មិនបាននិយាយពាក្យថា 'ស្រលាញ់' ក៏ពិតមែន តែមនុស្សប្រុសស្រលាញ់អ្នកជាងអ្វីៗទាំងអស់ បើគេតែងតែធ្វើបែបនេះ

  • 2021-10-27 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅពេលដែលចិត្តស្រលាញ់មានអោយអ្នកយ៉ាងពិតប្រាកដនោះ​ បិទភ្នែកបើកភ្នែកគេតែងតែគិតដល់អ្នកជានិច្ច។ មនុស្សស្រីភាគច្រើនអាចនឹងមិនចាប់អារម្មណ៏ តែកាយវិការតូចតាចទាំងនេះហើយ អាចបញ្ជាក់បានយ៉ាងច្បាស់ថា អារម្មណ៏ដែលគេមានចំពោះអ្នក វាជ្រាលជ្រៅណាស់៖

១. ស្មោះត្រង់អស់ពីពោះ

វាជារឿងសំខាន់ជាងគេបំផុតហើយ ដែលមនុស្សស្រីតែងប្រាថ្នាចង់បានពីដៃគូខ្លួន។ ភាពស្មោះត្រង់បែបនេះហើយ ទើបអាចអោយមនុស្សស្រីស្ងប់ចិត្ត នឹង អាចចាប់ផ្ដើមទុកចិត្តគេបាន។ តែធាតុពិត ស្នេហាភាគច្រើនបែកបាក់គ្នាក៏ព្រោះតែមូលហេតុមួយនេះហើយ ពីដំបូងសន្យាច្រើនណាស់ ដល់ពេលសម្លឹងឃើញអ្នកផ្សេងហើយ ពាក្យសន្យាទាំងប៉ុន្មានក៏បំភ្លេចចោលអស់។ បើមនុស្សដែលមិនមានចិត្តវៀចវេរវិញ ច្បាស់ជារក្សាពាក្យសម្ដីគេមិនប្រែប្រួលនោះទេ។

២. តែងតែ ខល ឬ ផ្ញើរសារមកពេលភ្ញាក់ពីគេង និង មុនពេលចូលគេង

អ្នកអាចសង្កេតបានថាគេគិតដល់អ្នកច្រើនប៉ុណ្ណាដោយចាប់អារម្មណ៏ថាគេ ទាក់ទងមកអ្នកញឹកញាប់ប៉ុណ្ណា។ បើសិនជាគ្មានចិត្តអោយអ្នកផ្សេងទេនោះ អ្នកជាមនុស្សដែលគេនឹកមុនគេ ពេលបើកភ្នែក និង បិទភ្នែកជាមិនខាន។ ទោះជារវល់យ៉ាងណា ក៏មិនដែលអោយអ្នកមានអារម្មណ៏ឯកានោះទេ។

៣. កាន់ដៃអ្នកគ្រប់ពេល

យោងតាមខចិត្តវិទ្យា កាយវិការបែបនេះអាចបង្ហាញថា សេចក្ដីស្រលាញ់ដែលគេមានអោយអ្នកគឺជ្រាលជ្រៅ ហើយបន្តលូតលាស់ជារៀងរាល់ថ្ងៃ។ កាយវិការតូចតាចបែបនេះហើយ ដែលអាចធ្វើអោយមនុស្សស្រីមានអារម្មណ៏ស្ងប់ចិត្ត និង មានសេចក្ដីសុខបំផុតហើយ។

៤. មិនហត់នឹងស្តាប់ការរៀបរាប់អ្នក ហើយយល់ពីអ្នកជាងនរណាៗទាំងអស់

មិនថាជារឿងសប្បាយ ឬ កើតទុក្ខនោះទេ គេតែងតែពេញចិត្តនឹងស្ដាប់អ្នករៀបរាប់ប្រាប់គេមិនថាតូចតាចយ៉ាងណាក៏ដោយ។ មិនចាំបាច់ភ្ញាក់ផ្អើលនោះទេ ព្រោះពេលដែលស្រលាញ់នរណាម្នាក់ពិតប្រាកដនោះ គេតែងតែចង់ដឹងពីអ្នក អ្វីដែលអ្នកចូលចិត្ត និង ការយល់ឃើញផ្សេងៗរបស់អ្នកថែមទៀត។ សូម្បីតែពាក្យសម្ដីដែលអ្នកប្រើជាមួយគេ មានការប្រែប្រួលតែបន្តិចក៏គេអាចចាប់អារម្មណ៏ដឹងបានដែរ។

៥. ពេលខ្លះលួចមើលអ្នក ហើយក៏ញញឹម

នៅក្នុងភ្នែកគេ អ្នកជាមនុស្សស្រីដ៏ស្រស់ស្អាតបំផុតហើយ គ្រាន់តែគិតដល់អ្នកក៏អាចធ្វើអោយគេញញឹមបានដែរ។ អ្នកអាចសង្កេតបានថា ក្នុងចិត្តគេមានតែអ្នកម្នាក់គត់ ដោយគេនៅក្បែរគេតែងតែលួចសម្លឹងអ្នក ពេលដែលអ្នកមិនចាប់អារម្មណ៏ ពេលដែលអ្នកចាប់បានក៏ធ្វើជាសំលឹងអ្វីផ្សេង។ បើបែបនេះមែន មិនពិបាកយល់នោះទេ គេច្បាស់ជាខ្វល់ខ្វាយណាស់ហើយថា មានអ្វីមករំខានចិត្តអ្នកដែរទេ ពេញចិត្តកន្លែងដែលណាត់ជួបនេះឬអត់។

ប្រភព៖ Eva ប្រែសម្រួល៖ ​Iv Madalen

អត្ថបទពេញនិយម