មូលហេតុដែលបាត់បង់មិត្តស្លាប់រស់ អាចអោយអ្នកឈឺចាប់ជាងស្នេហាបែកបាក់ទៅទៀត

  • 2021-10-16 09:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើសិនជាត្រូវតម្រូវអោយជ្រើសរើសរវាងស្នេហា និង មិត្តភាព តើអ្នកនឹងឆ្លើយបែបណាចំពោះសំណួរមួយនេះ? មនុស្សខុសគ្នា ច្បាស់ជាមានចម្លើយដោយឡែកពីគ្នាមិនខាន ហើយក៏ពិបាកនឹងវាស់ស្ទង់យ៉ាងខ្លាំងផងដែរថាអាចរស់នៅបានសុខស្រួលយ៉ាងណា បើសិនជាគ្មានមួយទេនោះ។ តែចំពោះមនុស្សដែលធ្លាប់បានបាត់បងមិត្តភក្តិដែលរាប់អានគ្នាយ៉ាងជិតស្និទ្ធបំផុតនោះ ទាំងនេះហើយជាមូលហេតុដែលពួកគេយល់ថា ការបាត់បង់មិត្តភក្តិប្រភេទនេះ បានកែប្រែជីវិតពួកគេយ៉ាងខ្លាំង៖

១. មិនមានមូលហេតុច្បាស់លាស់ពីការបែកបាក់គ្នា

ចំពោះរឿងស្នេហា មនុស្សអាចនឹងងាយស្រួលរំសាយចិត្ត ហើយកាត់ចិត្តបានយ៉ាងងាយ ព្រោះទម្រាំនឹងសម្រេចចិត្តចែកផ្លូវគ្នាច្បាស់ជាបានគិតគូរ ថ្លឹងថ្លែងអស់ជាច្រើនដងច្រើនសារមកហើយ។ តែចំពោះមិត្តភាពវិញគឺមិនដូចគ្នានោះទេ ជាទូទៅតែងតែបាត់បង់ទៅដោយស្ងាត់ៗ ធ្លាប់តែត្រូវដងត្រូវផ្លែគ្នា អាចដឹងចិត្តគ្នាទាំងមិននិយាយ ហើយស្រាប់តែថ្ងៃមួយក៏ចាប់អារម្មណ៏ថាលែងស្គាល់ថាមិត្តខ្លួននេះជានរណា កែប្រែពីពេលណាក៏មិនដឹង។

២. ខ្លួនឯងនេះហើយគួរតែបន្ទោស ព្រោះតែមិត្តល្អមួយក៏រក្សាមិនបាន

ក្រោយពេលបែកបាក់គ្នាមួយរយះមកហើយនោះ​ អ្នកអាចនឹងចាប់ផ្ដើមគិតសារឡើងវិញ ហើយអត់នឹងបន្ទោសខ្លួនឯងមិនបាន ព្រោះដឹងច្បាស់ថានៅពេលដែលមិត្តភាពមួយបែកបាក់ហើយនោះ ទោះជាត្រូវរ៉ូវគ្នាវិញក៏មិនអាចដូចដើមបានដែរ។ ពេលដែលរំលឹកដល់រឿងចាស់ក៏បានត្រឹមតែញញឹមម្នាក់ឯង។ ជាទូទៅ នៅពេលដែលមានអាយុកាន់តែច្រើនទៅ មិត្តភក្ដិល្អពិតប្រាកដពិបាកនឹងស្វែងរកណាស់ ហេតុនេះហើយនៅពេលដែលបាត់បង់ទៅ អារម្មណ៏នេះក៏កាន់តែសោកស្ដាយឦ

៣. បាត់បង់មនុស្សដែលយល់ពីអ្នកបំផុត

រឿងរ៉ាវក្នុងជីវិតខ្លះ មិនអាចអាចនឹងទៅពិគ្រោះជាមួយក្រុមគ្រួសារ បងប្អូនបាននោះទេ មានតែមិត្តជិតស្និទ្ធនេះហើយដែលជាមនុស្សដែលអ្នកពឹងពាក់ និង នឹកដល់មុនគេ។ តែសម្រាប់អ្នកដែលបាត់បង់មនុស្សម្នាក់នេះទៅហើយ គ្មាននរណាម្នាក់ដែលអ្នកអាចនឹងមានអារម្មណ៏ថាសក្តិសមនឹងចែករំលែករឿងផ្ទាល់ខ្លួនបែបនោះទៀតឡើយ។

ប្រភព៖ bestie ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម