​ស្នេហាកាន់តែមានរសជាតិ នៅពេលដៃគូចេះប្រកាន់រឿង៥យ៉ាងនេះជាប់មិនលែង

  • 2021-10-14 02:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​បើ​ចង់​ឲ្យ​ស្នេហា​មិន​ល្វីង​ជូរ​ចត់ ​អ្នក​គប្បី​ប្រកាន់​នូវ​ទង្វើ​រ​៥​យ៉ាង​នេះ ​នោះ​ស្នេហា​អ្នក​នឹង​គ្មាន​ថ្ងៃ​ប្រេះ​ឆា​ទៅ​ណា​នោះ​ទេ​។

​១. សុំ​ទោស​ចំពោះ​រឿង​ដែល​បាន​ធ្វើ​ខុស​​ដាក់​គ្នា

​​​​និយាយ​​ពាក្យ​សុំ​ទោស​ ​គឺ​ជា​រឿង​ល្អ​​នៅ​ពេល​អ្នក​បាន​ធ្វើ​ខុស ព្រោះ​យ៉ាង​ហោច​ណាស់​ក៏​ធ្វើ​​ឲ្យ​អ្នក​ទាំង​ពីរ​អាច​ចាប់​ផ្តើម​ជាមួយ​គ្នា​វិញ​បាន​យ៉ាង​ល្អ​ផង​ដែរ។ គ្រប់​យ៉ាង​ដែល​បាន​​សាង​ឡើង ​គួរ​តែ​បំភ្លេច​ចោល ​ដើម្បី​លុប​បំបាត់​​នូវ​អារម្មណ៍​អវិជ្ជមាន​ទាំង​ឡាយ ហើយ​ក៏​មិន​បង្កើត​បញ្ហា​នាំ​ឲ្យ​អ្នក​ឈឺ​ក្បាល​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ នោះ​ដែរ។

​​២. ​និយាយ​ពាក្យ​ថា ​ស្រលាញ់​ចំពោះ​គ្នា​រាល់​ថ្ងៃ​

​កុំ​អៀន ​ដោយ​គ្រាន់​តែ​និយាយ​ពាក្យ​ថា ​ស្រលាញ់ ព្រោះ​​ពាក្យ​​មួយ​​ឃ្លា​នេះ ពិត​ជា​ជួយ​ជម្រុញ​ថាម​ពល​ស្នេហា​របស់​អ្នក​ឲ្យ​កាន់​ថ្ម​បាន​យូរ​ណាស់។ ​គួរ​តែ​និយាយ​រាល់​ថ្ងៃ ​កុំ​និយាយ​តែ​ពេល​ថ្ងៃ​ពិសេស ឬ​ត្រឹម​ថ្ងៃ​ដែល​អ្នក​ទាំង​ពីរ​​ចាប់​ផ្តើម​លើក​ដំបូង​។

​៣. ​​លើក​លែង​ទោស​ឲ្យ​សង្សារ​ ​និង​ខ្លួន​ឯង​ចំពោះ​រឿង​ដែល​កន្លង​ហួស

​អ្នក​ណា​ក៏​ធ្លាប់​សាង​កំហុស​ដែរ តែ​បើ​អ្នក​​ចេះ​ព្រម​លើក​លែង​ទោស​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ​វា​គឺ​ជា​រឿង​ល្អ​ណាស់។ ​គ្រប់​យ៉ាង​វា​បាន​​កើត​ឡើង​ទៅ​ហើយ ​ដូច្នេះ​ទោះ​ប្រឹង​ស្តី​បន្ទោស​ខ្លួន​ឯង ​ឬ​អ្នក​ដទៃ​ក៏​ដោយ ​ក៏​​វា​មិន​បាន​ប្រយោជន៍​អ្វី​ឡើយ។ ​ហេតុ​នេះ ​មាន​តែ​ការ​លើក​លែង​ទោស​ទេ ​ទើប​ជា​​ការ​ចាប់​ផ្តើម​ ល្អ​ប្រសើរ។

​៤. ​​កុំ​ខ្វល់​មាត់​អ្នក​ដទៃ​ពេក

កុំ​បណ្តោយ​ឲ្យ​សម្តី​អ្នក​ដទៃ​ជះ​ឥទ្ធិពល​ខ្លាំង​ពេក​មក​លើ​ស្នេហា​របស់​អ្នក។ ​​គួរ​ស្តាប់​តែ​អ្វី​ដែល​ឆ្លាត ​មាន​ប្រយោជន៍​ទៅ​បាន​​ហើយ។ ​អ្នក​គួរ​តែ​ចេះ​ជ្រើស​រើស​ពាក្យ​ណា​ដែល​​ចេញ​ពី​មនុស្ស​ចង់​ឲ្យ​​អ្នក​ល្អ ​ច្រើន​ជាង​សម្តី​ចេញ​ពី​មាត់​មនុស្ស​ដែល​គ្រាន់​តែ​ចង់​ឃើញ​អ្នក​លិច​លង់។

​៥. ​ចេះ​បែង​ចែក​ពេល​វេលា​ធ្វើ​ការ និង​ស្នេហា

ប្រឹង​ប្រែង​ធ្វើ​ការ គឺ​ជា​រឿង​ល្អ​ហើយ ​តែ​បើ​ញៀន​នឹង​ការងារ​​ពេក​ ​វា​មិន​ល្អ​ទេ។ ​អ្នក​ត្រូវ​ចេះ​បែង​ចែក​ពេល​វេលា​សម្រាប់​គ្រួសារ ​សម្រាប់​ស្នេហា​ផង ទើប​មិន​ធ្វើ​ឲ្យ​អ្នក​ស្តាយ​ក្រោយ៕

ប្រភព៖ gangbeauty ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម