រើសបៀរមួួយសន្លឹកដើម្បីដឹងថា អ្នកដទៃលួចសរសើរដល់កម្រិតណា

  • 2021-12-03 01:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើសិនជាអ្នកតែងតែឆ្ងល់ថា អ្នកដទៃគិតបែបណាចំពោះអ្នក ពេលច្បាស់ជាដឹងយ៉ាងប្រាកដជាមិនខាន៖

សន្លឹកបៀរទី ១ - ៩០ភាគរយ

ក្នុងភ្នែកអ្នកដទៃ អ្នកតែងតែស្ថិតនៅលេខរៀងទីមួយក្នុងចំនោមមនុស្សដែលគេគិតថា ជាមនុស្សវៃឆ្លាត និង ពិតប្រាកដបំផុត។ អ្នកមិនត្រឹមតែជាប្រភេទមនុស្សដែលមានភាពវាងវៃពីកំណើតស្រាប់នោះទេ ថែមទាំងចូលចិត្តរៀនសូត្រពីអ្នកដទៃ មិនមានអំណួតលើអ្វីដែលខ្លួនឯងមានស្រាប់នោះទេ។ ហេតុនេះហើយ មិនត្រឹមតែទទួលបានការសរសើរទេ មនុស្សជុំវិញខ្លួនមានការគោរពចំពោះអ្នកណាស់។

សន្លឹកបៀរទី ២ - ៣០ភាគរយ

កុំទាល់អាល Sad ពេលឃើញភាគរយនេះណា តាមពិតទៅមនុស្សភាគច្រើនមិនយល់ពីអ្នក តែពេលខ្លះក៏លួចសរសើរចំពោះការខិតខំប្រឹងប្រែង និង តស៊ូរបស់អ្នកយ៉ាងខ្លាំងដែរ ព្រោះថាពេលដែលជួបបញ្ហាម្ដងៗ មិនដែលចេះរាថយ។ ទោះជាអ្នកមិនមានទម្លាប់បោះជំហានទៅធំៗដូចគេមែនពិត តែការជឿជាក់ចំពោះខ្លួនឯង និង ការខិតខំប្រឹងប្រែង រម៉ែងនាំមកនូវជោគជ័យជាមិនខាន។

សន្លឹកបៀរទី ៣ - ៥០ភាគរយ

កាលពីនៅរៀន អ្នកមិនមែនជាសិស្សពូកែអ្វីខ្លាំងនោះទេ តែមិនបានមានន័យថា អ្នកមិនអាចនឹងជោគជ័យនៅក្នុងជិវិតពិតជាក់ស្ដែងនោះទេ។ អ្នកជាមនុស្សដែលពូកែបត់បែន ហើយចេះយល់កាលៈទេសៈបានល្អណាស់។ ព្រោះតែបែបនេះហើយ មនុស្សភាគច្រើនអត់នឹងសរសើរអ្នកមិនបាន មិនថានៅក្នុងស្ថានការណ៏លំបាកយ៉ាងណានោះទេ អ្នកអាចប្រែប្រួលទៅតាមនោះភ្លាម ដោយគ្មានបញ្ហាអ្វីទាំងអស់។

សន្លឹកបៀរទី ៤ - ៧០ភាគរយ

នៅក្នុងក្រសែភ្នែកមនុស្សភាគច្រើន អ្នកមិនខុសអ្វីសៀវភៅដែលចេះដើរ និង ចេះនិយាយនោះទេ។ កាលពីនៅរៀន អ្នកជាកំពុលសិស្សពូកែហើយ ឆាប់ចេះ ឆាប់ចាំ ទោះលំបាកយ៉ាងណាក្ដី។ ពេលដែលទំនេរចូលចិត្តចំនាយពេលទៅសិក្សាស្រាវជ្រាវ ព្រោះតែចិត្តនេះចង់ដឹងចង់លឺមិនចេះចប់។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម