វិធីធ្វើម៉ាសអប់បំបាត់ស្នាមអុជខ្មៅលើស្បែកជើងឲ្យសជាងមុន និងមានសំណើមស្អាតបែបធម្មជាតិ

  • 2021-12-16 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នេះជាដំណោះស្រាយសម្រាប់មិត្តៗនារីយើង ដែលចង់សាកល្បងវិធីធ្វើម៉ាសអប់ជើងបែបធម្មជាតិ ចំណាយពេលចាប់ពី ២សប្តាហ៍ឡើង នឹងអាចឃើញភាពខុសប្លែកគ្នា។

គ្រឿងផ្សំមាន៤ ប្រភេទ៖

១. ម្សៅដុតនំ ឬ Baking soda៖ ៤ ស្លាបព្រាកាហ្វេ ២. ទឹកខ្ពុលមាត់ (ម៉ាកអ្វីក៏បាន)៖ ២ ស្លាបព្រាកាហ្វេ ៣. ថ្នាំដុសធ្មេញ (ម៉ាកអ្វីក៏បាន)៖ ២ ស្លាបព្រាកាហ្វេ ៤. ក្រូចឆ្មារ៖ ២ ស្លាបព្រាកាហ្វេ។

វិធីធ្វើ

លាយគ្រឿងផ្សំតាមកម្រិតដូចខាងលើ ដាក់ក្នុងចានស្អាតមួយ យកជក់មួយសម្រាប់ដាក់ល្បាយលាយបញ្ចូលគ្នា និងត្រៀមក្រដាសសើមសម្រាប់ជូតសម្អាត។ អ្នកទាំងអស់គ្នាធ្វើការលាយល្បាយទាំង ៤នេះបញ្ចូលគ្នាឲ្យសព្វ រួចធ្វើការជូតសម្អាតជើងរបស់យើងជាមុនហើយលាបម៉ាសឲ្យសព្វពេញកន្លែងជើងចង់អប់ រួចទុកចោលរយ:ពេល ២នាទី។ បន្ទាប់មកជូតលាងសម្អាតចេញជាការស្រេច។

បញ្ជាក់ សម្រាប់ការប្រើវិធីអប់ស្បែកនេះ ក្រុមការងារបានសាកល្បងប្រើវិធីសាស្ត្រនេះរួចហើយ។ សម្រាប់អ្នកមានបញ្ហាអាឡាក់ស៊ីស្បែក ឬរមាស់ស្បែកផ្សេងៗ មុនប្រើវិធីនេះ សូមធ្វើការប្រឹក្សាជាមួយអ្នកជំនាញជាមុនសិន៕

អត្ថបទ៖ សិរីរត្នន៍

អត្ថបទពេញនិយម