វិធីជួយឲ្យកុមារមានទំនាក់ទំនងល្អឡើងវិញជាមួយមិត្តភក្តិ និងមានសុវត្ថិភាពពេលនៅសាលា

  • 2022-01-13 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការត្រលប់ទៅរកទំនាក់ទំនងសង្គមមានសារសំខាន់ណាស់សម្រាប់កុមារដែលអាចឲ្យពួកគេរៀនពីរបៀបប្រាស្រ័យទាក់ទងជាមួយមិត្តភក្តិ និងទំនាក់ទំនងនៃអារម្មណ៍របស់ពួកគេឲ្យបានល្អប្រសើរឡើងវិញបន្ទាប់ពីការទទួលរងផលប៉ះពាល់នៃជំងឺរាតត្បាតសកលកន្លងមក។

សាលារៀនមួយចំនួនធំបានបើកដំណើរការឲ្យសិស្សចូលរៀនវិញហើយ ខណៈពេលដែលសិស្សានុសិស្សអាចទៅសាលារៀនវិញបាន ការព្រួយបារម្ភរបស់ឪពុកម្ដាយអំពីបញ្ហាជំងឺរាតត្បាតថ្មីក៏នៅតែមានបន្ដ និងមិនដឹងថាតើត្រូវធ្វើរបៀបណាក្នុងការបញ្ជូនកូនៗរបស់ពួកគាត់ទៅសាលារៀនវិញប្រកបដោយសុវត្ថិភាព។

បន្ថែមពីនេះពួកគាត់នៅតែមិនមានភាពច្បាស់លាស់អំពីដំណោះស្រាយទៅលើ ការរក្សាគំលាតសង្គម ការពាក់ម៉ាស និងទំនាក់ទំនងមួយចំនួនទៀតរវាងគ្រូៗ ហើយនឹងមិត្តភក្តិរួមថ្នាក់របស់ក្មេង។ ស្ថានភាពទាំងអស់នោះអាចធ្វើឲ្យមានអារម្មណ៍រំខាន ជាពិសេសនោះគឺសម្រាប់ឪពុកម្ដាយតែម្ដង។

ដើម្បីជួយកុមារឲ្យទទួលបានទំនាក់ទំនងល្អឡើងវិញជាមួយមិត្តភក្តិ និងនៅក្នុងសាលារៀនប្រកបដោយសុវត្ថិភាពនោះ អ្នកត្រូវធ្វើតាមការណែនាំជាមួយនឹងគន្លឹះល្អៗដែលមានដូចខាងក្រោម៖

ត្រូវមានភាពប្រាកដនិយមទៅលើអ្វីមួយ៖ ពេលដែលកូនៗត្រលប់ទៅសាលារៀនវិញ និងមានការប្រាស្រ័យទាក់ទនងជាមួយមិត្តភក្តិ កុំធ្វើការកំណត់ការរំពឹងទុករបស់អ្នកខ្ពស់ពេក ពីព្រោះពួកគាត់ស្ត្រេសគ្រប់គ្រាន់ទៅហើយនៅក្នុងការរៀនតាមអ៊ិនធឺណែតនោះ។

ការជ្រើសរើសសកម្មភាពរៀនឬល្បែងលេងដោយភាពឆ្លាតវៃ៖ ឪពុកម្តាយ ឬគ្រូបង្រៀនត្រូវចងចាំអំពីប្រភេទនៃសកម្មភាពសង្គមដែលកូនៗរបស់ពួកគេចូលរួមលេង ជាឧទាហរណ៍ការធ្វើសកម្មភាពទាំងនោះនៅខាងក្រៅ ហើយត្រូវផ្តល់នូវដែនកំណត់សម្រាប់ពួកគាត់។

ត្រូវមានភាពច្នៃប្រឌិត៖ វាមានសារសំខាន់ណាស់សម្រាប់ឪពុកម្ដាយក្នុងការប្រាប់កូនៗឲ្យមានគំនិតច្នៃប្រឌិតអំពីរបៀបនៃការធ្វើទំនាក់ទំនងជាមួយមិត្តភក្តិរបស់ពួកគេ ដូចជាការធ្វើរឿងសប្បាយៗមួយចំនួនដែលមិនពាក់ព័ន្ធទៅនឹងការនៅកន្លែងបិទជិតឬមនុស្សច្រើន។

កុំធ្វើការជំរុញឬការបង្ខំ៖ ជាទូទៅក្មេងៗមានការរំភើបនៅពេលដែលបានត្រលប់ទៅសាលារៀនជួបជុំមិត្តភក្តិវិញ ប៉ុន្ដែប្រសិនបើក្មេងមួយចំនួនខ្លាចក្នុងការទៅជួបជុំនោះ ព្យាយាមកុំបង្ខំពួកគាត់ តែអនុញ្ញាតឲ្យពួកគេធ្វើការសម្របខ្លួនទៅតាមដំណើររបស់ពួកគាត់ទៅលើទំនាក់ទំនងសង្គមនោះ។

មានគ្រួសារមួយចំនួននិយាយថា ពួកគេមានអារម្មណ៍ចម្លែកពេលនៅក្បែរមនុស្សមិនដែលស្គាល់ ឬថាពួកគេមិនដឹងពីរបៀបប្រាស្រ័យទាក់ទងនៅក្នុងក្រុមមនុស្សច្រើន។ ដូច្នេះកុំបង្ហាញការភ្ញាក់ផ្អើល ឬការព្រួយបារម្ភខ្លាចទៅលើអន្តរកម្មសង្គមដែលអាចនឹងកើតមានឡើងនៅក្នុងទំនាក់ទំនងសារជាថ្មីទាំងនោះ ផ្ទុយទៅវិញអ្នកត្រូវគិតថា ទាំងមនុស្សពេញវ័យ ទាំងកុមារពិតជាត្រូវការទំនាក់ទំនងសង្គមនេះណាស់សម្រាប់តម្រូវការសុខភាពផ្លូវចិត្តរបស់ពួកគេឲ្យទទួលបានភាពល្អប្រសើរឡើងវិញ។ អ្នកត្រូវតែអនុញ្ញាតឲ្យកូនៗរបស់អ្នកចូលរួមទំនាក់ទំនងសង្គម និងប្រាស្រ័យទាក់ទងជាមួយមិត្តភក្តិ ពីព្រោះវានឹងបង្កើនការយល់ដឹងនៃការការពារ ការប្រុងប្រយ័ត្នសម្រាប់ពួកគាត់នៅក្នុងជីវិតរស់នៅទៅថ្ងៃមុខឲ្យបានល្អ៕

ចុចអានបន្ត៖ ផលប៉ះពាល់នៃការរើសអើង ទៅលើអ្វីទៅដែលហៅថា “ភាពជាបុរស”

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម