អ្នក​យក​ប្ដី​ខុស​ហើយ ប្រសិនបើ​​គេ​ឧស្សាហ៍​និយាយ​ឃ្លាទាំងនេះដាក់​អ្នក

  • 2021-10-28 08:44:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្លាយ​ជា​ប្ដី​ប្រពន្ធ​​នឹង​គ្នា​ហើយ ប្រសិន​បើនិយាយ​ពាក្យ​ទាំង​នេះ​ចេញ​មក គឺ​ព្រៃផ្សៃ​ខ្លាំង​ណាស់។ បើ​ប្ដី​ដាច់​ចិត្ត​និយាយ​ឃ្លា​ទាំង​នេះ​ចេញ​មក​ដាក់​ប្រពន្ធ មាន​ន័យ​ថា មិន​ឲ្យ​តម្លៃ​ប្រពន្ធ​សោះ​តែ​ម្ដង។

១. ម៉េច​ក៏​យើង​សាំ​ម៉េះ?

នៅ​ពេល​អ្នក​កំពុង​សប្បាយ​ចិត្ត ហើយ​ចង់​និយាយ​ជាមួយ​គេ​ឲ្យ​បាន​ច្រើន ស្រាប់​តែ​គេ​ថា​ឲ្យ​អ្នក​និយាយ​ច្រើន ហើយ​សាំញ៉ាំ​នោះ នឹង​ធ្វើ​ឲ្យ​ប្រពន្ធ​ប៉ះទង្គិច​ផ្លូវ​ចិត្ត​ជា​ខ្លាំង។ សូម​បុរស​ៗចងចាំ​ថា នៅ​ពេល​ដែល​អ្នក​កាន់​តែ​ទុក​នាង​ចោល នាង​នឹង​រឹត​តែ​មាន​ហេតុផល​ច្បាស់​លាស់ ដើម្បី​ចាកចោល​អ្នក​នៅ​ពេល​ក្រោយ។

២. ហើយ​យើង​ដឹង​អី​ដែរ?

ពាក្យ​នេះនឹង​និយាយ​ចេញ​មក នៅ​ពេល​ដែល​គេ​មិន​ព្រម​ស្ដាប់​តាម​គំនិត​របស់​អ្នក​​ណា​ទាំង​អស់​ ហើយ​គិត​ថា​មាន​តែ​ជំហរ​របស់​ខ្លួន​ប៉ុណ្ណោះ​ដែល​ត្រឹម​ត្រូវ។ នៅ​ពេល​ដែល​គេ​និយាយ​ឃ្លា​ថា៖ ហើយ​យើង​ចេះ​ស្អី នឹង​ធ្វើ​ឲ្យ​ខាង​ប្រពន្ធ​មាន​អារម្មណ៍​ថា ដូច​គ្មាន​ចំណេះ​ដឹង ហើយ​អន់​​ខ្លាំង​ណាស់ ប្រៀប​ដូច​មិន​ដល់​គេ។

៣. ខ្ញុំ​ការ​​យើង​មក ដើម្បី​ធ្វើ​រឿង​នេះ​តើ

សម័យ​កាល​ជឿនលឿន មនុស្ស​ស្រី​ និង​មនុស្ស​ប្រុស​សុទ្ធ​តែ​មាន​សិទ្ធិ​ស្មើ​គ្នា​ទាំង​អស់។ ដូច​នេះ​ហើយ ការងារ​ផ្ទះ​ដូច​ជា មើល​កូន ជូត​ផ្ទះ ធ្វើ​ម្ហូប​ ដាំ​បាយ បោក​ខោអាវ គួរ​តែ​ចែក​វេន​គ្នា​ធ្វើ ឬ​ធ្វើ​ម្នាក់​ពាក់​កណ្ដាល​ជា​ដើម។ ផ្ទុយ​មក​វិញ ប្រសិន​បើ​គេ​និយាយ​ថា ខ្ញុំ​ការ​យើង​មក​ឲ្យ​ធ្វើ​រឿង​នេះ គឺ​គេ​នៅ​តែ​ប្រកាន់​យក​គំនិត​ចាស់​គំរិល ហួស​សម័យ ហើយ​មើល​មក​អ្នក​ប្រៀប​ដូច​ជា​ឧបករណ៍​ធ្វើ​ការងារ​ផ្ទះ​តែ​ប៉ុណ្ណោះ៕

ប្រភព៖ Phunutoday ប្រែសម្រួល៖ caramel

អត្ថបទពេញនិយម