ស្ទើរ​មិន​ជឿ​ថា​មនុស្ស​ស្រី​មាន​ខ្នង​ហៀរ​សាច់​យារ​ធ្លាក់​នេះ គឺ​ជា​កំពូល​តារា​ Yang Mi

  • 2022-01-13 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​ល្បី​ឈ្មោះ​ថា​ជា​តារា​ដែល​មាន​រាង​ស្គម​ស្ដើង​ក៏​ដោយ តែ​តារា​សម្ដែង​ស្រី​លំដាប់ A ចិន Yang Mi នៅ​តែ​មាន​ខ្នង​ធំ​និង​សាច់​ច្រើន​ដដែរ។

កាល​ពី​ថ្ងៃ​ទី ១១ ខែ​មករា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Sina បាន​រាយការណ៍​ថា កំពូល​តារា​សម្ដែង​ស្រី​ចិន Yang Mi ដែល​ល្បី​​មាន​រាង​ស្គម​ស្ដើង​រហូត​ដល់​ពេល​ខ្លះ​ចុះ​ក្រោម​៤០​គីឡូនោះ ក៏​មាន​កន្លែង​ខ្លះ​លើ​រាង​កាយ​ហៀរ​សាច់​​ រហូត​ដល់​យារ​ធ្លាក់​ដែរ។

តាម​នោះ​ដែរ ទោះ​បី​ជា​តារា​ស្រី​អាយុ ៣៥​ឆ្នាំ មាន​រាងស្គម​ស្ដើងខ្ពស់​ក៏​ពិត​មែន តែ​ចំណុច​ខ្នង​របស់ តួ​រឿង Novaland បែរ​ជា​មាន​សាច់​ច្រើន​ខុស​ប្រក្រតី​ទៅ​វិញ។ ជាក់​ស្ដែង នៅ​ក្នុង​កម្រង​រូបភាព​ជា​ច្រើន​ដែល​មិន​ទាន់​ឆ្លង​កាត់​ការ​កែ​សម្រួល ខ្នង​ Yang Mi ធំ​និង​ហៀរ​សាច់​ចេញ​ក្រៅ​នៅ​ពេល​ស្លៀក​រ៉ូប​រឹប ធ្វើ​ឲ្យ​ស្បែក​យារ​ មិន​ស្រស់​ស្អាត​ដូច​រូប​ក្រោយ​កែ​ទាល់​តែ​សោះ។

ក្រោយ​ពេល​ឃើញ​កម្រង​រូប​ទាំង​នេះ ទស្សនិកជន​ទើប​យល់​ថា ហេតុ​អ្វី​អ្នក​ម្ដាយ​កូន​១​ខំប្រឹង​សម្រក​គីឡូ​ដល់​ថ្នាក់​នេះ ត្បិត​ទោះ​មាន​រាង​ស្គម​ហើយ​ក៏​ដោយ​មែន តែ​ចំណុច​ខ្នង​របស់​នាង​ផ្ដុំ​ដោយ​សាច់​ច្រើន អាច​ធ្វើ​ឲ្យ​សាច់​នាង​យារ​ធ្លាក់​ប្រសិន​បើ​ឡើង​គីឡូ​ត្រឹម​តែ​បន្តិច៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម