បន្ទប់​ដែលអ្នក​ស្រលាញ់​នឹង​បង្ហាញ​ថា ក្រោយ​អាយុ៣០ឆ្នាំ​អ្នក​នឹង​ប្រមូល​បាន​ទិន្នផល​អ្វីជា​ដុំកំភួន

  • 2022-01-16 06:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចង់​ដឹង​ថា​ក្រោយ​អាយុ៣០​ឆ្នាំ​ អ្នក​នឹង​ទទួល​បាន​អ្វី​ជា​ដុំ​កំភួន សូម​ជ្រើស​រើស​បន្ទប់​មួយ​ដែល​អ្នក​ពេញ​ចិត្ត​បំផុត។

១. កាល​នៅ​ក្មេង​អ្នក​ហាក់​មិន​មាន​ជោគជ័យ​អ្វី​​គួរ​ឲ្យ​កត់​សម្គាល់​ឡើយ តែ​ក្រោយ​អាយុ ៣០​ឆ្នាំ​ទើប​ជា​ពេល​អ្នក​ទទួល​បាន​ទិន្នផល​ពិត​ប្រាកដ​មែន។ ពាក់​កណ្ដាល​ជីវិត​ក្រោយ​របស់​អ្នក​នឹង​មាន​ការ​រស់​នៅ​ និង​ចំណូល​ទៀងទាត់​ជាង​មុន។ យោង​តាម​ការ​ចូលចិត្ត​បន្ទប់​របស់​អ្នក បង្ហាញ​ឲ្យ​ឃើញ​ថា អ្នក​ជា​មនុស្ស​ឆ្លាត និង​ចេះ​បត់បែន។ អ្នក​ក្លាហាន​ក្នុង​សកម្មភាព​នានា​ដែល​ខ្លួន​បាន​គិត ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ងាយ​ជោគជ័យ​ក្នុង​ការងារ​​ក្រោយ​អាយុ ៣០​ឆ្នាំ។

២. ក្រោយ​អាយុ ៣០​ឆ្នាំ អ្នក​នឹង​រស់​នៅ​ក្នុង​ភាព​សុខដុម​រមនា មិន​ខ្វះ​អ្វី​ទាំង​អស់។ ហើយ​លាភ​សំណាង​របស់​អ្នក​នឹង​មក​ដល់ ដោយ​លុយ​កាក់​នឹង​រត់​មក​អ្នក​ច្រើន​ជាង​មុន និង​មាន​ឱកាស​ច្រើនជាង​មុន។ នៅ​ពេល​ក្មេង អ្នក​ជួប​ផល​លំបាក​ច្រើន​រឿង ជា​ពិសេស​គឺ​រឿង​អាជីព​ការងារ។ តែ​ពេល​អាយុ​ជ្រេ​ទៅ អ្នក​ចាប់​ផ្ដើម​មាន​ការ​គិត​ចាស់​ទុំ និង​រឹង​មាំ​ជាង​មុន ធ្វើ​ឲ្យ​អ្នក​រក​គិត​ឃើញ​វិថី​ប្រកប​របរ​កាងារ​ក៏​ច្រើន​ជាង​មុន។

៣. នៅ​ក្នុង​រឿង​ការងារ​ និង​លុយ​កាក់ គឺ​អ្នក​ប្រមូល​បាន​ទិន្នផល​តាំង​ពី​ខ្លួន​មាន​អាយុ​ក្មេង តែ​នៅ​ពេល​អាយុ​ក្រោយ ៣០​ឆ្នាំ អ្នក​មិន​មាន​ជោគជ័យ​អ្វី​ជា​ដុំ​កំភួន​ឡើយ។ ពេល​ចាស់​ទៅ អ្នក​រស់​នៅ​ដោយ​មិន​មាន​មហិច្ឆិតា​អ្វី​ធំ ហើយ​អ្នក​ក៏​មិន​សូវ​សង្វាត​ដូច​គ្នា។ អ្នក​ពេញ​ចិត្ត​នឹង​អ្វី​ដែល​ខ្លួន​កំពុង​មាន ហើយ​រស់​នៅ​បែប​សាមញ្ញ។ ទោះ​បី​ជា​ជា​ប្រាក់កាក់​មិន​សូវ​ហូរហៀរ​ក៏​ពិត​មែន តែ​ជំនួស​មក​វិញ អ្នក​មាន​សុខភាព​ល្អ និង​ក្ដី​សុខ​នៅ​ក្នុង​ចិត្ត។

៤. អ្នក​នឹង​រស់​នៅ​ក្នុង​ភាប​ស្ដុកស្ដម្ភ​តែ​ម្ដង​ នៅ​ពេល​មាន​វ័យ​ចាស់​ទៅ។ អាច​និយាយ​បាន​ថា អ្នក​ពូកែ​ជាង​អ្នក​ដទៃ ឆ្លាត និង​មាន​មហិច្ឆិតា​ខ្ពស់។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ អ្នក​ឧស្សាហ៍​ព្យាយាម មាន​ចិត្ត​អត់ធន់ ថែម​ទាំង​មាន​គំនិត​វិជ្ជមាន​ជា​និច្ច។ ដោយ​សារ​តែ​ចិត្ត​គំនិត​ទាំង​នេះ អ្នក​សន្សំ​បាន​បទពិសោធន៍​តាំង​ពី​ក្មេង ដល់​ពេល​អាយុ​ជ្រេ​ទៅ​ អ្នក​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​ឲ្យ​ជីវិត​របស់​ខ្លួនសុខដុមរមនា៕

ប្រភព៖ emdep ប្រែសម្រួល៖ លឹម សុនា

អត្ថបទពេញនិយម