កន្រ្តកផ្កាដែលពេញចិត្តអាចបង្ហាញថា មនុស្សដែលចូលមកក្នុងជីវិតអ្នកនាពេលដ៏ខ្លីខាងមុខនេះជាមនុស្សបែបណា

  • 2022-01-14 03:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើសិនជាអ្នកពេញចិត្តកន្រ្តកផ្កាទី....

កន្រ្តកផ្កាទី ១

ក្នុងពេលឆាប់ៗខាងមុខនេះ អ្នកនឹងជួបមនុស្សល្អម្នាក់ តែអ្នកក៏ត្រូវប្រុងប្រយ័ត្នមនុស្សមិនល្អមួួយចំនួនដែលលេចឡើងមកស្របពេលនឹងគ្នានេះដែរ។ បញ្ហានោះនៅត្រង់ថាអ្នកជាមនុស្សឆេវឆាវចិត្តច្រើន។ គេអាចនឹងមានចេតនាមិនល្អមកលើអ្នក ព្រោះតែអ្នកធ្លាប់បានធ្វើខុសឆ្លងដាក់គេកន្លងមក។ មិនត្រឹមតែចូលមកបំពេញជីវិតអ្នកនៅក្នុងរឿងស្នេហានោះទេ ថែមទាំងជួយរឿងជីវិតការងារអ្នកថែមទៀត។

កន្រ្តកផ្កាទី ២

អ្នកនឹងមានវាសនាបានជួបសុភាពបុរសម្នាក់ មិនមានមនុស្សចិត្តមិនល្អណាម្នាក់អាចឈានជើងចូលក្នុងជីវិតអ្នកបានទេ ក្នុងរយះពេលដ៏ខ្លីខាងមុខនេះ។ អ្នកជាមនុស្សរួសរាយ ចូលចិត្តចង់មិត្តនឹងមនុស្សជុំវិញខ្លួន មិនថាទៅណាក៏មានតែមនុស្សស្រលាញ់រាប់អាន។

កន្រ្តកផ្កាទី ៣

ក្នុងពេលដ៏ខ្លីខាងមុខនេះ អ្នកនឹងជួបមនុស្សល្អម្នាក់។ អ្នកជាមនុស្សដែលមានសន្តានចិត្តល្អ​ ទន់ភ្លន់ មិនចេះអួតអាង ព្រមទាំងមានការអត់ធ្មត់ខ្ពស់ចំពោះទង្វើរបស់មនុស្សជុំវិញខ្លួនផងដែរ។ គេជាមនុស្សដែលនឹងចូលមកជួយសម្រេចក្ដីបំណងរបស់អ្នក ការស្រម៉ៃអ្នកក៏លេចចេះជារូបរាងឡើងមក។

កន្រ្តកផ្កាទី ៤

មិនមានមនុស្សថ្មីណាម្នាក់នឹងដើរចូលមកក្នុងជីវិតអ្នកនោះទេ ក្នុងពេលដ៏ខ្លីខាងមុខនេះ។ អ្នកជាមនុស្សឆ្លាតវៃ និង មានសមត្ថភាពយ៉ាងគ្រប់គ្រាន់ក្នុងការធ្វើរឿងដែលអ្នកប្រាថ្នា។ តែអ្នកត្រូវតែព្យាយាមធ្វើចិត្តអោយស្ងប់បន្តិច ព្រមទាំងព្យាយាមយកហេតុផលជាធំ ក្នុងការសម្រេចចិត្តនានារបស់អ្នក។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម