនៅក្បែរគេតើអ្នកតែងតែបែបណា? ព្យាយាមតាមចិត្តគេទៅធ្វើរឿងដែលខ្លួនមិនចូលចិត្តច្រើនអត់?​ បើសិនបែបនោះមែន​ នេះមិនមែនជាការទាក់ទងគ្នាបែបយូរអង្វែងនោះទេ។ ហើយបើសិនជាគេមិនស្រលាញ់អ្នក ពេញចិត្តទាំងចំនុចមិនល្អដែលអ្នកមានផងនោះ គេក៏មិនសក្តិសមនឹងទទួលបានការស្រលាញ់ពីអ្នកនោះទេ។

ប្រភព៖ sistacafe ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម