មហាជនហួស​ចិត្ត​អ្នក​ម្ដាយ​នាំ​កូន​ស្រី ៧​ឆ្នាំ​ទៅ​វះកាត់​កែ​សម្ផស្ស​ជា​កាដូរ​ខួប​កំណើត

  • 2022-01-12 03:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោយ​សារ​តែ​ខ្លាច​កូន​ស្រី​ខ្លួន​មិន​ស្អាត និង​ចាញ់​កូន​អ្នក​ដទៃ អ្នក​ម្ដាយ​មក​ពី​ប្រទេស​ចិន​ហ៊ាន​យក​​កូន​ស្រី​អាយុ​ទើប​តែ​៧​ឆ្នាំ​ទៅ​វះកាត់​កែ​សម្ផស្ស។

កាល​ពី​ថ្ងៃ​ទី ១០ ខែ​មករា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Sina បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ភ្ញាក់​ផ្អើល​ក្រោយ​ពេល​ប្រភព​មួយ​នេះ​រាយការណ៍​ថា អ្នក​ម្ដាយ​មួយ​រូប​មក​ពី​ខេត្ត Guangzhou បាន​ដឹក​ដៃ​កូន​ស្រី​អាយុ ៧​ឆ្នាំ​របស់​ខ្លួន​ទៅ​វះកាត់​ត្របក​ភ្នែក​២​ជាន់ នៅ​ថ្ងៃ​ខួប​កំណើត​របស់​នាង ដោយ​លើក​ឡើង​ថា នេះ​គឺ​ជា​កាដូរ​ថ្ងៃ​កំណើត​របស់​ខ្លួន។

អ្នក​ម្ដាយ​ខាង​លើ​បាន​ឲ្យ​ដឹង​ថា កូន​ស្រី​ខ្លួន​មាន​ត្របក​ភ្នែក​​តែ​មួយ​ជាន់ ហើយ​ក្មេង​ៗ​ដទៃ​នៅ​ក្នុង​ថ្នាក់​សុទ្ធ​តែ​មាន​ត្របក​ភ្នែក​២​ជាន់ ដូច​នេះ​ដើម្បី​កុំ​ឲ្យ​កូន​ស្រី​អន់​ចិត្ត នាង​សម្រេច​ចិត្ត​នាំ​កូន​មក​កាត់​ភ្នែក​តែ​ម្ដង។

អ្នក​ម្ដាយ​ខាង​លើ​ហាក់​មាន​មោទនភាព​នឹង​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​ខ្លាំង ដោយ​នាង​បាន​ឲ្យ​ដឹង​ថា កាដូរ​នេះ​នឹង​ជួយ​ឲ្យ​កូន​ស្រី​ជឿជាក់​លើ​ខ្លួន​​​ឯង​ជាង​មុន។ មិន​បញ្ឈប់​ត្រឹម​នេះ អ្នក​ម្ដាយ​ខាង​លើ​បាន​បង្ហើប​ថា មិន​មែន​មាន​តែ​ខ្លួន​នោះ​ទេ ដែល​នាំ​កូន​ទៅ​កែ​សម្ផស្ស ត្បិត​មជ្ឈមណ្ឌល​ដែល​នាង​ទៅ​ គឺ​មិន​ខ្វះ​ឡើយ​ក្មេង​ស្រី​អាយុ ៦-៧​ឆ្នាំ​ត្រូវ​បាន​ម្ដាយ​នាំ​ទៅ​កែ​ដូច​គ្នា​ដែរ។ ក្រោយ​ពេល​ឃើញ​បែប​នេះ មនុស្ស​ជា​ច្រើន​បាន​សម្ដែង​ការ​ប្រឆាំង​ចំពោះ​ទង្វើ​ខាង​លើ​ជា​ខ្លាំង ត្បិត​មិន​គួរ​ណា​ក្មេង​មិន​ទាន់​គ្រប់​អាយុ ត្រូវ​គ្រួសារ​​យក​សំពាធ​សង្គម​មក​ដាក់​ពី​លើ​បែប​នេះ​ឡើយ៕

ប្រភព៖ Vi.blogtamsu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម