៧ ចំណុចលើរាងកាយ អាចបន្ថែមភាពទាក់ទាញដល់មនុស្សស្រីគ្រប់រូប

  • 2021-10-26 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ភាពទាក់ទាញរបស់មនុស្សស្រី មិនមែនសំដៅលើភាពស្រស់ស្អាតល្អឥតទាស់គ្រប់ចំណុចនោះឡើយ។ អ្នកខ្លះមានភាពលេចធ្លោផ្នែកមុខមាត់ ឯខ្លះទៀតផ្នែករូបរាងជាដើម។ យ៉ាងណាមិញស្រីៗមិនគួរភ្លេចយកចិត្តទុកដាក់ថែរក្សា ៧ ចំណុចនេះលើរាងកាយដាច់ខាត ព្រោះវាសុទ្ធសឹងតែជាកន្លែងដែលបន្ថែមភាពទាក់ទាញមានមន្តស្នេហ៍មួយកម្រិតទៀត។

១. សក់

​មិនត្រឹមតែមានរបៀបរៀបរយប៉ុណ្ណោះទេ អ្នកក៏ត្រូវប្រាកដថាសក់របស់អ្នកមានអានាម័យ កក់ឲ្យបានទៀងទាត់ មានក្លិនក្រអូបគួរឲ្យចង់នៅជិត។

២. ភ្នែក

ដូចដែលអ្នកបានដឹងហើយថាភ្នែកជាផ្នែកសំខាន់ដែលអាចមើលធ្លុះដល់បេះដូង។ អ្នកអាចបន្ថែមមន្តស្នេហ៍ដល់ភ្នែក ដោយត្រូវគេងឲ្យបានគ្រប់គ្រាន់ ផាត់គូល័រនិងពត់រោមភ្នែកបន្តិចបន្តួច កាន់តែគួរឲ្យស្រលាញ់។

៣. បបូរមាត់

ក្រៅពីការលាបក្រែមជាប្រចាំ អ្នកគួរចេះថែរក្សាលាបក្រែមផ្តល់សំណើមឲ្យបានល្អ ផឹកទឹកឲ្យបានគ្រប់គ្រាន់ ជៀសវាងជួបបញ្ហាប្រេះឬរបកជាដើម។ ជាពិសេសកុំភ្លេចធ្វើការស្រ្កាប់ជម្រុះកោសិកាចាស់ៗចេញ ឲ្យបាន២-៣ ដងក្នុងមួយសប្តាហ៍ ដើម្បីធ្វើឲ្យបបូរមាត់ទន់ស្អាត លាបក្រែមឆាប់ចូលល្អ។

៤. ដើមទ្រូង

មិនប្រាកដថាដើមទ្រូងធំ ទើបហៅថាស្អាតសិចស៊ីឡើយ សំខាន់អ្នកចេះជ្រើសរើសស្ទីលស្លៀកពាក់ឲ្យបានស័ក្តិសមត្រឹមត្រូវ ទោះមានទំហំតូចក៏ទាក់ទាញមួយបែបដែរ។

៥. គូទ

គូទជាផ្នែកមួយដែលអាចជួយបន្ថែមភាពទាក់ទាញខ្លាំងណាស់លើរូបរាងកាយមនុស្សស្រី។ អ្នកដែលមានគូទងរមូលក្លំ ស្លៀកពាក់អ្វីក៏ស្អាតសមគួរឲ្យច្រណែនដែរ។ អ្នកក៏អាចព្យាយាមជ្រើសរើសក្បាច់ហាត់ប្រាណនៅផ្ទះដែលអាចជួយឲ្យគូទងរបានយ៉ាងមានប្រសិទ្ធិភាពផងដែរ។

៦. ជើង

មនុស្សស្រីដែលមានជើងវែងស្រឡូនស្អាត ចាត់ទុកថាសំណាងណាស់ទៅហើយ។ យ៉ាងណាមិញអ្នកក៏មិនគួរបណ្តែតបណ្តោយនោះទេ បើមិនថែរក្សាលាបឡេឲ្យមានសំណើមក៏មិនកើតដែរ។

៧. ស្នាមញញឹម

ចំណុចសំខាន់ចុងក្រោយនេះគឺស្នាមញញឹមតែម្តង។ តែងខ្លួនស្អាតយ៉ាងណាក៏ដោយ បើមុខក្រញូវមិនស្រស់ស្រាយទាល់តែសោះ ធ្វើម៉េចមើលឃើញស្រស់ស្អាតទៅ? ហេតុនេះហើយអ្នកគួរមានទឹកចិត្តល្អ បើកចិត្តឲ្យទូលាយ ញញឹមឲ្យបានច្រើនទើបប្រសើរ៕

ចុចអានបន្ត៖ ចូលចិត្តស្លៀកខោទៅធ្វើការ អាចផ្លាស់ប្តូរជាមួយនឹងស្ទីលប្លែកៗរាល់ថ្ងៃ

ប្រភព៖ jelly ប្រែសម្រួល៖ ដេត ឈុនអ៊ី

អត្ថបទពេញនិយម
អត្ថបទថ្មី