មូលហេតុ​អ្វី​បាន​ជាង​មក​ដល់​ពេល​នេះ​អ្នក​នៅ​តែ​មិន​អាច​សន្សំ​លុយ​បាន?

  • 2021-10-15 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ចេញ​ធ្វើ​ការ​បាន​យូរ​ដែរ​ហើយ តែ​មិន​ទាន់​សល់​លុយ​ជា​ដុំ​កំភួន​នឹង​គេ​មែន​ទេ សូម​ជ្រើស​យក​កាបូប​មួយ​ដើម្បី​ដឹង​ពី​មូលហេតុ​ថា​ហេតុ​អ្វី​អ្នក​មិន​អាច​សន្សំ​លុយ​បាន។

១. អ្នក​ជា​មនុស្ស​ឆ្លាត​វៃ ឆាប់​រហ័ស។ អ្នក​តែងតែ​ចង់​រក​លុយ​ឲ្យ​បាន​ច្រើន ដើម្បី​ធ្វើ​ឲ្យ​ជីវិត​របស់​ខ្លួន​មាន​ភាព​ទូលាយ និង​មាន​គុណភាព​បំផុត។ អ្នក​ជា​មនុស្ស​ដែល​ចូលចិត្ត​របស់​ប្រេន​ៗ​ផង​ដែរ ដូច​នេះ អ្នក​មិន​ឲ្យកន្លង​ហួស​ឡើយ​រាល់​ពេល​មាន​ការ​បញ្ចុះ​តម្លៃ​ម្ដងៗ។ អាស្រ័យហេតុនេះ​ហើយ ទោះ​បី​ជា​រក​បាន​ចំណូល​ច្រើន​ក៏​ដោយ តែ​អ្នក​មិន​សល់​លុយ​ច្រើន​ទេ។ បើ​អ្នក​ចង់​សល់​លុយ អ្នក​ត្រូវ​មាន​គម្រោង​ចាយ​លុយ​​​ឲ្យ​បាន​សមរម្យ​ជាង​នេះ។

២. អ្នក​ជាមនុស្ស​ដែល​មាន​ចិត្ត​ទូលាយ អ្នក​មិន​រវីរវល់​នឹង​ការ​មាន​គម្រោង​សម្រាប់​ជីវិត​ខ្លួន​ឯង​នោះ​ទេ។ នៅ​ពេល​ដែល​មាន​ចិត្ត​ស្រលាញ់​អ្វី​មួយ​ហើយ គឺ​អ្នក​នឹង​ទិញ​វា​ឲ្យ​បាន​ដោយ​អ្នក​មិន​ខ្វល់​ពី​តម្លៃ​ឡើយ។ នេះ​គឺ​ជា​មូលហេតុ​ដែល​ទោះ​បី​ជា​អ្នក​រក​លុយ​បាន​មិន​តិច​ក៏​ដោយ តែ​ក៏​សល់​ដូច​គ្នា។ ហើយ​បើ​អ្នក​មិន​កែប្រែការ​ចាយ​វាយ​បែប​នេះ​ចេញ​ទេ អ្នក​នឹង​គ្មាន​ថ្ងៃ​សន្សំ​បាន​លុយ​ឡើយ។

៣. និយាយ​ឲ្យ​ត្រង់​ទៅ អ្នក​គឺ​ជា​មនុស្ស​ដែល​​គ្មាន​គម្រោង​សម្រាប់​ថ្ងៃ​អនាគត។ ទោះ​បី​ជា​ប្រាក់​ខែ​របស់ អ្នក​ខ្ពស់​ជាង​ បើ​ធៀប​នឹង​ទូទៅ​ក៏​ដោយ តែ​អ្នក​មិន​សន្សំ​បាន​ប៉ុន្មាន​ឡើយ។ មូលហេតុ​គឺ​មក​ពី​ អ្នក​ផ្ដោត​លើ​ក្ដី​សុខ​នា​ពេល​បច្ចុប្បន្ន​ច្រើន​ជាង​នៅ​ពេល​អនាគត ហើយ​ក៏​មិន​សូវ​ពូកែ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ដូច​គ្នា។ រាល់​ពេល​មាន​លុយ​នៅ​ក្នុង​ដៃ​គឺ​អ្នក​ចាយ​សិន ដោយ​មិន​គិត​នៅ​ពេល​ក្រោយ​ឡើយ។

៤. អ្នក​រក​លុយ​បាន​ល្មម​សមគួរ ហើយ​ពេល​ខ្លះ​គឺ​ច្រើន​ទៀត​ផង តែ​អ្នក​ចូលចិត្ត​សប្បាយ​ខ្លាំង​ពេក។ អ្នក​ចូលចិត្ត​រស់​នៅ​ដោយ​បែប​ស៊ីវិល័យ ហើយ​ enjoy ជីវិត​មួយ​នេះ។ ហេតុនេះ​ហើយ មាន​លុយ​ប៉ុណ្ណា​គឺ​អ្នក​ចាយ​អស់​ប៉ុណ្ណឹង។ ដល់​ពេល​ទាល់​លុយ គឺ​អ្នក​សុខចិត្ត​រត់​ទៅ​ខ្ចី​លុយ​មុខ​ក្រោយ ម្លេះ​ហើយ​អ្នក​មិន​ដែល​មាន​ចំណែក​លុយ​សន្សំ​នៅ​ក្នុង​ខ្លួន​នោះ​ទេ៕

ប្រភព៖ emdep ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម