បវរកញ្ញា​ជប៉ុន​អាយុ ១៤​ឆ្នាំ​ល្បី​ផ្ទុះ​ក្រោយ​គ្រង​មកុដ​ព្រោះ​ស្អាត​ដូច​ក្នុង​រឿង​និទាន

  • 2021-10-14 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​មាន​អាយុ​នៅ​វ័យ​ក្មេង​ខ្លាំង​ក៏​ដោយ តែ​សម្រស់​របស់​បវរកញ្ញា​យុវវ័យ​ថ្មី​របស់​ជប៉ុន​បាន​ទាក់ទាញ​មនុស្ស​គ្រប់​គ្នា​ ព្រោះ​ស្រស់​ស្អាត​ខ្លាំង​ពេក។

កាល​ពី​ថ្ងៃ​ទី ១៣ ខែ​តុលា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Sohu បាន​រាយការណ៍​ថា កម្មវិធី​ប្រកួត​បវរកញ្ញា​យុវវ័យ​ជប៉ុន​ឆ្នាំ ២០២២ Miss Teen Japan 2022 ត្រូវ​បាន​បញ្ចប់​វគ្គ​ផ្ដាច់​ព្រ័ត្រ និង​រក​ឃើញ​ជយលាភី​រួច​ហើយ។ តាម​នោះ​ដែរ ស្រី​ស្អាត​ពាក់​ស្លាក​លេខ ៧ ឈ្មោះ Hana Ishikawa បាន​វ៉ាមុខ​បេក្ខនារី​ចំនួន ៧៥២៤​រូប​ដើម្បី​គ្រង​មកុដ​បវរកញ្ញា​ឆ្នាំ​នេះ។

ភ្លាម​ៗ​ក្រោយ​ពេល​ស្រី​ស្អាត​អាយុ ១៤​ឆ្នាំ​នេះ ត្រូវ​បាន​ចុះ​ផ្សាយ ឈ្មោះ​របស់​នាង​បានល្បី​ផ្ទុះ​នៅ​ប្រទេស​ជប៉ុន ចិន និ​ងកូរ៉េ​ផង​ដែរ។ តាម​នោះ​ដែរ បវរកញ្ញា​កើត​ឆ្នាំ ២០០៥ រូប​នេះ​មាន​កម្ពស់ ១.៧៤​ម និង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ពី​សំណាក់​បណ្ដាញ​ព័ត៌មាន​ក្នុង​ស្រុក ដោយ​ពួក​គេ​បាន​ដាក់​ងារ​ឲ្យ​នាង​ថា ជា​ស្រី​ស្អាត​ពាន់​ឆ្នាំ​មាន​ម្ដង។

ក្រោយ​ពេល​គ្រង​មកុដ​ឆ្នាំ​នេះ Hana ត្រូវ​បាន​ក្រុមហ៊ុន​ជា​ច្រើន​​​​យក​នាង​ជា​អ្នក​តំណាង។ ទន្ទឹម​នឹង​ការ​សិក្សា នាង​ក៏​កំពុង​​ជា​តារា​ម៉ូដែល​ផង​ដែរ​៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម