រូបមន្តស្រ្កាប់ស្បែកក្រិនខ្មៅ អោយប្រែជាទន់រលោងគួរអោយចង់ប៉ះ

  • 2021-10-22 22:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រូបមន្តស្រ្កាប់ស្បែកក្រិនខ្មៅ អោយប្រែជាទន់រលោងគួរអោយចង់ប៉ះ

ជាពិសេសចំពោះមិត្តនារីដែលមានបញ្ហាស្បែកក្រិន និង ខ្មៅជាងកន្លែងទូទៅ គួរតែសាកល្បងស្រ្កាប់ប្រភេទនេះ៖

១. ស្រ្កាប់អំពិលទុំ

អំពិលទុំអាចជាគ្រឿងផ្សំដែលពេញនិយមបំផុត សម្រាប់មិត្តនារីក្នុងការជ្រើសរើសប្រើប្រាស់ ដើម្បីថែទាំស្បែក។ វិធីសាស្ត្រដ័ងាយស្រួល ហើយមិនស៊ាំញ៉ាំបំផុតនោះ គឺគ្រាន់តែលាយអំពិលទុំជាមួយទឹកក្ដៅឧណ្ឌៗ រហូតទាល់តែសាច់អំពិលរលាយចេញពីគ្រាប់មកជាល្បាយ រួចយកដុសសព្វរាងកាយ ជាពិសេសកន្លែងដែលស្បែកមានបញ្ហាក្រិន ខ្មៅ។

២. ស្រ្កាប់យ៉ាអួ ឬ ទឹកដោះគោស្រស់

ចំពោះទឹកដោះគោ ឬ យ៉ាអួដែលជិតដល់ថ្ងៃផុតកំណត់ មិនគួរបោះចោលនោះទេ អាចយកវាមកថែរក្សាស្បែកបានយ៉ាងមានប្រសិទ្ធិភាព។ របៀបអនុវត្តនោះគឺងាយបំផុត ដោយគ្រាន់តែយកសំឡីធម្មតាជ្រលក់ក្នុងទឹកដោះគោ ឬ យ៉ាអួអោយជោគល្អ បន្ទាប់មកយកមកបិទនៅកន្លែងដែលអ្នកចង់បានសម្បុរភ្លឺថ្លាជាងមុន រួចទុកចោលប្រហែល ១៥ ទៅ ២០ នាទី។

៣. ស្រ្កាប់ក្រូចឆ្មា

ក្រូចឆ្មារសម្បូរទៅដោយ វីតាមីន C ដែលជួយបញ្ហាសម្បុរស្បែកស្រអាប់អោយសភ្លឺថ្លាមកវិញបាន។ ជាតិប្រឆាំងអុកស៊ីតកម្មដែលមាននៅក្នុងក្រូចឆ្មាក៏អាចជូយជម្រុះកោសិកាងាប់ចោលយ៉ាងមានប្រសិទ្ធភាពផងដែរ។ វិធីងាយបំផុតនោះគឺគ្រាន់តែយកក្រូចឆ្មារមកត្រដុសនៅកែងដៃ ជង្គង់ និង បរិវេណផ្សេងទៀតដែលមានសម្បុរស្រអាប់ជាងស្បែកអ្នកទូទៅ ទុកចោលប្រមាណ ១០ ទៅ ១៥ នាទី ជាប្រចាំនោះ អ្នកអាចនឹងចាប់ផ្ដើមស្បែកអ្នកប្រែជាទន់ និង ភ្លឺថ្លាមកវិញជាមិនខាន។

៤. ស្រ្កាប់ស្ករស

ស្ករសអាចជាគ្រឿងផ្សំដែលងាយនឹងរកបំផុតហើយ ថែមទាំងអាចប្រើប្រាស់ជា Exfoliator បានយ៉ាងល្អទៀតផង។ គ្រាន់តែយកស្ករស ១ ស្លាបព្រាបាយ លាយជាមួយទឹកឃ្មុំ ២ ស្លាបព្រាបាយ កុំអោយស្ករសរលាយអស់ពេក រួចយកមកដុសនៅត្រឹមបរិវេណស្បែកដែលមានបញ្ហា ទុកចោលប្រហែល ៥ នាទី រួចលាងជាមួយទឹកស្អាត។

ប្រភព៖ Sanook ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម