បង្ហើប​អត្តសញ្ញាណមិន​ធម្មតា​អតីត​មិត្ត​ស្រី​ធ្វើ​ឲ្យ​កេរ្តិ៍​ឈ្មោះ Kim Seon Ho រលាយរលត់​ត្រឹម​២៤​ម៉ោង

  • 2021-10-27 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បណ្ដាញ​ព័ត៌មាន​នានា​ក្នុង​ប្រទេស​កូរ៉េ​បាន​ឲ្យ​ដឹង​ថា អាជីព​របស់​តារា​សម្ដែង​ប្រុស​ល្បី​ឈ្មោះ​កូរ៉េ Kim Seon Ho ពិបាក​នឹង​ស្រោច​ស្រង់ ទន្ទឹម​នឹង​នោះ​ក៏​បង្ហើប​ពី​អតីត​មិត្ត​ស្រី​របស់​លោក​ផង​ដែរ។

កាល​ពី​ថ្ងៃ​ទី ២៦ ខែ​តុលា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Sports Chosun បាន​រាយការណ៍​ថា ទោះ​បី​ជា​ចេញ​មុខ​ទទួល​ស្គាល់​ថា​រាល់​កំហុស​ជា​របស់​ខ្លួន​ក៏​ដោយ តែ​ហាក់​បី​ដូច​ជាស្ថានភាព​មិន​អំណោយផល​សម្រាប់​តារា​សម្ដែង​ប្រុស​កូរ៉េ Kim Seon Ho ឡើយ​ក្រោយ​លោក​ត្រូវ​បាន​អតីត​មិត្ត​ស្រី​ចោទ​ថា​​បាន​បង្ខំ​នាង​ឲ្យ​យក​កូន​ចេញ​ពេល​មាន​ផ្ទៃ​ពោះ។

ជាក់​ស្ដែង​នៅ​ពេល​នេះ កម្មវិធី​ដែល​មាន​លោក​ជា​តារា​កិត្តិយស​ទាំង​អស់​រួម​មាន 2 Days 1 Night, Dog Days និង Two O’clock គឺ​បាន​ដក​លោក​ចេញ​ទាំង​អស់។ ជាមួយ​គ្នា​នេះ​ផង​ដែរ ប្រភព​ដដែល​ក៏​បាន​ទម្លាយ​ពី​ព័ត៌មាន​​ផ្ទាល់​ខ្លួន​របស់​អតីត​មិត្ត​ស្រី​ប្រុស​ស្អាត​អាយុ​៣៥ឆ្នាំ​ផង​ដែរ។

តាម​នោះ​ដែរ នារី​រូប​នេះ​មាន​ឈ្មោះ​ថា Choi Young Ah កើត​ឆ្នាំ ១៩៨៥ មាន​កម្ពស់ ១.៧០​ម ធ្លាប់​ធ្វើ​ការ​នៅ​ប៉ុស្តិ៍​ទូរទស្សន៍​ធំ​ៗ​ដូច​ជា YTN និង KBS។ ឆ្នាំ​២០១៣ នាង​បាន​រៀបការ​ជាមួយ​អ្នក​ជំនួញ​អាយុ​បង​ខ្លួន​ ៤​ឆ្នាំ តែ​បាន​លែងលះ​វិញ​ក្រោយ​ការ​បាន​១៧​ថ្ងៃ។ បច្ចុប្បន្ន​នាង​គឺ​ជា​ម្ចាស់​ហាង​លក់​ទំនិញ​អនឡាញ​មួយ។ ក្រោយ​មាន​រឿង​រ៉ាង​កើត​ឡើង​ នាង​បាន​បិទ​គណនីបណ្ដាញ​សង្គម​របស់​ខ្លួន​ទាំង​អស់។

តំណាង​មេធាវី​របស់ Choi Young Ah បាន​ប្រកាស​ថា​ដើម​បណ្ដឹង​របស់​ខ្លួន​នឹង​ប្ដឹង​រាល់​អ្នក​ដែល​ជេរ​ស្ដី ក៏​ដូច​ជា​​ប្រឌិត​រឿង​របស់​នាង​ទាំង​អស់ ដោយ​ភាគ​ច្រើន​ពួក​គេ​ជា​អ្នក​គាំទ្រ​របស់ Kim Seon Ho៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម