ម៉ាសពេលយប់ ៣ ប្រភេទនេះ បើប្រើជាប្រចាំមុខម៉ត់រលោងមិនចាញ់គ្រឿងសំអាងថ្លៃៗ

  • 2021-10-26 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់មិត្តៗនារីដែលមានសូវមានពេលទំនេរ អាចចំណាយពេលមុនពេលចូលគេងតែប៉ុន្មាននាទី ភ្ញាក់ពីគេងឡើងក៏បានមុខស្អាតជាទីពេញចិត្តទៅហើយ៖

១. ទឹកឃ្មុំ + ម្ស៉ៅសាឡី

វិធីធ្វើគឺសាមញ្ញណាស់ដោយគ្រាន់តែត្រូវលាយទឹកឃ្មុំ ២ ស្លាបព្រាជាមួយម្ស៉ៅសាឡី​ (Oatmeal) លាបអោយសព្វលើផ្ទៃមុខ រូចចូលគេង ហើយលាងសម្អាតដោយទឹកក្តៅឧណ្ឌនៅព្រឹកបន្ទាប់។ Oatmeal គឺជាភ្នាក់ងារបំបាត់ស្នាមធម្មជាតិ ព្រមទាំងមានឃ្មុំជាអ្នកផ្ដល់សំណើមដល់ស្បែករបស់អ្នក។ ម៉ាសមុខប្រភេទនេះមានប្រសិទ្ធិភាពជាពិសេសចំពោះស្បែកមុខខ្លាញ់ ងាយកើតមុន ហើយត្រូវបានណែនាំអោយប្រើប្រាស់ពីរដងក្នុងមួយសប្តាហ៍។

២. ទឹកឃ្មុំ + យ៉ាអួ

លាយទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេជាមួយទឹកដោះគោយ៉ាអួ ១ ស្លាបព្រាកាហ្វេ លាបម៉ាសដែលលាយរួចលើផ្ទៃ មុខនិងទុកចោលមួយយប់។ ទឹកដោះគោជូរមានផ្ទុកអាស៊ីតឡាក់ទិកដែលជួយជម្រុសកោសិកាស្បែកងាប់ចោលនិងការពារកុំអោយកើតមុន ហើយទឹកឃ្មុំជួយបំប៉នស្បែក និងផ្តល់ ធ្វើអោយស្បែកមុខអ្នកភ្លឺរលោងតាមបែបធម្មជាតិ។

៣. ត្រសក់ + ប្រេងអូលីវ

លាយទឹកត្រសក់ ២ ស្លាបព្រាជាមួយប្រេងអូលីវ ១ ស្លាបព្រា។ លាបម៉ាសនេះលើមុខពេញមួយយប់ហើយលាងជម្រះវានៅព្រឹកបន្ទាប់ដោយទឹកត្រជាក់។ ត្រសក់មានលក្ខណៈសម្បត្តិដែលជួយកាត់បន្ថយការរមាស់ស្បែកនិងជួយរក្សាតុល្យភាព pH ធម្មជាតិរបស់ស្បែក។ ចំណែកឯប្រេងអូលីវជួយឱ្យស្បែកមានសំណើមនិងជួយអោយស្បែកមុខអ្នកមានសភាពរស់រវើកឡើងវិញ។

ប្រភព៖ kienthuc ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម