បែក​ធ្លាយ​រឿង Ji A មាន​សង្សារ​ហើយ​នៅ​តែ​ចូលរួម​កម្មវិធី Dating Single’s Inferno

  • 2022-01-12 04:43:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ព័ត៌មាន​ទាក់ទង​នឹង​ តារា​បណ្ដាញ​សង្គម​ស្រី Song Ji A នៅ​តែ​ទទួល​បាន​ចំណាប់​អារម្មណ៍​របស់​ទស្សនិកជន​មិន​ចប់។

កាល​ពី​ថ្ងៃ​ទី ១១ ខែ​មករា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Naver បាន​រាយការណ៍​ថា បន្ត​ជាប់​នៅ​ក្នុង​ចម្រូង​ចម្រាស​ស្នេហា បើ​ទោះ​​បី​ជា​កម្មវិធី Dating ឈ្មោះ Single’s Inferno បាន​ចប់​ទៅ​ហើយ​ក៏​ដោយ។ ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា​ មាន​មន្ទិល​សង្ស័យ​ថា ស្រី​ស្អាត​អាយុ ២៥​ឆ្នាំ មាន​មិត្ត​ប្រុស​ហើយ នៅ​តែ​ចូលរួម​កម្មវិធី​ផ្គូផ្គង​រក​គូ​ស្រករ​បន្ថែម​ទៀត។

ជាក់​ស្ដែង នៅ​ក្នុង​វីដេអូ​មួយ ដែល Song Ji A ដើរ​ក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម គឺ​មាន​បុរស​ម្នាក់​ដើរ​​ជាមួយ តែ​បុរស​នោះ​ត្រូវ​បាន​ធ្វើ​ឲ្យ​ព្រាល​មុខ។ មនុស្ស​ជា​ច្រើន​បាន​សន្និដ្ឋាន​ថា ស្រី​ស្អាត​មាន​អ្នក​គាំទ្រ​រាប់​លាន​នាក់​នេះ មាន​ម្ចាស់​បេះដូង​រួច​ទៅ​ហើយ។

យ៉ាងណាក្ដី មិន​ឲ្យ​រឿង​ទៅ​ជា​ធំ​ទាន់​ពេល សាមី​ខ្លួន​បាន​ចេញ​មុខ​មក​បកស្រាយ​ថា បុរស​ព្រាល​មុខ​នៅ​ក្នុង​វីដេអូ​គឺ​ជា​ប្អូន​ប្រុស​បង្កើត​របស់​នាង​នោះ​ទេ ហើយ​ការ​ដែល​នាង​ដើរ​ជាមួយ​ប្អូន​នេះ គឺ​ដើម្បី​ទិញ​កាដូរ​ខួប​កំណើត​ឲ្យ​ប្អូន​ប្រុស​ប៉ុណ្ណោះ។

សម្រាប់​នៅ​ពេល​បច្ចុប្បន្ន​វិញ ទោះ​បី​ជា​ចប់​កម្មវិធី Ji A បាន​ផ្សំផ្គុំ​ជាមួយ​នឹង Hyeon Joong ក៏​ពិត​មែន តែ​គេ​មិន​ឃើញ​សកម្មភាព​អ្វី​របស់​ស្រី​ស្រស់ ប្រុស​ស្អាត​ទាំង​ពីរ​នេះ​ទាំង​អស់ ដែល​ធ្វើ​ឲ្យ​សន្និដ្ឋាន​ អ្នក​ទាំង​២​គ្រាន់តែ​សម្ដែង​ក្នុង​កម្មវិធី​ប៉ុណ្ណោះ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel