ទម្លាប់ទាំង ៤ យ៉ាងដែលជួយអោយធ្មេញអ្នកសស្អាត ដោយមិនអស់លុយព្យាបាលសូម្បី ១ រៀល

  • 2021-11-16 02:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នកណាដែលថាមិនចង់បាន ពេលញញឹមមកឃើញធ្មេញសស្គុសស្អាតនោះ។ អញ្ចឹងហើយបើអ្នកប្រាថ្នាចង់ស្នាមញញឹមដែលគេច្រណែននោះ គួរឧស្សាហ៏ធ្វើបែបនេះណា៖

១. ខ្ពុលមាត់ បន្ទាប់ពីទទួលទានអាហាររូច

ជាពិសេសក្រោយពេលទទួលទាន កាហ្វេ ស្រាក្រហម សូដា ព្រមទាំង ផ្លែប៊ែររីជាដើម។ អ្នកគួរទទួលទានអាហារប្រភេទនេះក្នុងបរិមាណសមស្រប ហើយខ្ពុលម៉ាត់ចោលភ្លាមបន្ទាប់ពីទទួលទានរូច។ អ្នកប្រហែលជាគិតថាមានតែការដុសធ្មេញទេទើបអាចកម្ចាត់ចោលនូវកាកសំណល់ទាំងនោះបានល្អ តែផ្ទុយទៅវិញវាអាចនឹងទៅបំផ្លាញ ស្រទាប់ Enamel នៃធ្មេញ។

២. ទទួលទានអាហារដែលសម្បូរទៅដោយជាតិកាល់ស្យូម

នេះប្រហែលជាអ្វីដែលអ្នកបានរៀនតាំងពីក្មេងមកម្ល៉េះ ដែលថា អាហារដែលសម្បូរដោយជាតិកាល់ស្យូមដូចជាទឹកដោះគោស្រស់ ឈីស ស្ពៃប្រូខូលី សុទ្ធតែជាប្រភេទអាហារដែលអាចជួយការពារធ្មេញមិនអោយប្រែទៅជាពណ៏លឿង ដោយសារតែការបាត់បង ស្រទាប់ Enamel នោះ។ ដូចនេះគួរតែបន្ថែមអាហារប្រភេទនេះទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។

៣. ទទួលផ្លែឈើ ឫ បន្លែឆៅ បន្ទាប់ពីទទួលទានអាហាររួច

ដោយសារតែការដុសធ្មេញច្រើនពេកមិនល្អសម្រាប់ធ្មេញអ្នកនោះ អ្នកគួរជ្រើសរើសទទួលទាន ផ្លែឈើ រី បន្លែឆៅបន្ទាប់ទទួលទានអាហាររួច។ អាហារប្រភេទនេះសម្បូរទៅសារជាតិទឹកដែលអាចជួយបន្ដេញជាតិស្ករដែលអ្នកទទួលទាន ព្រមទាំងជួយមិនអោយមានកាកសំណល់ជាប់នៅនឹងធ្មេញផងដែរ។

៤. ដុសធ្មេញ និង ប្រើប្រាស់ខ្សែ Floss សម្អាតធ្មេញអោយបានត្រឹមត្រូវ

ដុសធ្មេញរបស់អ្នកថ្នមៗក្នុងចលនារាងជារង្វង់រយៈពេល ២ នាទីក្នុងមួយដង ហើយត្រូវប្រាកដថាអ្នកមិនរំលងស្នាមប្រេះនិងកន្លុកគន្លៀតដែលអាចនឹងមានកាកសំណល់ចំនីអាហារដែលអ្នកទទួលទាន។ ការប្រើប្រាស់ ខ្សែ Floss ក៏ជួយការពារមិនមានរក្សស៊ីធ្មេញកើតឡើងមក។ វិធីត្រឹមត្រូវគឺត្រូវរុញវាទៅក្នុងចន្លោះរវាងអញ្ចាញធ្មេញនិងធ្មេញរបស់អ្នក។

ប្រភព៖ girlstyle ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម