បើប៉ាម៉ាក់មានអាកប្បកិរិយាអាក្រក់ៗនេះជាប្រចាំ កុំឆ្ងល់ថាកូនចេះ ឬចម្លងមកពីអ្នកណាទៀតអី?

  • 2021-10-31 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សព្វថ្ងៃនេះ សង្គមមានការអភិវឌ្ឍន៍កាន់តែខ្លាំង សូម្បីតែគំនិតនៃការចិញ្ចឹមកូនក៏មានភាពខុសគ្នាច្រើនដែរ។ មិនដូចកាលពីមុន ឪពុកម្តាយគិតថាស្រលាញ់កូនឲ្យវៃកូនខ្លះ ប៉ុន្តែឥឡូវនេះ ឪពុកម្តាយកម្រប្រើរំពាត់ ពេលបង្រៀនកូនណាស់ ដោយគ្រាន់ស្តីឲ្ យនិងប្រើពាក្យណែនាំកូនតិចតួចជំនួសវិញ។

ការសិក្សារបស់អ្នកជំនាញដោយ លោកស្រី Li Mai Can សាស្ត្រាចារ្យអប់រំផ្លូវចិត្តរបស់កុមារ ដ៏ល្បីល្បាញនៅសកលវិទ្យាល័យ People's Public Security នៃប្រទេសចិន បាននិយាយថា៖ ការប្រដៅកូនដោយការទះកំផ្លៀង និងការស្រែក អាចមានផលវិបាកអវិជ្ជមានលើសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់កុមារធ្ងន់ធ្ងរ ហើយជះឥទ្ធិពលមិនល្អពេលក្មេងធំដឹងក្តី។ ខាងក្រោមនេះ គឺជាសកម្មភាពរបស់ប៉ាម៉ាក់ដែលតែងធ្វើដាក់កូនៗ ដែលធ្វើគេដក់វាក្នុងចិត្ត និងចាប់ផ្តើមធ្វើត្រាប់តាមអ្នក ដែលអ្នកតែងខឹង និងមិនចូលចិត្ត ឬពេលខ្លះ ឆ្ងល់ថាកូនអ្នកមានចរិតអាក្រក់បែបនេះមកពីណា?

១.ចេះស្រែកលឺៗ គំរាមកំហែងអ្នកដទៃ

មិនថានៅក្នុងផ្ទះសាលារៀន ឬពេលចេញទៅដើរលេងខាងក្រៅ កូនៗលោកអ្នកតែងធ្វើបែបនេះ។ ឧទារហរណ៍: បើប៉ាម៉ាក់មិនទិញរបស់ដែលចង់បានតាមតម្រូវចិត្ត គាត់ និងស្រែកយំឡូឡា អុកឡុក។ ឪពុកម្តាយជាច្រើនបានសម្របសម្រួលជាមួយកូនៗ តាមតម្រូវការដែលគាត់ចង់បានជានិច្ចជាកាល ព្រោះខ្លាចខ្មាសគេ។ តែផ្ទុយទៅវិញនេះជាទង្វើខុស ឪពុកម្តាយគួរតែតាំងចិត្តមួយៗ មិនគួរខ្មាសអៀនចំពោះការគិតរបស់អ្នកដទៃ មើលមកគិតថាអ្នកអាត្មានិយម ឬមិនស្រលាញ់កូន។ អ្នកគួរបង្ហាញការមិនពេញចិត្តខ្លះ និងពន្យល់កូនថា សំណើរបស់គេខុស ព្រោះតម្រូវការ និងការទាមទាររបស់កូនពីមួយថ្ ងៃទៅមួយថ្ងៃ គឺមានច្រើនណាស់ មិនគួរចំណាយទេ។

២.មិនគោរពគេឯង ពេលចេញមកខាងក្រៅ និងបង្ហាញអាកប្បកិរិយាព្រហើន

ប៉ាម៉ាក់គួរត្រៀមខ្លួនជានិច្ច ដើម្បីដាស់តឿនៗកូន នៅពេលមានមនុស្សចាស់ផ្សេងក្រៅពីអ្នក ចេញចូលជួបក្មេងៗ គួរបង្រៀនកូនឲ្យមានការគួរសម សំពះ ទោះបីជាកូនៗនៅតូចក្តី។ ការសួរនាំ ឬចេះអរគុណ និងសុំទោសពេលមានអ្វីខុសឆ្គងមិនគួររំលងផងដែរ។ ក្មេងចូលចិត្តភាសាកាយវិការ ដូចជាមិនចូលចិត្តពេបមាត់ បញ្ចេញសម្លេងក្អួតចង្អោរជាដើម។ វាមិនល្អសម្រាប់ពួក គេយូរៗទៅក្លាយជាទម្លាប់ ហើយអាចកាន់តែហ៊ានរហូតចេះនិយាយពាក្យមិនល្អបន្ថែមទៅកាន់មនុស្សចាស់ ឬមនុស្សប្លែកមុខ នាំឱ្យអ្នកខ្មាសគេក៏ថាបាន។

៣.ចរិតឆេវឆាវចូលចិត្តធ្វើបាបអ្នកដទៃ

ទម្លាប់អាក្រក់មួយចំនួនធំរបស់អ្នកមានដូចជា៖ តូចចិត្ត រឹងរូស មាត់រឹង ចូលចិត្តជេរ ចូលចិត្តលេងវៃអ្នកដទៃ ឬបោករបស់របរចោលពេលមិនពេញចិត្ត ឬមិនសប្បាយចិត្តជាដើម។ ហេតុការទាំំងនេះកាន់តែធ្វើឲ្យកូនអ្នក កាន់តែអាក្រក់ គិតតែពីប្រយោជន៍ផ្ទាល់ខ្លួន និងគ្មានហេតុផល ប៉ាម៉ាក់មិនគួរបណ្តោយទេ។ កុមារដែលមានបុគ្គលិកលក្ខណៈនេះ នឹងមិនត្រូវបានគេចូលចិត្តដោយមនុស្សគ្រប់គ្នានៅជុំវិញគាត់ឡើយ កុំបង្រៀនឲ្យអ្នកដទៃគេកាន់តែស្អប់កូនដោយ អាកប្បកិរិយានេះ និងអារម្មណ៍នៅពីក្រោយតាមលងបន្លាចកូនអ្នកអី! វាគឺមានគ្រោះថ្នាក់ខ្លាំងណាស់។ យូរៗទៅ ក្មេងមិនដឹងត្រូវពីខុស ពេលធំឡើង គឺងាយនឹងឆាប់ចាញ់បោក ឬការអូសទាញពីមនុស្សអាក្រក់ ឱ្យគេដើរផ្លូវខុស ធ្វើរឿងដែលសង្គមមិនទទួលស្គាល់បាន។

៤.មិនមានវិន័យ

ការធំដឹងក្តីរបស់កុមារក៏ត្រូវការមានវិន័យរស់នៅ ឬគ្រួសារ មិនអាចធូរលុងពេកទេ។ មិនចាំបាច់តែមនុស្សធំទេគ្រាន់តែជាច្បាប់ក្នុងគ្រួសារ ឬក្នុងការអប់រំរបស់ប៉ាម៉ាក់ផ្ទាល់ក៏គួរតែរៀបចំទុកជាមុន ដូចជាទម្លាប់រស់នៅស្អាត មានសណ្តាប់ធ្នាប់ និងចេះជួយគេឯងជាដើម។ ក្មេងៗចាប់ពីអាយុ ៣ ទៅ ៦ ឆ្នាំគឺជាពេលវេលាដ៏សំខាន់ ដែលប៉ាម៉ាក់ដើម្បីបង្កើតទម្លាប់ និងបង្រៀនវិន័យដល់កុមារ ឱ្យយល់ត្រូវពីរឿងខុស និងត្រូវ ដែលអាចធ្វើបាន ឱ្យកូនដឹងថាអ្វីជាសណ្តាប់ធ្នាប់មូលដ្ឋាន អាកប្បកិរិយាណាល្អ អាកប្បកិរិយាអាក្រក់ ពិសេសធ្វើយ៉ាងណាឲ្យអ្នកជុំវិញខ្លួនអាណិតស្រលាញ់ និងធ្វើឱ្យគេក្លាយជាក្មេងល្អ ក្នុងគ្រួសារ សាលារៀន និងសង្គមខាងក្រៅ។ លើសពីនេះ ឪពុកម្តាយបង្រៀនកូនពីរបៀបបញ្ចេញអារម្មណ៍របស់ពួកគេ ដោយសមហេតុផល ចេះទប់កំហឹង ឬរបៀបដោះស្រាយបញ្ហា តាមរយៈការប្រាស្រ័យទាក់ទង និងរៀនពីរបៀបបង្ហាញតម្រូវការរបស់ពួកគេឱ្យបានត្រឹមត្រូវ៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម