តើឆាប់ៗនេះ សំណាងអ្វីដែលអាចឲ្យអ្នកទទួលយកបាន?

  • 2021-11-01 07:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រើស​ចង្កៀង​គោម​មួយ ដើម្បី​ដឹង​ពី​សំណាង​របស់​អ្នក ក្នុង​ពេល​ឆាប់​ៗ​នេះ។

រូប A

​អ្នក​កំពុង​ប្រឈម​នឹង​បញ្ហា​លំបាក​មួយ​ចំនួន​ក្នុង​ជីវិត​ការងារ ដូច្នេះ​ហើយ ​បញ្ហា​ទាំង​នេះ​ពិត​ជា​ពិបាក​ក្នុង​ការ​ដោះ​ស្រាយ​ខ្លាំង​សម្រាប់​អ្នក។ ​អ្នក​ក៏​បាន​ព្យាយាម​ច្រើន​ដង ប៉ុន្តែ​នូវ​មិន​អាច​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ​បាន។ ​សំណាង​ល្អ ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​ដ៏​ខ្លីនេះ នឹង​លេច​វត្តមាន​មនុស្ស​ពូកែ​ម្នាក់ ចូល​មក​ជ្រោម​ជ្រែង​អ្នក ជួយ​អ្នក​ឲ្យ​ចេញ​ផុត​ពី​ស្ថានភាព​លំបាក​ទាំង​នោះ ដែល​ធ្វើ​ឲ្យ​ស្ថាន​ការណ៍​​វិល​ត្រលប់​ទៅ​រកភាព​ល្អ​ប្រសើរ​វិញ។​​

រូប B

ប្រហែល​ជា​អ្នក​តែង​យល់​ថា វាសនា​របស់​ខ្លួន​ឯង​មិន​សូវ​ល្អ ​ទើប​តម្រូវ​ឲ្យ​អ្នក​ខំប្រឹង​ធ្វើការ​យ៉ាង​លំបាក។ ​ដូច្នេះ​ហើយ ​ព្រះ​ជា​ម្ចាស់​តែង​តែ​ប្រោស​​ចំពោះ​នរណា​ដែល​ខំ​ប្រឹង និង​ចិត្ត​ល្អ។ ​យ៉ាង​ណា​ឆាប់ៗ​នេះ ​អ្នក​នឹង​ជួប​ប្រទះ​នូវ​ឱកាស​​ច្រើន​ជាង​មុន ដើម្បី​រក​ប្រាក់​។ ​នៅ​ពេល​អ្នក​ក្តាប់​ឱកាស​នេះ​​បាន ​អ្នក​នឹង​​រក​ប្រាក់​បាន​ច្រើន​មិន​គួរ​ឲ្យ​ជឿ មាន​ជីវិត​បែប​អ្នក​​មាន​ជាង​មុន​។

រូប C

ឆាប់​ៗ​នេះ ​អ្នក​នឹង​អាច​ដោះ​ស្រាយ​ការ​លំបាក ព្រម​ទាំង​អាច​សម្រេច​សមិទ្ធិផល​បាន​យ៉ាង​ជោគជ័យ​នៅ​កន្លែង​ធ្វើការ។ប្រសិន​បើ​អ្នក ​ជាបុគ្គលិក ​ចូរ​ប្រឹង​ប្រែង​ឲ្យ​បាន​ខ្លាំង​ក្លា ​នោះ​ការ​ខំប្រឹង​របស់​អ្នក​នឹង​មិន​ឥត​ប្រយោជន៍​ទេ ព្រោះ​អ្នក​នឹង​ទទួល​បាន​ការ​សរសើរ​ពី​ថ្នាក់​លើ។ ​ចំពោះ​អ្នក​ដែល​មិន​ទាន់​មានការងារ​ធ្វើ ​នេះ​គឺ​ជា​វេលា​ល្អ​ក្នុង​ការ​ស្វែង​រក​ការងារ​ថ្មី​បាន​។ ​អ្នក​នឹង​ទទួល​បាន​ការងារ ពី​មិត្ត​ជិត​ស្និទ្ធ​របស់​អ្នក។

​រូប D

​ឆាប់​ៗ​នេះ អ្នក​នឹង​មាន​សំណាង​ទទួល​បាន​ដំណឹង​ល្អ​ៗ​ជា​ច្រើន ដោយសារ​តែ​ផ្កាសំណាង​របស់​អ្នក​បាន​រីក​ស្កុះ​ស្គាយ​ហើយ។ ​នឹង​មាន​មនុស្ស​ម្នាក់​ណែ​នាំ​អ្នក​ឲ្យ​ស្គាល់​មនុស្ស​ភេទ​ផ្ទុយ ដែល​នៅ​ពេល​ជួប​គ្នា​លើក​ដំបូង អ្នក​មាន​អារម្មណ៍​ថា​ចង់​រៀប​ការ​ជាមួយ​គេ​តែម្តង។ ​​អ្នក​ទាំង​ពីរ​ហាក់​ចុះ​សម្រុង​គ្នា ​ផ្អែម​ល្ហែម និង​មាន​ការ​តាំង​ចិត្ត​ខ្ពស់​លើ​ស្នេហា​មួយ​នេះ។ ​ដូច្នេះ​ហើយ ​នៅពេ​ល​ជួប​គ្នា​លើក​ដំបូង ​អ្នក​កុំ​ភ្លេច​ស្លៀក​ពាក់​ឲ្យ​បាន​ស្អាត​បាត និង​រៀប​ចំ​កាយវិការ និ​ង​ការ​និយាយ​ស្តី​ឲ្យ​បាន​ល្អ​។

ប្រភព៖ emdep ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម