ខំស្រលាញ់​មនុស្ស​ដែល​នៅ​អាល័យ​អ្នក​ចាស់ ដូច​ទឹក​នៅលើស្លឹកឈូក

  • 2022-01-16 14:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សស្រី​តែង​មាន​គំនិត​រ៉ូមេនទិក​ថា ឲ្យ​តែ​ខ្លួន​ស្រលាញ់​គេ​អស់​ពី​ចិត្ត ទោះ​បី​ជា​គេ​ចិត្ត​រឹង​ដូច​ថ្ម​យ៉ាងណាក៏​នឹង​ទន់​មក​វិញ​ដែរ។ យ៉ាងណាមិញ មនុស្ស​គិត​មិន​ដូច​ទេវតា​គិត​ឡើយ ទោះ​ពេល​ខ្លះ​ខំ​ប្រឹង​អស់​ពី​សមត្ថភាព​ក៏​មិន​ប្រាកដ​ថា​នឹង​ទទួល​បាន​ផល​មក​វិញ​ដែរ។

រូបតំណាង

ជានិច្ចកាល​នារី​ៗ​តែង​មាន​គំនិត​សាមញ្ញ​ថា ឲ្យ​តែ​យើង​លះបង់​ច្រើន​ចំពោះ​គេ គេ​នឹង​អាណិត​ស្រលាញ់​វិញ ហើយ​ក៏​មាន​មនុស្ស​ស្រី​មិនតិច​ដែរ ដែល​មិន​ដឹង ឬ​ធ្វើ​មិន​ដឹង​តែ​ម្ដង​ថា ខ្លួន​ឯង​គ្រាន់​តែ​ជា​តួ​ជំនួស ជា​អ្នក​បំពេញ​ចន្លោះ​របស់​គេ ឬ​គ្រាន់​តែ​ជា​ឧបករណ៍​សម្រាប់​គេ​បន្លប់​ចិត្ត​តែ​ប៉ុណ្ណោះ។ តែ​នៅ​ព្រម​ទទួល​យក ព្រោះ​គិត​ថា​នេះ​គឺ​ជា​វិធី​ស្រលាញ់​របស់​គេ។ តែ​ស្នេហា​គឺ​ជាការ​អត់ឱន តែ​មិន​មែន​ន័យ​ថា​ឆោត​ល្ងង់​ទេ។

ការ​អត់​ឱន​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ត ព្រោះ​អាច​លើកលែង​ឲ្យ​គេ កែ​លម្អរ​ឡើង​វិញ។ តែ​ឆោត​ល្ងង់​គឺ​ជា​ការ​ភ័យ​ខ្លាច ព្រួយ​បារម្ភ ប្រើ​គ្រប់​វិធី​ដើម្បី​ចង​ជើង​គេ សុខ​ចិត្ត​បន្ទាប​តម្លៃ​ខ្លួនឯង​ដើម្បី​ដោះ​ដូរ​យក​ស្នាម​ញញឹម​មួយ ទោះ​វា​មិន​បានចេញ​ពីចិត្ត​គេ​ក៏​ដោយ។ ហើយ​ក៏​គ្មាន​មនុស្ស​ស្រី​ណា​មាន​ចិត្ត​អត់ធ្មត់​គ្រប់គ្រាន់​ដើម្បី​ចាំ​តែ​អត់អោន​ឲ្យ​គេ​រហូត​នោះ​ទេ នៅ​ពេល​ដែល​បេះដូង​គេ​​នៅ​តែ​សំលឹង​ឃើញ​តែ​មនុស្ស​អតីត​នោះ។

មាន​តែ​មនុស្ស​ស្រី​ឆោត និង​គ្មាន​ភាព​ជឿជាក់​តែ​ប៉ុណ្ណោះ​ដែល​សុខ​​ចិត្ត​ដើរ​តួ​ជំនួស សុខចិត្ត​នៅ​ក្បែ​មនុស្ស​ម្នាក់​ដែល​មិន​ស្រលាញ់​ខ្លួន ហើយ​ក៏​មាន​តែ​មនុស្ស​ប្រុស​អន់​ទេ ដែល​យក​គេ​មក​ធ្វើ​តួ​ជំនួស ទាំង​ដែល​ចិត្ត​ខ្លួន​នៅ​អាល័យ​អ្នក​ចាស់។ ការ​ពិត​​ពាក្យ​ដែល​គេ​និយាយ​ថា​ស្រលាញ់យើង​នោះ គឺ​សំដៅ​ដល់​មនុស្ស​អតីត​របស់​គេ​ដែល​លែង​មាន​ឱកាស​និយាយ​ទៀត​តែ​ប៉ុណ្ណោះ។ គេ​យក​យើង​មក​ដើម្បី​បន្លប់​ចិត្ត បន្លប់​ភាពឯកា ឬ​គ្រាន់​តែ​យក​ឌឺ​អ្នក​ចាស់ ទាំង​នៅ​ស្រលាញ់​គេ​តែ​ប៉ុណ្ណោះ។

ស្នេហា​ត្រូវ​ដើរ​ទន្ទឹម​ជាមួយ​នឹង ការ​គិត និង​បេះដូង។ កុំ​បណ្ដោយ​ឲ្យ​បេះដូង​ដឹក​មុខ​រហូត ព្រោះ​អ្នកនឹង​ចាញ់ ហើយ​ខាតបង់​ប៉ុណ្ណោះ។ ពេល​ខ្លះ​ត្រូវ​ស្ដាប់​ខួរ​ក្បាល​របស់​យើង​ផង ថា​យើង​កំពុង​ដើរ​ត្រូវ​ឬ​អត់ ហើយ​ការ​លះបង់​របស់​យើង​វា​ស័ក្ដិសម​នឹង​គេ​ទទួល​យក​អត់៕

រូបតំណាង

ចុចអាន៖ជួប​ស្នេហា​មិន​សម​បំណង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ច្រើន​លើក​ពេក គួរ​តែ​រៀនប្រើជីវិត​បែប​នេះ​ម្ដង

ប្រភព៖ Guu ប្រែសម្រួល៖ caramel

អត្ថបទពេញនិយម