អ្នក​សាង​បាន​បុណ្យ​ដល់​ណាស់ ប្រសិន​បើ​មនុស្ស​ប្រុស​ទ្រាំ​បាន​ចរិត​អាក្រក់​ទាំង​៤​នេះ​របស់​អ្នកបាន

  • 2022-01-14 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ពេល​ស្រលាញ់​គ្នា គ្រប់​មនោសញ្ចេតនា​ទាំង​អស់​តែងតែ​មាន​រកាំរកូស​ឈ្លោះ​ប្រកែក​គ្នា។ តែ​ប្រសិន​បើ​គេ​ទ្រាំ​នឹង​អត្តចរិត​ទាំង​នេះ​​មាន​ន័យ​ថា អ្នក​សំណាង និង​គេ​ស្រលាញ់​អ្នក​ខ្លាំង​ណាស់។

១. យល់​ព្រម​ឲ្យ​អ្នក​ចាយ​លុយ​គេ

សង្គម​ពេល​នេះ​លុយ​ពិបាក​រក តែ​តម្រូវ​ការ​ចាយ​លុយ​រប​ស់​មនុស្ស​ស្រី​គឺ​ជា​ខ្ពស់​ជាង​មនុស្ស​ប្រុស ដូច​នេះ​ហើយ ពេល​ខ្លះ​ចំណូល​តែ​របស់​ខ្លួន​ឯង​រក​បាន​មិន​គ្រប់គ្រាន់​ឡើយ។ ប្រសិន​បើ​មិត្ត​ប្រុស ឬ​ស្វាមី​របស់​អ្នក​អនុញ្ញាត​ឲ្យ​អ្នក​ចាយ​លុយ​របស់​គេ​ ដោយ​គ្មាន​រអ៊ូរទាំ​អ្វី​នោះ អ្នក​គឺ​ជា​ភរិយា ឬ​មិត្ត​ស្រី​ដ៏​មាន​សំណាង​ម្នាក់​ហើយ ព្រោះ​មិន​មែន​មនុស្ស​ប្រុស​ណា​ក៏​ស្ម័គ្រ​ចិត្ត​ឲ្យ​មនុស្ស​ស្រី​ចាយ​លុយ​របស់​ខ្លួន​នោះ​ឡើយ។

២. ទ្រាំ​នឹង​កំហឹង​របស់​អ្នក​បាន

សួរ​ថា​គូ​ស្នេហ៍​ណា​ដែល​ស្រលាញ់​គ្នា​មិន​ឈ្លោះ​ប្រកែក​គ្នា​នោះ។ ប្រសិន​បើ​មនុស្ស​ចិត្ត​មិន​ធ្ងន់​ទេ ហើយ ត្រៀម​ខ្លួន​រួចរាល់​ដើម្បី​ឈ្លោះ​គ្នា​ជាមួយ​អ្នក​គ្រប់​ពេល​ដែល​អ្នក​ខឹង​នោះ មិន​យូរ​មិន​ឆាប់ ស្នេហា​របស់​អ្នក​ប្រាកដ​ជា​ខ្ទេច​ខ្ទិ​មិន​ខាន។ តែ​ផ្ទុយ​មក​វិញ ទោះ​បី​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ក៏​ចិត្ត​ត្រជាក់ ហើយ​អាច​ទ្រាំ​បាន​រាល់​ពេល​ដែល​អ្នក​ក្ដៅ​ចិត្ត​នោះ អ្នក​រើស​មនុស្ស​ត្រូវ​ហើយ សូម​កុំ​ឲ្យ​បាត់​បង់​គេ​។

៣. ទទួល​បាន​ចរិត​ខ្ជិល​ច្រអូស​របស់​អ្នក

មនុស្ស​ស្រី​សម័យ​ថ្មី​ មាន​ការងារ និង​ពូកែ​រក​លុយ​មិន​ចាញ់​មនុស្ស​ប្រុស ដូច​នេះ​ហើយ​ នៅ​ពេល​ត្រលប់​មក​​ផ្ទះ​វិញ ពួក​គេ​ក៏​នឿយ​ហត់ ក៏​ចង់​សម្រាក​ក្រោយ​​អស់​កម្លាំង​ពេញ​មួយ​ថ្ងៃ។ ដូច​នេះ​ហើយ ប្រសិន​បើ​ មិត្ត​ប្រុស​ ឬ​ប្ដី​របស់​អ្នក​អាច​យល់​ពី​ទុក្ខ​លំបាក​មួយ​នេះ គឺ​មិន​ងាយ​រក​បាន​ឡើយ ព្រោះ​ទោះ​បី​ជា​យ៉ាង​ណា សង្គម​នៅ​តែ​រក្សា​គំនិត​ថា ការងារ​​ផ្ទះ​ជា​បន្ទុក​របស់​មនុស្ស​ស្រី។ ហើយ​អ្នក​នឹង​​កាន់​តែ​សំណាង​ជាង​នេះ​ទៀត ប្រសិន​បើ​គេ​ចែក​រំលែក​ការងារ​ផ្ទះ​សម្បែង​នេះ​ជាមួយ​អ្នក​៕

ប្រភព៖ Phunutoday ប្រែសម្រួល៖ caramel

អត្ថបទពេញនិយម