ជ្រើស​យក​ផ្កា​មួយ​ដើម្បី​ដឹង​ថា​អ្នក​កំពុង​កើត​ទុក្ខ ឬ​សប្បាយ​ចិត្ត

  • 2021-12-03 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចង់​ដឹង​ថា​សុខភាព​ផ្លូវ​អារម្មណ៍​របស់​អ្នក​កំពុង​ស្ថិតកំពុង​ស្ថិត​ក្នុង​សភាព​បែប​ណា សូម​ជ្រើស​យក​ផ្កា​មួយ​ដែល​អ្នក​ពេញ​ចិត្ត​ជាង​គេ។

១. ប្រសិន​បើ​អ្នក​ស្រលាញ់​ផ្កា​មួយ​នេះ បង្ហាញ​ឲ្យ​ឃើញ​ថា អារម្មណ៍​អ្នក​កំពុង​ស្ថិត​ក្នុង​ស្ថានភាព រីករាយ និង​វិជ្ជមាន​ខ្លាំង​ណាស់។ អ្នក​កំពុង​តែ​ស្រលាញ់​ជីវិត​ដែល​ខ្លួន​កំពុង​មាន ហើយ​រីករាយ​នឹង​អ្វី​ៗ​នៅ​ជុំវិញ។ សូម្បី​តែ​ពេល​ខ្លះ​អ្នក​មាន​បញ្ហា​ខ្លះ ក៏​មិន​អាច​ធ្វើ​ឲ្យ​អារម្មណ៍​អ្នក​មិន​ល្អ​ដែរ ព្រោះ​អ្នក​ជឿជាក់​ថា នៅ​ខាង​មុខ​គឺ​ជា​វិថី​ដ៏ស្រស់ថ្លា។

២. គួរ​ឲ្យ​សោកស្ដាយ​ប្រសិន​បើ​អ្នក​ជ្រើស​យក​ផ្កា​នេះ ព្រោះ​អ្នកកើត​មក​គឺ​ហាក់​ដូច​មាន​និស្ស័យ​ការ​ពិបាក​ចិត្ត​តែ​ម្ដង។ ពេល​ខ្លះ​មិន​មាន​រឿង​អ្វី​សោះក៏​អ្នក​មាន​អារម្មណ៍​ថា​កើត​ទុក្ខ មិន​ចង់​ធ្វើ​អ្វី​ទាំង​អស់។ អ្វី​ដែល​ពិសេស​នោះ​គឺ​អ្នក​ផ្លាស់​ប្ដូរ​អារម្មណ៍​លឿន​ពេក ដោយ​កំពុង​សប្បាយ​សុខ​ៗ​គឺ​អ្នក​អាច​កើត​ទុក្ខ​បាន​ភ្លាម​មួយ​រំពេច។

៣. ផ្ទុយ​នឹង​ខាង​លើ អ្នក​កើត​មក​គឺ​យក​និស្ស័យ​រីករាយ​មក​ពី​កំណើត​​តែ​ម្ដង។ មិន​ថា​ជួប​រឿង​ធំ ឬ​តូច​ក៏​អ្នក​មិន​ងាយ​បោះបង់ អ្នក​មិន​ខ្លាច​ឧបសគ្គ​អ្វី​ទាំង​អស់ ព្រោះ​អ្នក​ជឿជាក់​ និង​ក្លាហាន។ អ្នក​មាន​គំនិត​វិជ្ជមាន ហើយ​គិត​ថា គ្រប់​រឿង​ទាំង​អស់​សុទ្ធ​តែ​មាន​ដំណោះស្រាយ​របស់​វា។

៤. អ្នក​កំពុង​មាន​រឿង​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ខ្លួន​មិន​រីករាយ។ អ្នក​ជាមនុស្ស​ដែល​មាន​អារម្មណ៍​ពីរ ដោយ​ពេល​ខ្លះ​អ្នក​រីករាយ​ខ្លាំង តែ​ក្រោយ​នោះ​ស្រាប់​តែ​កើត​ទុក្ខ។ ទោះ​បី​ជា​រូបរាង​របស់​អ្នក​មើល​ទៅ​ហាក់​ទន់ខ្សោយ តែ​បេះដូង​របស់​អ្នក​រឹង​មាំ ដែល​ធ្វើ​ឲ្យ​អ្នក​ទើប​តែ​ស្គាល់​អ្នក​មិន​ងាយ​យល់​បាន​ឡើយ៕

ប្រភព៖ emdep ប្រែ​សម្រួល៖ Caramel