សញ្ញាព្រមាន៣យ៉ាង បង្ហាញថា​រាងកាយកំពុងបាត់បង់ខូឡាជែនធ្ងន់ធ្ងរ ធ្វើឲ្យប៉ះពាល់ដល់ស្បែក ឆ្អឹង និងសន្លាក់

  • 2022-01-14 03:36:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខូឡាជែន គឺ​ជា​សារធាតុ​ដ៏​សំខាន់​ក្នុង​ការជួយ​រក្សា​រាង​កាយ​ឲ្យ​រឹង​មាំ ​សុខភាព​ល្អ ​ព្រម​ទាំង​រក្សា​បាន​ភាព​ក្មេង​ជាង​វ័យ​ផង​ដែរ។ ​យ៉ាង​ណាក្តី ​​អ្នក​អាច​សម្គាល់​បាន​លើ​៣​ចំណុច​នេះ ​​នៅពេល​ខូឡាជែន​ក្នុង​រាង​កាយ​របស់​អ្នក​ចាប់​ផ្តើម​ធ្លាក់​ចុះ។

​១. ជ្រុះ​សក់​ច្រើន

ខូឡាជែន ​ជា​ប្រូតេអ៊ីន​ដែល​មាន​ក្នុង​ឬស​សក់​ហើយ​វា​ជួយ​បំប៉ន​សសៃ​សក់​ឲ្យ​ទន់​រលោង ឆាប់​លូត​វែង និង​សុខភាព​ល្អ​។ ​ផ្ទុយ​មក​វិញ នៅពេល​ខូឡាជែន​ក្នុង​រាង​កាយ​បាត់​បង់​បន្តិច​ម្តង​ៗ ​សក់​របស់​អ្នក​នឹង​ប្រែ​ជា​ស្ងួត ហើយ​ជ្រុះ។

​​២. មុខ​ចាស់ ហើយ​ឡើង​ជ្រួញ

ស្បែក​ត្រូវ​ការ​ខូឡាជែន​ដើម្បី​បង្កើន​សំណើម ​​ តែ​នៅពេល​អ្នក​កត់​ចំណាំ​ថា ​ស្បែក​មុខ​ចាប់​ផ្តើម​ឡើង​ជ្រួញ​ច្រើន ​ពិសេស​នៅ​បរិវេណ​ភ្នែក និង​មាត់ ​នោះ​ជា​សញ្ញា​មួយ​ផ្នែក​បង្ហាញ​ថា ​ខូឡាជែន​ក្នុង​រាង​កាយ​អ្នក​ចាប់​ផ្តើម​ចុះ​ទាប។ តាម​ការ​សិក្សា​ថ្មី​ៗ​នេះ ​​បង្ហាញ​ថា ស្នាម​ជ្រួញ​អាច​កាត់​បន្ថយ​បាន​នៅពេល​កម្រិត​ខូឡាជែន​ត្រូវ​បាន​​កើន​ឡើង ​ដរាប​ណា​ អ្នក​បំពេញ​វា​បាន​ត្រឹម​ត្រូវ និង​គ្រប់​គ្រាន់។ ​ដូច្នេះ ​នារីៗ​អាច​ស្វែង​រក​បាន​ដោយការ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន ពិសេស​ហូប​បន្លែ​បៃ​តង ​ផ្លែ​ឈើ​ស្រស់ ​ជា​ដើម។ ម្យ៉ាង​ទៀត ក៏​អាច​បំពេញ​ដោយសារ​ការ​ញ៉ាំ​ថ្នាំ ឬ​ចាហួយ​ខួឡាជែន​ដែល​ទទួល​ស្គាល់​ពី​វេជ្ជបណ្ឌិត​ផង​ដែរ។

​៣. ​ឈឺ​សន្លាក់​ញឹក​ញាប់

​តាម​ការ​សិក្សា​ពីសហរដ្ឋអាមេរិច បង្ហាញថា ​នៅពេល​ខូឡាជែន​ចុះខ្សោយ តំបន់ពិសេស​ក្បាល​ជង្គង់ នឹង​រង​ឥទ្ធិពល​ខ្លាំង​ជាង​គេ ដោយ​បញ្ហា​រលាក​សន្លាក់។ ដូច្នេះ​ហើយ​ ​នេះ​ជា​សញ្ញា​មួយ​ដែល​អ្នក​​អាច​តាម​ដាន​បាន។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម