មកដឹងពីរបៀបជ្រើសរើសដបដោះគោ និងសម្អាតឱ្យត្រឹមត្រូវដែលម៉ាក់ៗមិនគួរធ្វេសប្រហែស

  • 2021-10-26 10:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទារក និងកុមារតូចៗត្រូវការ ការយកចិត្តទុកដាក់ជាចាំបាច់ពីម៉ាក់ដើម្បីមានសុខភាពល្អ ពិសេសពេលបៅទឹកដោះគោជាមួយការប្រើដបឆុងមានអនាម័យ ដែលប៉ាម៉ាក់គួរប្រុងប្រយ័ត្នខ្ពស់។

១.ការណែនាំអំពីជ្រើសរើសដបទឹកដោះគោ​ ក្បាលបឺតឱ្យបានត្រឹមត្រូវ

ការជ្រើសរើសដបល្អបំផុតសម្រាប់កូនរបស់អ្នក គឺមានសារៈសំខាន់ ដើម្បីរក្សាអនាម័យ គ្មានបាក់តេរីដែលបង្កគ្រោះថ្នាក់ចូលទៅក្នុងពោះវៀនកូនតូច។ ក្រៅពីនេះ វាក៏អាចជួយការពារ ការប្រើប្រាស់ឲ្យមានសុវត្ថិភាពតាមរយៈដបដោយម៉ាក់គួរជ្រើសដបទឹកដោះគោ។

ដបទឹកដោះគោស្តង់ដារ និងគុណភាពខ្ពស់តែងមានភ្ជាប់៖ Eco-Friendly, Pro-Flo™ Venting, BPA Free, ក្នុងសំបកប្រអប់ ឬដប។ ពិសេសអ្នកគួរតែជ្រើសរើសដបដែលត្រឹមត្រូវ តាមតម្រូវការរបស់កូនអ្នក កុំទិញដបធំ ឬតូចពេក។

២.លាងដប និងក្បាលបឺតក្នុងពេលតែមួយ

ក្បាលសម្រាប់បឺតនៃដបទឹកដោះគោ គឺជាផ្នែកដែលប៉ះផ្ទាល់ជាមួយនឹងមាត់ទារក និងជាផ្នែកដែលត្រូវការ ការយកចិត្តទុកដាក់ជាពិសេសចំពោះអនាម័យ។ ដូច្នេះនៅពេលសម្អាតដបវិធីដែលល្អបំផុតគឺ ត្រូវលាងសម្អាតរួមគ្នា និងត្រាំក្បាលដបបឺត ឬចំហុយក្នុងម៉ាស៊ីន ឬចានដែកដាក់ទឹកក្តៅប្រហែល ២០-៣០ នាទី ដើម្បីសម្លាប់មេរោគ។ បន្ទាប់មកត្រូវស្រង់ដាក់ឱ្យស្ងួតមុនប្រើប្រាស់ឆុងទឹកដោះគោ។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម