រើសកាតមួយដើម្បីដឹងថា តើអនាគតគូស្នេហ៍របស់អ្នក គឺជានរណា?

  • 2021-10-16 00:37:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​សូម​​ធ្វើ​ចិត្ត​ឲ្យ​ស្ងប់ ​រួច​ជ្រើស​រើស​កាត​មួយ​ក្នុង​ចំណោម​​នេះ ​ដើម្បី​ដឹ​ង​ថា ​តើ​អនាគត​ដៃ​គូ​របស់​អ្នក ​គឺ​ជា​នរណា។

​​កាត​ទី១

​មនុស្ស​ដែល​អ្នក​​នឹង​ជួប អាច​ជា​មិត្ត​រួម​ការងារ ឬ​មិត្ត​ភក្តិ​ចាស់​កាល​ពី​រៀន​នៅ​វិទ្យាល័យ​ជាមួយ​គ្នា។ ​តាម​រយៈ​ការ​ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​រាល់​ថ្ងៃ អ្នក​ទាំង​ពីរ​ក៏​ចាប់​ផ្តើមមាន​អារម្មណ៍​ល្អ​ចំពោះ​គ្នា។ ​អាច​និយាយ​បាន​ថា អ្នក​ទាំង​ពីរពិត​ជា​ចុះ​សម្រុង​គ្នា​ល្អ​ណាស់ ​ព្រម​​ទាំង​ជា​ដៃ​​គូ​​ដ៏​ល្អ​ឥត​ខ្ចោះ​ទៀត​ផង។ ទំនាក់​ទំនង​អ្នក​ទាំង​ពីរ​ ល្អ​តាំង​ពី​ចាប់​ផ្តើម​លើក​ដំបូង ហើយ​អភិវឌ្ឍ​ទៅ​មុខ​យ៉ាង​លឿន​ទៀត​ផង។

​​កាត​ទី​២

អនាគត​ដៃ​គូ​របស់​អ្នក អាច​ជា​មិត្ត​រួម​ការងារ។ ​គ្រាន់​តែ​ជួប​គ្នា​ភ្លាម ​អ្នក​ទាំង​ពីរ​មាន​អារម្មណ៍​ល្អ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ​ហើយ​ក្តី​ស្នេហ៍​ក៏​ចាប់​ផ្តើម​រីក​ធំ​ធាត់​ឡើង។ ​​ស្នេហា​របស់​អ្នក ​មាន​ភាព​រ៉ូមែនទិក និង​ជ្រាល​ជ្រៅ​ណាស់។ ​សូម្បី​តែ​រៀប​ការ​រួច ​ក៏​ស្នេហា​របស់​អ្នក​ទាំង​ពីរ​នៅ​តែ​ផ្អែម​ល្ហែម ដែល​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​លួច​ច្រណែន​និង​សរសើរ​មិន​ដាច់​ពី​មាត់។

​​កាត​ទី​៣

អ្នក​នឹង​ជួប​គាត់ ដោយសារ​មិត្ត​ភក្កិ​ជួយ​ណែ​នាំ​ឲ្យ​។ ​មុន​ពេល​​ចាប់​ផ្តើម​ជួប​គ្នា ​អ្នក​បាន​ដឹង​ត្រួស​ៗ​ពី​​ប្រវត្តិ​គ្រួសារ​របស់​គាត់​ខ្លះៗ ​ដែល​ធ្វើ​ឲ្យ​អ្នក​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។ ​នៅ​ពេល​អ្នក​ទាំង​ពីរ​បាន​ស្គាល់​គ្នា​កាន់​តែ​យូរ អ្នក​ក៏​កាន់​តែ​​ស្វែង​យល់​និង​រៀន​ពី​គ្នា​បាន​ច្រើន រហូត​ធ្វើ​ឲ្យ​អ្នក​យល់​ថា ចុះ​សម្រុង​គ្នា​ល្អ​ណាស់។ ​លើ​ស​ពី​នេះ ​គាត់​ក៏​មាន​​ក្តីស្រលាញ់​ចំពោះ​អ្នក​ខ្លាំង​ផង​ដែរ។ ​ទំនាក់​ទំនង​របស់​អ្នក​ទាំង​ពីរ ​នឹង​ប្រព្រឹត្តទៅ​យ៉ាង​រលូន។

​កាត​ទី​៤

​​​​​​អនាគត​ដៃ​គូ​របស់​អ្នក អាច​ជា​ម្នាក់​ក្នុង​ចំណោម​មិត្ត​ភក្កិ​របស់​អ្នក។ ​អ្នក​និង​គេ មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​​គ្នា​បំ​ផុត ​ហើយ​គេ​មិន​ដែល​ស្ទាក់​ស្ទើរ​ឡើយ ​នៅ​ពេល​អ្នក​ត្រូវ​ការ​ជំនួយ។ ​ជួន​កាល ​អ្នក​យល់​ថា មិត្ត​ភាព​មួយ​នេះ​មាន​ភាព​រឹង​មាំ​ជាង​​ស្នេហា​ទៅ​ទៀត ។ ​ដោយសារ​តែ​បែប​នេះ ​អ្នក​ចង់​រក្សា​ទំនាក់​ទំនង​បែប​មិត្ត​ភក្កិ​​ឲ្យ​បាន​យូរ​​ជាង ​។ ​យ៉ាង​ណា​ក៏​ដោយ ​មាន​ស្នេហា​ជា​ច្រើន ដែល​​ផ្តើម​ចេញ​ពី​មិត្ត​ជិត​ស្និទ្ធ​មក​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា​។ ​ហេតុ​នេះ ​​ជា​សារ​​រំលឹក ​អ្នក​គួរ​ដើរ​លេង​ជាមួយ​គ្នា ព្រម​ទាំង​ចូល​រួម​សកម្មភាព​ក្រុម​ជាមួយ​មិត្ត​ភក្កិ​ជា​ច្រើន ​ប្រសិន​បើ​អ្នក​មាន​ពេល​វេលា៕​

ប្រភព៖ emdep ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម