រើសផ្កាមួយដើម្បីបកស្រាយឲ្យច្បាស់ថា បេះដូងអ្នកប្រភេទរីករាយ ឬកើតទុក្ខ?

  • 2022-01-16 05:57:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​ផ្កា​ណា​ដែល​អ្នក​គិត​ថា ​ស្រស់​ស្អាត​ជាង​គេ?

រូប A

​ប្រសិន​បើ​អ្នក​​រើស​យក​រូប​នេះ ​បង្ហាញ​ថា អ្នក​មើល​ទៅ​ជា​មនុស្ស​ពោរពេញ​ដោយ​ភាព​រីក​រាយ សុទិដ្ឋិនិយម និង​បេះដូងពោរពេញ​ដោយ​ក្តីស្រលាញ់។ ​ទោះ​បី​ជា​អ្នក​កំពុង​លង​បន្លាច​ដោយ​រឿង​ធុញ​ថប់​ជា​ច្រើន​ក្តី អ្នក​នៅ​តែ​ឆាប់​ដក​អារម្មណ៍​​មិន​ល្អ​បាន​។ ដោយសារ​តែ​បេះ​ដូង​របស់​អ្នក​មាន​ជំនឿ​ជាក់ ក្តីសង្ឃឹម និង​តែង​តែ​​មើល​ឃើញ​ក្តីសង្ឃឹម​នៅ​ថ្ងៃ​ស្អែក។

​រូប B

ប្រសិន​បើ​អ្នក​​រើស​យក​រូប​នេះ ​បង្ហាញ​ថា ​អ្នក​​កើត​មកជាមួយ​បេះ​ដូង​ដ៏​ក្រៀម​ក្រំ។ ​ជា​ញឹក​ញាប់ ​អ្នក​មាន​អារម្មណ៍​ថា​ស្រងេះ​ស្រងោច ឯកោ ​ដែល​ពិបាក​ពន្យល់​បាន។ ពិសេស​នោះ​នៅពេល​ចូល​ដល់​រឿង​មិន​សប្បាយ​ចិត្ត ​អារម្មណ៍​របស់​អ្នក​ឆាប់​ធ្លាក់​ចូល​ក្នុង​ស្ថានភាព​នៃ​ជំងឺ​បាក់​ទឹក​ចិត្ត​បំ​ផុត។ ​

រូប C

ប្រសិន​បើ​អ្នក​រើស​យក​ផ្កា​មួយ​នេះ បង្ហាញ​ថា​អ្នក​កើត​មក​ជាមួយ​​បេះ​ដូង​រីក​រាយ។ ​មិន​ថា​បញ្ហា​ធំ​ឬ​តូច ​វា​ងាយ​ចាក​​ចេញ​ពី​អ្នក​បំ​ផុត។ ​អ្នក​មិន​ខ្លាច​រលក​ធំ​តូច ឬ​ខ្យល់​ព្យុះ​ខ្លាំង​នោះ​ទេ។ ដោយសារ​តែ​អ្នក​ជា​មនុស្ស​ក្លាហាន ​មាន​ទំនុក​ចិត្ត រឹង​មាំ សុទិដ្ឋិនិយម និង​បើក​ចិត្ត​​ទូលាយ។ ​អ្នក​ជា​មនុស្ស​មាន​សេរីភាព​គ្រប់​គ្រាន់ ​និង​សមត្ថភាព​គ្រប់​គ្រាន់​ដើម្បី​ប្រឈម​មុខ​នឹង​រឿង​លំបាក​ៗ​ជា​ច្រើន។ ​មិន​ថា​មាន​បញ្ហា​អ្វី​ទេ ​អ្នក​តែង​តែ​មាន​អារម្មណ៍​ថា​សប្បាយ​​រីក​រាយ និង​មាន​ជីវិត​ពោរពេញ​ដោយ​ក្តីស្រលាញ់។

​រូប D

​អ្នក​ជា​មនុស្ស​ពោរពេញ​ដោយ​​អារម្មណ៍​២។ ​សូម្បី​តែ​បុគ្គលិក​លក្ខណៈ​របស់​អ្នក​ក៏​បែង​ចែក​ជា​២​ដែរ។ ​ពេល​ខ្លះ ​អ្នក​​មាន​អារម្មណ៍​ថា​សប្បាយ​ចិត្ត ​តែ​ពេល​ខ្លះ​អ្នក​​មាន​អារម្មណ៍​ថា​សោក​សៅ​ដោយ​គ្មាន​គោល​ដៅ។ ​​មើល​ពី​សម្បក​ក្រៅ ​អ្នក​ជា​មនុស្ស​ទន់​ខ្សោយ ​តែ​ធាតុ​ពិត​បេះ​ដូង​ពេញ​ដោយ​ភាព​រឹង​មាំ។ ​​សម្រាប់​អ្នក​ដែល​ទើប​ស្គាល់​អ្នក គេ​នឹង​គ្មាន​ថ្ងៃ​យល់​ច្បាស់​ពី​អ្នក​ឡើយ។

ប្រភព៖ emdep ប្រែសម្រួល៖ លឹម សុនា

អត្ថបទពេញនិយម