នារីកើតខែទាំង៣នេះ ទោះមិនរៀបការក៏ក្លាយជាអ្នកមានចាប់ពីអាយុ៣៥ឆ្នាំឡើងទៅ

  • 2022-01-17 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តាម​ក្បួន​ទស្សន៍ទាយ​ មនុស្ស​ស្រី​កើត​ក្នុង​ខែ​ចំនួន​៣​ត្រូវ​បាន​គេ​ចាត់​ទុក​​ជា​​នារី​មាន​សំណាង​និង​មាន​ទ្រព្យ​ធន។ ​បើ​ទោះ​ជា​កាល​នៅ​វ័យ​ជំទង់ ​ពួក​គេ​​ប្រទះ​បញ្ហា​ស្មុគ​ស្មាញ​និង​លំបាក​ផ្សេង​ៗ ​តែ​នៅ​ពេល​ឈាន​ដល់​វ័យ​កណ្ដាល ​​ចាប់​ពី​​អាយុ​៣៥​ឆ្នាំ​ឡើង​ទៅ​នឹង​ជោគ​ជ័យ​ក្នុង​ជីវិត​មិន​ខាន។ ​

រូបតំណាង

**​អ្នក​កើត​ខែ​កក្កដា**

សម្រាប់​នារី​ដែល​កើត​ក្នុង​ខែ​ទី​៧​​នេះ ​តែង​តែ​ជា​មនុស្ស​សុទិដ្ឋិនិយម ​​ចូល​ចិត្ត​គិត​អ្វី​ក្នុង​​ផ្លូវ​ល្អ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ដទៃ​តែង​ស្រលាញ់​ពួក​គេ​យ៉ាង​ពិត​ប្រាកដ។ ​បើ​ប្រៀប​ធៀប​ជាមួយ​អ្នក​ដទៃ ​អ្នក​កើត​ក្នុង​ខែ​កក្កដា​នេះ ​មាន​ភាព​ក្លាហាន​អស្ចារ្យ​ ទោះ​ពួក​គេ​ពិបាក​ក្នុង​ជីវិត​ក៏​ដោយ។ ​

រូបតំណាង

​កាល​នៅ​ពី​ក្មេង ​គេ​ក៏​ធ្លាប់​ទទួល​បាន​ការ​សរសើរ​​ថា​ជា​ក្មេង​ឆ្លាត ហើយ​នៅ​ពេល​ធំ​ចម្រើន​វ័យ​ភាព​វៃ​ឆ្លាត​នេះ​ហើយ​ដែល​ជួយ​ឲ្យ​ពួក​គេ​​កាន់​តែ​ជោគ​ជ័យ។ ​ឧបសគ្គ​និង​ការ​ជម្នះ​​ផ្សេង​ៗ​​ដែល​ពួក​គេ​បាន​ឆ្លង​កាត់ ​នឹង​​ផ្តល់​​ការ​តប​ស្នង​មក​វិញ​ជាមួយ​បទ​ពិសោធន៍ ដែល​ធ្វើ​ឲ្យ​គេ​កាន់​តែ​​មាន​ការ​​អភិវឌ្ឍ​ទៅ​មុខ​។ ​

យោង​តាម​ក្បួន​ទស្សន៍ទាយ ​​ចាប់​ពី​អាយុ​៣៥​ឆ្នាំ​ទៅ ​នារី​កើត​ខែ​កក្កដា ​មិន​ត្រឹម​តែ​រីក​រាយ​នឹង​អាជីព​របស់​ខ្លួន​ទេ ​គេ​ក៏​ពូ​កែ​​រក​លុយ​បាន​ច្រើន​មិន​ធម្មតា​ដែរ។ ​​​

រូបតំណាង

អ្នក​កើត​ខែ​កញ្ញា

​​​​អំណោយ​របស់​ព្រះ​ចំពោះ​​នារី​កើត​ខែ​កញ្ញា ​​គឺ​ជា​មនុស្ស​មាន​ចិត្ត​ស្ងប់ ​ចេះ​យោគ​យល់ ​និង​គុណ​សម្បត្តិ​ពិសេស​នោះ​គឺ​ជា​មនុស្ស​ពូកែ​ស្ដាប់​ដ៏​ល្អ​ម្នាក់។ ​​ពួក​គេ​ជួប​នូវ​​រឿង​សប្បាយ​ចិត្ត​​ជា​ច្រើន ​​ហើយ​​នារី​កើត​ខែ​ទី​៩​នេះ ​ក៏​នឹង​មាន​សំណាង​ល្អ ព្រម​ទាំង​មាន​ការ​សិក្សា​ល្អ ​គ្រួសារ​មាន​ភាព​កក់​ក្ដៅ​និង​​ពេញ​ដោយ​ក្ដី​រីក​រាយ។

​កាល​​ពេល​ពេញ​វ័យ ​ឧបសគ្គ​និង​ការ​លំបាក​ចេះ​តែ​ចូល​មក​រក​គេ ។ ​យ៉ាង​ណា​ក៏​ដោយ ​វា​បែរ​ជា​ឧបករណ៍​ជម្រុញ​ទឹក​ចិត្ត​ដ៏​ល្អ​សម្រាប់​ពួក​គេ​ឲ្យ​ដោះស្រាយ​បាន​​ល្អ​ទៅ​វិញ។ ​លើស​ពី​នោះ​ គឺ​ពង្រឹង​​បុគ្គលិក​លក្ខណៈ​របស់​នារី​កើត​ខែ​កញ្ញា ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ៗ។ ​

រូបតំណាង

​​បើ​តាម​ក្បួន​ហោរាសាស្ត្រ​ ​ចាប់​ពី​​អាយុ​៣៥​ឆ្នាំ ​​​​បើ​ពួក​គេ​នៅ​លីវ​​ ​​​គឺ​​ជា​ពេល​ដែល​ត្រូវ​រៀប​អាពាហ៍ពិពាហ៍​ហើយ ដែល​​ពេញ​ដោយ​ក្តី​សប្បាយ​រីក​រាយ ​កម្លាំង​ចិត្ត ​ដែល​មិន​អាច​មាន​អ្នក​ណា​ប្រៀប​ផ្ទឹម​បាន​។

​អ្នក​កើត​ខែ​​ធ្នូ

​ចំពោះ​​មនុស្ស​ស្រី​កើត​ក្នុង​ខែ​នេះ​វិញ ​ត្រូវ​បាន​គេ​​ចាត់​ទុក​ជា​មនុស្ស​និយាយ​ត្រង់​ៗ ​​ខំ​ប្រឹង​ធ្វើការ​​អស់​ពី​សមត្ថភាព ​ដោយ​យក​កាលៈទេសៈ​លំបាក​ពង្រឹង​ខ្លួន​ឯង​ឲ្យ​ល្អ​បំ​ផុត​។ ​ពួក​គេ​តែង​ជួប​សំណាង​ល្អ​ក្នុង​ជីវិត ​ហើយ​ក៏​ក្លាហាន​ហ៊ាន​ធ្វើ​​អ្វី​​គ្រប់​យ៉ាង​​ឲ្យ​រលូន​ដែរ។

រូបតុំណាង

ពេល​ពេញ​វ័យ ​នារី​កើត​ខែ​ធ្នូ ​ច្រើន​​គេច​មិន​ផុត​​ពី​ការ​ប្រឈម​នឹង​រឿង​លំបាក ព្រម​ទាំង​ការ​ជម្នះ​ផ្សេង​ៗ ។ ​យ៉ាង​​ណា​ក៏​ដោយ ​វា​មិន​​ជា​បញ្ហា​នោះ​ទេ។ ពួក​គេ​អាច​ស្វែង​រក​ឱកាស​ដើម្បី​​បំពេញ​ការ​រីក​ចម្រើន។ ​ពួក​គេ​មិន​ចូល​ចិត្ត​កិត្តិនាម​ទេ ​តែ​ច្រើន​ទទួល​បាន​ពរ​ជ័យ។ ​ ​​

​យោង​តាម​ក្បួន​ទស្សន៍ទាយ ​ចាប់​ពី​អាយុ​៣៥​ឆ្នាំ​ទៅ ការងារ​របស់​ពួក​គេ​មិន​ត្រឹម​តែ​ជោគ​ជ័យ​នោះ​ទេ ​តែ​ក៏​ក្លាយ​ជា​មនុស្ស​មាន​ឥទ្ធិពល​និង​រក​លុយ​បាន​កាន់​តែ​ច្រើន៕​​​​​​​

រូបតំណាង

​​អាន​បន្ត​៖ ​ ៥ វិធីចាប់ផ្តើមជីវិតការងារឲ្យបានប្រសើរនិងសប្បាយចិត្ត

ប្រភព៖ soha ប្រែសម្រួល៖ លឹម សុនា

អត្ថបទពេញនិយម