អាហារ ១០មុខ ទុកញ៉ាំនៅផ្ទះសុខភាពរឹងមាំមិនភ័យងាយឈឺផ្តាសាយនារដូវរងា

  • 2021-10-26 11:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អាកាសធាតុត្រជាក់ភ្លាមៗគឺអំណោយផលសម្រាប់មេរោគ និងបាក់តេរីក្នុងការវិវត្តខ្លួនដែលនាំឱ្យមានហានិភ័យនៃការឆ្លងជំងឺផ្តាសាយ។ ក្រោមនេះគឺជាបញ្ជីអាហារបន្ថែមទាំង ១០ គួរតែមានចាំបាច់នារដូវរងាដើម្បីការពារជំងឺផ្តាសាយសម្រាប់អ្នក កូនៗ និងគ្រួសារទាំងមូល។

១. ផ្លែក្រូចឆ្មារ

ក្រូចឆ្មារមានផ្ទុកវីតាមីនសេ - សារធាតុចិញ្ចឹមដែលមានជាទូទៅនៅក្នុងផ្លែក្រូចឆ្មារ គឺជាអង់ទីអុកស៊ីដង់ដែលអាចកាត់បន្ថយរោគសញ្ញានៃជំងឺផ្តាសាយរហូតដល់ ២៣%។ តាមការសិក្សាពីអ្នកជំនាញបានបង្ហាញថា គ្រាន់តែមានវីតាមីន C ១-៨ ក្រាមគឺគ្រប់គ្រាន់ គឺអាចធ្វើការទប់ស្កាត់ការពារជំងឺផ្តាសសាយបានយ៉ាងល្អ។ តែក៏មានមនុស្សមួយចំនួន បើមានវីតាមីន C ច្រើនពេក អាចនឹងបណ្តាលឱ្យមានបញ្ហាប្រព័ន្ធរំលាយអាហារ។ ក្នុងករណីនោះអ្នកត្រូវកាត់បន្ថយការទទួលទានវីតាមីនសេផងដែរ។

២. បន្លែបៃតង

ជាតិសរសៃ និងសារជាតិហ្វូឡាត និងវីតាមីនសេ គឺជាប្រភពដ៏ល្អនៃសារធាតុចិញ្ចឹមសម្រាប់រាងកាយនិងជាពិសេសមានឥទ្ធិពលយ៉ាងខ្លាំងក្នុងការការពារជំងឺផ្តាសាយ។

៣. ការ៉ុត

សំបូរទៅដោយ Beta-carotene ។ Beta-carotene គឺជាសារធាតុការពាររាងកាយដែលជួយពង្រឹងភាពធន់របស់រាងកាយចំពោះជំងឺបាក់តេរី និងជំងឺឆ្លងផ្សេងៗ ដែលមានប្រយោជន៍សម្រាប់រាងកាយមនុស្ស។ ការសិក្សាបានបង្ហាញថា នៅពេលដែលយើងញ៉ាំការ៉ុត កោសិកាភាពស៊ាំក្នុងរាងកាយ ត្រូវបានកើនឡើងសារជាតិ Beta-carotene ច្រើន បន្ទាប់មករាងកាយរបស់យើងនឹងមានភាពធន់គ្រប់គ្រាន់ដើម្បីប្រឆាំងនឹងមេរោគផ្តាសាយ។

៤. ផ្សិត

ផ្សិតជំរុញការផលិតស៊ីតូគីនដែលជួយប្រយុទ្ធប្រឆាំងនឹងវីរុសផ្តាសាយ។ ផ្សិតក៏មានផ្ទុកសារធាតុប៉ូលីស្កាកាដដែលជាសមាសធាតុជួយទ្រទ្រង់ប្រព័ន្ធការពាររាងកាយ។ នៅក្នុងឱសថបុរាណចិន ផ្សិតដែលប្រើជាទូទៅដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺផ្តាសាយមានដូចជា៖ shiitake, shiitake និង reishi ។

៥. ចេក

ចេកសម្បូរទៅដោយវីតាមីន B6 ដែលជួយប្រឆាំងនឹងការរលាក និងធ្វើឱ្យប្រព័ន្ធការពាររាងកាយប្រសើរឡើង។ ការសិក្សាបានបង្ហាញថា ចេកអាចបង្កើនកោសិកាឈាមសបង្កើនមុខងារប្រព័ន្ធភាពស៊ាំ ការពារផ្តាសសាយ និងបង្កើនសមត្ថភាពរាងកាយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ ជាពិសេសចំពោះអ្នកជំងឺដែលមានវ័យចំណាស់។

៦. ខ្ញីស្រស់ និងខ្ទឹមស

មើមខ្ញី និងខ្ទឹមសគឺជាគ្រឿងទេសផ្សំនៅក្នុងអាហារប្រចាំថ្ងៃរបស់គ្រួសារនីមួយៗ។ នឹងមានមនុស្សតិចណាស់ដែលដឹងថាមើមទាំង២អាចជួយបង្កើនភាពធន់ក្នុងរាងកាយ និងការពារជំងឺផ្តាសាយយ៉ាងមានប្រសិទ្ធភាព។ ដោយក្នុងខ្ទឹមមានផ្ទុកសារជាតិ allicin ដែលសំខាន់មួយក្នុងចំណោមសារធាតុ សំខាន់បីដែលត្រូវបានគេស្គាល់ថាជាអង់ទីប៊ីយ៉ូទិកធម្មជាតិដ៏ខ្លាំងក្លាជាង penicillin ជួយបំបាត់ការក្អក ធ្វើឲ្យងាយស្រួលដកដង្ហើម និងមិនតឹងច្រមុះ។​ ចំណែក ខ្ញីស្រស់មានផ្ទុកសារធាតុជាច្រើនប្រឆាំងនឹងជំងឺផ្តាសាយបានយ៉ាំងល្អដូចគ្នា អ្នកអាចយកមកដាំឆុងផឹកជាមួយទឹកក្តៅបានផងដែរ។

៧. ម្រេច

ភាពក្តៅនៃម្រេចអាចជំរុញចំណង់អាហារ លើកកម្ពស់សកម្មភាពអាមីឡីស ជំរុញចរាចរឈាម និងមេតាប៉ូលីសធ្វើឱ្យក្តៅក្នុងសួត។ នៅពេលអ្នកមានអារម្មណ៍ថាត្រជាក់ នោះអ្នកនឹងអាចតឹងណែនក្នុងច្រមុះ ឬទ្រូង។ សូមប្រើម្រេចបន្តិចបន្ថែមនៅពេលចម្អិនអាហារ។ សារធាតុ capsaicin មានក្នុងម្រេចអាចកាត់បន្ថយការរលាក និងសម្លាប់បាក់តេរីនៅក្នុងប្រហោងច្រមុះ និងជួយដល់ការដកដង្ហើមបានស្រួល។

៨. ទឹកឃ្មុំ

ទឹកឃ្មុំមិនត្រឹមតែជាគ្រឿងផ្សំ“ មាស” នៅក្នុងភាពស្រស់ស្អាតប៉ុណ្ណោះទេ​ ប៉ុន្តែក៏ត្រូវបានគេស្គាល់ថាជួយព្យាបាលជំងឺជាច្រើនសម្រាប់រាងកាយ។ សារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងទឹកឃ្មុំ គឺជាកម្លាំងជំរុញបង្កើនភាពស៊ាំបានយ៉ាងល្អជួយការពារជំងឺផ្តាសាយ និងគ្រុនផ្តាសាយនៅពេលអាកាសធាតុប្រែប្រួល។

៩. សាច់គោ

សំបូរជាតិស័ង្កសីដែលជាសារធាតុជួយពង្រឹងប្រព័ន្ធការពាររាងកាយ និងចាំបាច់សម្រាប់ការបង្កើតកោសិកាឈាមស (WBCs) ដែលជួយការពាររាងកាយពីការឆ្លងមេរោគ។ ការសិក្សានៅចក្រភពអង់គ្លេសបង្ហាញថាមុខងារការពាររប្រព័ន្ធរាងកាយរបស់អ្នកធ្លាក់ចុះបើខ្វះជាតិស័ង្កសី។ សាច់គោក៏ផ្តល់ឱ្យអ្នកនូវបរិមាណប្រូតេអ៊ីនបន្ថែមដែលជួយរាងកាយពង្រឹងអង់ទីករដើម្បីទប់ទល់នឹងការឆ្លងមេរោគបានល្អ។

១០. ទឹកដោះគោ​ និងយ៉ាអួ

ទឹកដោះគោ និងយ៉ាអួមានផ្ទុកនូវបាក់តេរីមានប្រយោជន៍ Lactobacillus reuteri ដែលមានសមត្ថភាពការពារមេរោគមិនឱ្យចម្លងឡើងវិញ នៅពេលវាចូលក្នុងខ្លួនអ្នកជំងឺ។ ទោះយ៉ាងណាក៏ដោយ ក៏គួរសំគាល់ដែលមិនមែនយីហោទឹកដោះគោជូរទាំងអស់សុទ្ធតែមានបាក់តេរីមានប្រយោជន៍ទេ ដូច្នេះសូមអានព័ត៌មានផលិតផលឱ្យបានច្បាស់មុននឹងទិញយកប្រើប្រាស់ រួមនឹងការណែនាំពីផលប្រយោជន៍នៃវិតាមីនក្នុងនោះជាមុន។

អត្ថបទ៖ សិរីរត្នន៍

អត្ថបទពេញនិយម