តិចនិចការពារភ្នែកក្មេងៗពេលសិក្សាតាមអ៊ីនធឺណិតយូរដែលប៉ាម៉ាក់គួរចាប់អារម្មណ៍

  • 2021-11-01 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ភ្នែកជាផ្នែកសំខាន់មួយក្នុងចំណោមសរីរាង្គសំខាន់ៗក្នុងតួខ្លួនរបស់មនុស្សយើង។ ដូច្នេះមិនថាមនុស្សធំ ឬកូនក្មេងជាចាំបាច់គួរចេះពីរបៀបថែទាំនិងយកចិត្តទុកចំពោះការប្រើប្រាស់ភ្នែក ឲ្យបានសមស្រមកុំឲ្យមានបញ្ហាធ្ងន់ធ្ងរណាមួយ ដែលអាចប៉ះពាល់ខ្លាំងរហូតពិការភ្នែក។

១.អាហារបំប៉នសម្រាប់ទារក

ការណែនាំឱ្យបន្ថែមអាហារដែលមានវីតាមីន A, B, C, D, E និងសារធាតុមានប្រយោជន៍សម្រាប់ថែទាំភ្នែកដូចជា៖ ស័ង្កសីដើម្បីជួយឱ្យភ្នែកភ្លឺ។ ឧទាហរណ៍: វីតាមីនអា-នៅក្នុងបន្លែ និងផ្លែឈើក្រហមមាន ការ៉ុត ប៉េងប៉ោះ វីតាមីនសេ មានច្រើននៅក្នុងផ្លែក្រូច ក្រូចឆ្មារ ផ្លែត្របែក និងចុងក្រោយ វីតាមីន B នៅក្នុងសាច់មាន់ ត្រីសាម៉ុង ស៊ុត ទឹកដោះគោ សណ្តែក ខាត់ណា និងផា្កស្ពៃ ដែលសុទ្ធសឹងជាវិតាមីនដែលល្អ ចំពោះសុខភាពរាងកាយ និងភ្នែក។

២.ប៉ាម៉ាក់គួរឱ្យកុមារអង្គុយក្នុងឥរិយាបថត្រឹមត្រូវ

ខណៈពេលកំពុងសិក្សាកុមារអាចអង្គុយនៅទីតាំងខុសៗគ្នា ដូចជា៖ ក្បាល និងដងខ្លួនពត់ទៅមុខ ឬផ្អៀងទៅម្ខាង អាចឲ្យកុមារជួបប្រទះភាពមិនស្រួល ស្ត្រេសអស់កម្លាំង ក្នុងដំណើរការរៀនបណ្តាលឱ្យឈឺ ក ឈឺស្មា ឈឺភ្នែក រលាកភ្នែក ព្រិលភ្នែក ភ្នែកស្ងួត និងឈឺក្បាល។ ប្រសិនបើដំណើរការនេះត្រូវបានអូសបន្លាយពេលយូរ វានឹងនាំឱ្យមានរបួសសាច់ដុំភ្នែក ដែលទាក់ទងនឹងការប្រើឥរិយាបថ មិនត្រឹមត្រូវ។ កុមារគួរអង្គុយនៅលើកៅអី និងតុដែលអាចលៃឲ្យត្រូវកម្ពស់ក្បាល និងខ្នងគួរតែត្រង់មិនត្រូវផ្អៀង ឬឱនស្មាចុះជើងពង្រីកបន្តិច ដើម្បីបង្កើតមុំរវាងចង្ការឲ្យស្នើរល្អ។ ដូច្នេះប៉ាម៉ាក់ត្រូវយកចិត្តទុកដាក់ចំពោះឥរិយាបថអង្គុយរបស់កុមារ។

៣.លក្ខខណ្ឌក្នុងការប្រើភ្លើងបំភ្លឺខ្លាំងពេក

នៅពេលក្មេងៗសិក្សានៅក្នុងបរិយាកាសដែលមានពន្លឺតិចភ្នែករបស់កុមារត្រូវកែតម្រូវច្រើន ហត់នឿយលឿនជាងធម្មតា។ ប្រសិនបើពន្លឺភ្លឺពេកក៏ពិបាកសម្រាប់កុមារដូចគ្នាក្នុងការប្រើអេក្រង់ ដើម្បីរៀនព្រោះវាត្រូវបាំងដោយពន្លឺបង្កឱ្យមានពន្លឺចាំងខ្លាំង។ គួរតែកែតម្រូវពន្លឺអេក្រង់ មកក្នុងនិងកម្រិតពណ៌ និងពន្លឺសមល្មម ដើម្បីឱ្យងាយស្រួលមើល។

៤.កុមារគួរសម្រាកឱ្យបានគ្រប់គ្រាន់

ទោះបីជាមានឥរិយាបថអង្គុយត្រឹមត្រូវ និងទីតាំងអេក្រង់ក៏ដោយ ប៉ាម៉ាក់ត្រូវចាំ ក្មេងៗនៅតែអាចមានផលប៉ះពាល់ដល់សុខភាពដោយសារការអង្គុយយូរៗជាប្រចាំ។ នៅក្រោមលក្ខខណ្ឌធម្មតាប្រេកង់ភ្លឹបភ្លែតៗជាមធ្យមគឺប្រហែល ១៥-២០ ដងក្នុងមួយនាទីបន្ទាប់មកថយចុះមកត្រឹម ៥-៧ ដងក្នុង១នាទី។ នៅពេលរៀន ឬធ្វើការជាមួយអេក្រង់កុំព្យូទ័រ និងឧបករណ៍អេឡិចត្រូនិកផ្សេងៗនាំឱ្យភ្នែកស្ងួត។ ដូច្នេះកុមារ និងមនុស្សធំដែលតែងតែធ្វើការជាមួយកុំព្យូទ័រ ត្រូវដកឃ្លាសម្រាកខ្លះ កុំនៅមុខអេក្រង់យូរពេក នាំឲ្យប៉ះពាល់សុខភាពរាងកាយ និងភ្នែក។ លើសពីនេះទៅទៀតក្មេងៗ មិនគួរសិក្សាជាមួយកុំព្យូទ័រយូរពេកទេ សូមក្រើនរំលឹកពួកគេឱ្យក្រោកពីដំណេក និងសម្រាករៀងរាល់ ៣០នាទីម្តង ហាត់ប្រាណខ្លះ ឬដើរខ្លះ ដើម្បីបន្ធូររាងកាយ ទាំងកុមារ និងមនុស្សពេញវ័យក៏ត្រូវការសម្រាកយ៉ាងតិច ៥ នាទី បន្ទាប់ពីធ្វើការកន្លះម៉ោងម្តងផងដែរ៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម