បើកុមារមាន EQខ្ពស់ តែកំំពុងខ្វះក្តីស្រឡាញ់ពីឪពុកម្តាយ អាចបង្ហាញច្បាស់ៗតាមសញ្ញាទាំងនេះ

  • 2021-10-22 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

Emotional quotient ហៅកាត់ EQ គឺជាសមត្ថភាពក្នុងការយល់ដឹងប្រើប្រាស់និងគ្រប់គ្រងអារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នកតាមវិធីវិជ្ជមាន ដើម្បីបំបាត់ភាពតានតឹង ទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព ចុះសម្រុង និងចេះយល់ចិត្តជាមួយអ្នកដទៃ ដើម្បីអាចជម្នះឧបសគ្គ និងបំបាត់ជម្លោះ។

លក្ចណ:សំគាល់កុមារដែលមាន EQ ខ្ពស់ជារឿយៗមានបុគ្គលិកលក្ខណៈ ដូចជា៖ សុភាពរាបសា ដូច្នេះពួកគេត្រូវបានមនុស្សជាច្រើនស្រឡាញ់ និងចូលចិត្ត។ ទោះយ៉ាងណាឪពុកម្តាយមិនគួរច្រឡំកូនដែលមាន EQ ខ្ពស់ និងកូនដែលខ្វះសេចក្តីស្រឡាញ់ពីគ្រួសារថាដូចគ្នា។

ប្រសិនបើអ្នកឃើញក្មេងបង្ហាញរោគសញ្ញាដូចខាងក្រោមនេះគឺបញ្ជាក់ច្បាស់ណាស់កុមារកំពុងខ្វះសេចក្តីស្រឡាញ់។

បំពេញតាមតម្រូវការឪពុកម្តាយដោយមិនដឹងខ្លួន

ក្មេងដែលមិនទទួលបានការស្រឡាញ់គ្រប់គ្រាន់ពីគ្រួសារពិសេសឳពុកម្តាាយ ភាគច្រើនពឹងផ្អែកយ៉ាងខ្លាំងទៅលើការសរសើររបស់ឪពុកម្តាយគាត់។ ពួកគេលះបង់មតិផ្ទាល់ខ្លួន និងតម្រូវការផ្ទាល់ខ្លួន ហើយព្យាយាមអស់ពីសមត្ថភាពដើម្បីបំពេញតម្រូវការឪពុកម្តាយរបស់ពួក ព្រោះគេចង់បានការចាប់អារម្មណ៍។ ប្រសិនបើមុខឪពុកម្តាយមិនសប្បាយចិត្ត គេនឹងបញ្ឈប់អាកប្បកិរិយារបស់ពួកគេ ទោះវាជារឿងដែលគេចង់ ឬស្រលាញ់យ៉ាងណាក៏ដោយ។

កុមារល្អ និងដឹងគ្រប់គ្រាន់មិនសមនឹងអាយុរបស់ពួកគេ

ប្រសិនបើកុមារមានអាយុតែ ៥-៦ ឆ្នាំហើយដឹងពីរបៀបស៊ូទ្រាំនឹងភាពអត់ឃ្លាននិងចេះអត់អ្មត់បានគ្រប់កាល:ទេស:ដើម្បីកុំឱ្យប៉ះពាល់ដល់ការងាររបស់ឪពុកម្តាយពួកគេប្រហែលជាកុមារអាចខ្លាចអ្វីមួយ។ ព្រោះសម្រាប់ក្មេងតូចមានតែឪពុកម្តាយគឺជាមនុស្សដែលជិតស្និទ្ធនិងស្រឡាញ់ជាគេបំផុត។ តែបើពួកគេមិនហ៊ានបង្ហាញពីអារម្មណ៍ពិតរបស់ពួកគេនោះវាមិនមែនជាការយល់ដឹងដ៏ឈ្លាសវៃនោះទេប៉ុន្តែជាសញ្ញាមិនល្អមួយដែលបង្ហាញថាកុមារកំពុងមានអារម្មណ៍អសន្ដិសុខនៅក្នុងចិត្តនិងមិនហ៊ានធ្វើអ្វីតាមចិត្តខ្លួនឯងស្រលាញ់។

មិនអាចគ្រប់គ្រងអារម្មណ៍បាន

ក្មេងដែលខ្វះសេចក្តីស្រឡាញ់តែងតែដកខ្លួនចេញឆ្ងាយពីក្រុមមនុស្សហើយពេលខ្លះបាត់បង់ការគ្រប់គ្រងអារម្មណ៍របស់គាត់ងាយឆាប់ខឹង និងអត់ចិត្ត។ ប្រសិនបើកុមារបាត់បង់កំហឹងញឹកញាប់បញ្ជាក់ថាពួកគេអាចខ្វះការស្រឡាញ់និងការយកចិត្តទុកដាក់ពីប៉ាម៉ាក់ពិសេសភាពកក់ក្តៅក្នុងគ្រួសារ។

កុមារឆាប់ចាប់អារម្មណ៍ជាពិសេសចំពោះមតិរបស់អ្នកដទៃ

យើងម្នាក់ៗមានគំនិត និងអារម្មណ៍ផ្ទាល់ខ្លួនរៀងខ្លួន ហើយកុមារតូចៗក៏ដូចគ្នាដែរ។ នៅពេលដែលកុមារធ្វើអ្វីតាមតែលើមតិរបស់អ្នកដទៃច្រើនពេក ឬធ្វើអ្វីដែលអ្នកដទៃគិតថាត្រឹមត្រូវ ដោយមិនបញ្ចេញមតិផ្ទាល់ខ្លួន ឪពុកម្តាយគួរតែយកចិត្តទុកដាក់ចំពោះកូនរបស់អ្នកភ្លាម។ អាកប្បកិរិយាកុមារបែបនេះងាយនឹងត្រូវគេកេងប្រវ័ញ្ច សម្លុតគំរាមកំហែងពីអ្នកដទៃ និងមានបញ្ហាក្នុងការសម្រេចចិត្ត សូម្បីរឿងតូចតាច ក៏ងាយមានបញ្ហា៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ សិរីរត្នន៍