មួយ​ថ្ងៃ​ចូល​រួម​កម្មវិធី​ធំ​២ Dilireba នៅ​តែ​ស្អាត​​ឥតទាស់ រក​អ្នក​ផ្ទឹម​គ្មាន

  • 2021-10-27 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​ក្នុង​កម្មវិធី​២​​ធំ​ផ្សេង​គ្នា​ក៏​ដោយ តែ​តារា​សម្ដែង​ស្រី​ជួរ​មុខ​ចិន​ Dilireba នៅ​តែ​ស្អាត​ខ្លាំង​នៅ​ក្នុង​កម្មវិធី​ទាំង​២​ដែល​ខ្លួន​ចូល​រួម។

កាល​ពី​ថ្ងៃ​ទី ២៣ ខែ​តុលា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Sina បាន​រាយការណ៍​ថា តារា​សម្ដែង​ស្រី​លំដាប់​ A ចិន Dilireba ត្រូវ​ចូល​រួម​ក្នុង​កម្មវិធី​របស់​ប្រេន​ដល់​ទៅ​២​ដែល​ខ្លួន​ជា​អ្នក​តំណាង។ ដោយ​កម្មវិធី​មួយ​គឺ​ជា​កម្មវិធី​របស់​ប្រេន​រក្សា​សម្រស់ និង​កម្មវិធី​មួយ​ទៀត​គឺ​ជា​កម្មវិធី​ប្រេន​នាឡិកា​ដៃ​លំដាប់​ខ្ពស់​មួយទៀត។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ទោះ​បី​ជា​កម្មវិធី​ទាំង​២​មាន​ចម្ងាយ​ឃ្លាត​ពី​គ្នា​ឆ្ងាយ និង​រវល់​ខ្លាំង​ស្ទើរ​តែ​គ្មាន​ពេល​សម្រាក​ក៏​ដោយ តែ​សម្រស់​របស់​តួ​រឿង The Long Ballad នៅ​តែ​ស្រស់​ស្អាត​ចែងចាំង ហាក់​គ្មាន​អ្វី​បាក់​ទាល់​តែ​សោះ។ កម្មវិធី​ទី​១ ស្រី​ស្អាត​អាយុ ២៩​ឆ្នាំ​ស្លៀក​រ៉ូប​ស​បែប​ស្រគត់ស្រគំ សុភាព​រាបសារ រីឯ​ដល់​ពេល​ល្ងាច Dilireba បាន​ស្លៀក​រ៉ូប​ពណ៌​ទឹក​ប្រាក់​ដែល​សិចស៊ី​ខ្លាំង បង្ហាញ​ទ្រូង និង​ឆែក​យ៉ាង​ខ្ពស់ ធ្វើ​ឲ្យ​គេ​សម្លឹង​មិន​ដាក់​ភ្នែក។

មនុស្ស​ជា​ច្រើន​បាន​លាន់​មាត់​សរសើរ ស្រី​ស្អាត​កើត​ឆ្នាំ ១៩៩២ ពិត​ជា​មាន​ថាមពល​ច្រើន​ខ្លាំង​ណាស់ ដោយ​ទោះ​បី​ជា​ធ្វើ​ការ​ច្រើន​នៅ​តែ​មិន​ហត់ ហើយ​រក្សា​បាន​ថាមពល​យ៉ាង​ល្អ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម